បញ្ជូន​ខ្លួន​យុវជន​ម្នាក់​ដែល​រួម​ភេទ​ជា​មួយ​អនីតិជន​ក្រោម​១៥​ឆ្នាំ ទៅ​តុលា​ការ

ភ្នំពេញ៖ សមត្ថកិច្ច​នគបាល​ខណ្ឌ​មានជយ័ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​បាន​​បញ្ជូន​ខ្លួន​យុវជន​ម្នាក់​ដែល រួម​ភេទ​ជា​មួយ​អនីតិជន​ក្រោម​១៥​ឆ្នាំ ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី សំណុំ​រឿង​នេះ កំពុង​ស្ថិត​នៅ​ក្រោម​ចំណាត់ ការសាក​សួរ​ពី​លោក កុល បុន ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​បាន​បាន​ប្រាប់​អោយ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​មាន​ឈ្មោះ ត ន ដ វ ន អាយុ១២ឆ្នាំ ស្នាក់​សង្កាត់​ទួល​ទំពុង​១ ខណ្ឌ​ចំកា​រមន ដោយ​ឡែក​ជន​សង្ស័យ​មាន​ឈ្មោះ សន ឧត្ដម អាយុ​១៨​ឆ្នាំ​ស្នាក់​នៅ​ផ្ទះ​ជួល​លូ​៥​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌ​មាន​ជ័យ ។

សមត្ថកិច្ច​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​០៤​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧ កម្លាំង​សមត្ថកិច្ច​ស្ទឹង​មាន​ជ័យ​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​យុវ​ជន​ម្នាក់​ពី​បទ រួម​ភេទ​ជា​មួយ​អនីតិជន​ក្រោម​១៥​ឆ្នាំ ការ​ឃាត់​ខ្លួន ធ្វើ​ឡើង​តាម​ពាក្យ​បណ្តឹង​អាណាព្យា​បាល​ក្មេង​ស្រី​រង​គ្រោះ ។ ជន​សង្ស័យ​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​៣ រូប​គេ​បាន​ចូល​លេង​ក្នុង​ក្លឹប​កម្សា​ន្ត​ហើយ​ក៏បាន​ជួប​គ្នា​ជា​មួយ​យុវតី​​២​នាក់​ខាង​លើ រួច​ពួក​នាងៗ​ទាំង​២​នាក់​ក៏​បាន​សុំ​អង្គុយ​លេ​ង​សាឡុង​ជា​មួយគ្នា ក្រោយ​ពី​ផឹក​ស៊ី​រួច​រាល់​ហើយ​ខាង​យុវតី​ទាំង​២​នាក់​ងងុយ​ដេក​ក៏​រក​កន្លែង​ដេក ហើយ​យុវជន​ខាង​លើ​បាន​ប្រាប់​ថា ទៅ​ដេកផ្ទះ​សំណាក់​៣​៤១​ទៅ​ ខ្ញុំ​ស្គាល់​មេ​ការ​ ខណ:​នោះ​ពួកនាង​​ៗ​ក៏​យល់​ព្រម​ហើយ​ក៏​បបួល​គ្នា​មក​ជួល​បន្ទប់​២​ផ្សេង​គ្នា គឺ​បន្ទប់​លេខ​១០៤​និង​១០៥ ដោយ​យុវជន​ទាំង​២​នាក់​ដេក​បន្ទប់​១០៤ រីឯយុវតី​ទាំង​២​នាក់​ដេក​បន្ទប់​១០៥ លុះ​នៅរសៀល​ថ្ងៃទី​៤​យុវតីទាំង​២​នាក់​បាន​ឲ្យ​យុវជន​ជាប់ចោទ​ខាង​លើ​ចុះ​មក​ទិញ​បាយ​ហូប​ពេល​ត្រឡប់​មក​វិញ​ត្រូវ​បង​ប្រុស​យុវតី​ខាង​លើ​ឃាត់​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍ស្ទឹង​មាន​ជយ័១តែ​ម្ដង ៕