ប្រទះ​ឃើញ​សាក​សព​នារី​វ័យ​ក្មេង​ម្នាក់​ស្លាប់​នៅ​ក្នុង​បន្ទប់​សង្ស័យ​ករណី​ឃាតកម្ម​

ភ្នំពេញ: សេចក្ដីរាយ​ការណ៍​ជា​បឋម​ប្រាប់​ប្រាប់​អោយ​ដឹង​ថា មុន​នេះ​បន្ដិច​មាន​ករណី​ប្រទះ​ឃើញ​សាក​សព​នារីវ័យ​ក្មេង​ម្នាក់​ស្លាប់​នៅ​ក្នុង​បន្ទប់​យ៉ាង​អាក្រាត​កាយ​និង​មាន​ខ្នើយ​ខ្ទប់​មុខ​ថែម​ទៀត​ផង ។ ហេតុ​ការណ៍​នេះ​បង្ក​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​១និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៦​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​បេតុង​លូ​៥ ផ្ទះ​ល្វែង​លេខ​២៧ ភូមិ​ដំណា​ក់ធំ​៥ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ ។ ជន​រងគ្រោះ​មិន​ទាន់​មាន​អ្នក​ណា​ស្គាល់​អត្ដ​សញ្ញាណ​នៅ​ឡើយ​ទេ ។

បច្ចុប្បន្ន​សមត្ថកិច្ច​មូលដ្ឋាន​និងសមត្ថកិច្ច​ជំនា​ញកំពុង​ធ្វើ​កោសល្យ​វិច្ឆ័យ​នៅ​កន្លែង​កើត​ហេតុ យ៉ាង​ណា​មិញ​ក្នុង​ករណី​នេះ​គេ​សង្ស័យ​ជា​ករណី​ឃាត​កម្ម ៕