ទើបចេញ​ពីគុក៦ថ្ងៃ អា.ករប្រពន្ធរួចសម្លាប់​ខ្លួន​ឯងតាមក្រោយ

ភ្នំពេញ៖ បុរស​ញៀន​ថ្នាំ​ម្នាក់ ទើប​តែ​ចេញ​ពី​ពន្ធ​នាគារ​បាន​៦​ថ្ងៃ កើត​ជម្លោះ​ជា​មួយ​ប្រពន្ធ ហើយ​ចាប់​អារក​ស្លាប់​ក្នុង​ថ្លុក​ឈាម ហើយ​ជន​បង្ក​ជា​ប្តី​ព្យាយាម​អារក ចាក់​ឆ្គៀល​ខ្លួន​ឯង បង្ក​ឲ្យ​ភ្ញាក់​ផ្អើល សមត្ថកិច្ច​ចុះ​ទៅ​អន្តរគមន៍ លួង​លោម ឃាត់​មិន​បាន​សម្រេច ជន​សង្ស័យ​គម្រាម​មិន​ឲ្យ​ប៉ូលីស ពលរដ្ឋ​ចូល​គៀក​ហើយ លោត​ពី​លើ​ដំបូល​ផ្ទះ កាល​ពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ស្ថិត​នៅ​តាម​ផ្លូវ​លំ ក្រុម​៥ ផ្ទះ​លេខ​៨៩៩ បន្ទប់​ជួល​២​បេ​ជាន់​ទី​១ ភូមិ​ថ្ម​គោល​១ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជន​សង្ស័យ​ជា​​​ប្តី​មាន​ឈ្មោះ ចាន់ ជីវី អាយុ៣០ឆ្នាំ ជា​មនុស្ស​ញៀន​ថ្នាំ (ទើប​ចេញ​​ពី​ពន្ធ​នាគារ​បាន​៦​ថ្ងៃ ជាប់​ពី​បទ គ្រឿងញៀន )ចំណែក​ប្រពន្ធ ស្លាប់​ក្នុង​ថ្លុក​ឈាម​ដោយ​សារ​ប្តី​ចាប់​អារក មិន​ទាន់​ស្គាល់​ឈ្មោះ​គ្រាន់​តែ​ដឹង​ថា ដើរ​សុី​ឈ្នួល ចាក់​​​នំ​គ្រួក ឲ្យ​គេ​ក្នុង​ភូមិកើត​ហេតុ ។

តាម​សម្តី​ស្រ្តី​ឈ្មោះ ជុំ រី អាយុ៦៧ឆ្នាំ រស់​នៅ​បន្ទប់​ជួល​ក្បែរ​នោះ​ផ្ទះ​កើត​ហេតុ​មាន​ស្រុក​កំណើ​ត​សង្កាត់​ទឹក​ល្អក់​៣ ខណ្ឌទួល​គោក ត្រូវ​ជា​ម្តាយ បង្កើត​របស់​ជន​សង្ស័យ បាន​ឲ្យ​ដឹង​ថា កូន​ប្រុស​គាត់ រូប​នេះ​ញៀន​ថ្នាំ ទើប​តែ​ចេញ​ពី​ពន្ធនាគា បទ​គ្រឿង​ញៀន​បាន​៦​ថ្ងៃ ហើយ​មក​ជួល​បន្ទប់​ស្នាក់​នៅ​ខាង​លើ ចំណែក​ស្រ្តី​ជា​ប្រពន្ធ កូន​ប្រុស​គាត់ យក​ដោយ​ចិត្ត​ឯង ទេ ទើប​គាត់​មិន​ទាន់​បាន​ស្គាល់​ឈ្មោះ ។

បើ​តាម​សម្តី​បុរស​ឈ្មោះ ពេញ សុខហេង អា​យុ​៥៦​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​កើត​ហេតុ មាន​ស្រុក​កំណើត ភូមិ​គគីធំ ឃុំ​គគីធំ ស្រុក​កៀន​ស្វាយ ជា​ម្ចាស់​ផ្ទះ​ជួល​ខាង​លើ បាន​ឲ្យ​ដឹង​ថា ប្តី​ប្រពន្ធ​ខាង​លើ​ទើប​តែ​មក​ជួល​បន្ទប់​ផ្ទះ​គាត់​បាន​៦​ថ្ងៃ ស្រាប់​តែ​នៅ​វេលា​ម៉ោង​៦​ព្រឹក ជន​សង្ស័យ​ជា​ប្តី កើត​មាន​ជម្លោះ​ជា​មួយ​ប្រពន្ធ ឮ​សូរ សម្លេង​​វាយ​ពេញ​បន្ទប់ ផ្អើល​ប្រជាពល​រដ្ឋ ក្បែរ​ឡើង​ទៅ​មើល​ស្រាប់​តែ​ជន​​សង្ស័យ កាន់​កាំបិត​២ កូន​កាំបិត​១ និង​បុ័ងតោ១ គម្រាម​កាប់​មក​លើ​ពលរដ្ឋ បើ​អ្នក​ណា​ហ៊ាន​ចូល​ក្បែរ ទើប​បង្ក​ឲ្យ​ឆោឡោ ផ្អើល​ទាំង​សមត្ថកិច្ច ប្រជា​ពលរដ្ឋ​ឡើង​ទៅ​ជួយ​អន្តរាគមន៍ តែស្រ្តី​ជា​ប្រព​ន្ធ​ត្រូវ​បាន ជន​សង្ស័យ ចាប់អារក​ស្លាប់​ក្នុង​ថ្លុក​ឈាម​បាត់​ទៅ​ហើយ ហើយ​ជន​សង្ស័យ​គម្រា​ម​កាប់​មក​លើ​សមត្ថកិច្ច​ទៀត ទើប​សមត្ថកិច្ច​ឈាន​ដល់​ផ្ទុះ​អាវុធ ១​គ្រាប់ ដើម្បី​គម្រាម​បញ្ឈ​ប់​សកម្ម​ភាព ជន​​សង្ស័យ​​មិន​​ខ្លាច មិន​ញញើត ស្រែក​ឲ្យ​សមត្ថកិច្ច បាញ់​ប្រហារ​ជីវិត​គេ​ចោល​ទៅ ទី​បំផុត​ជន​សង្ស័យ លោត​ពី​លើ​ដំបូល​ផ្ទះ​មក​ដី បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ ទើប​ចាប់​ខ្លួន​បាន ។

ក្រោយ​កើត​ហេតុ ករណី​ឃាត​កម្ម​ប្តីអារក​សម្លា​ប់​ប្រពន្ធ​ខាង​លើ បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុក​ឈា​ម ហើយ​អារក​ចាក់​សម្លាប់​ខ្លួន​ឯង មិន​បាន​សម្រេច លោត​ទម្លា​​​ពី​លើ​ផ្ទះ សមត្ថកិច្ច​ចុះ​ទៅ​អន្តរាគមន៍ ហើយ​កំពុង​សាក​សួរ​បំភ្លឺ​​ពលរដ្ឋ ជិត​ខាង ៕