ខ្លាំ​ងដែរ​លោក​បង! ​កាន់​ដាវ​ជំរិត​យក​លុយ​ពី​ប្រជា​ពល​រដ្ឋ​ដើរ​កម្សា​ន្ដ​ ក្នុង​ពិធី​អំុទូក​

ភ្នំពេញ៖ កម្លាំង​នគរបាល នៃ​នាយកដ្ឋាន​ព្រហ្ម​ទណ្ឌ ក្រសួង​មហា​ផ្ទៃ ចាប់​ខ្លួន​ជន​សង្ស័យ​ម្នា​ក់ ដែល​បាន​យក​ដាវ​ទៅ​គំរាម​ជំរិត​ទារ​លុយ​ពី​ប្រជា​ពលរដ្ឋ​ដើរ​លេង​កម្សាន្ដ ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក​ថ្ងៃ​ទី​២ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី​០៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​ នៅ​វត្ត​ពោធិ៍​យា​រ៉ាម ភូមិ​១ សង្កាត់​ជ្រោយ​ចង្វារ ខណ្ឌ​ជ្រោយចង្វា ។

បើ​តាម​លោក​ឧត្តម​សេនីយ៍ឯក សុខ ខេមរិន្ទ ប្រធាន​នាយក​ដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួង​មហា​ផ្ទៃ​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ដែល​កម្លាំង​នគរបាល​របស់​លោក​បង្ក្រាប​បាន​នោះ ឈ្មោះ នុច ស៊ីថា អាយុ២៩ឆ្នាំ ស្នាក់​នៅ​ភូមិ​ពោធិ៍​យារ៉ាម​តែ​ម្ដង ។

បើ​តាម​របាយការណ៍​របស់​កម្លាំង​ជំនាញ​បាន​បញ្ជាក់​ថា ជន​សង្ស័យ​បាន​យក​ដាវ ទៅ​ជំរិត​ទារ​ប្រាក់ និង​ទូរស័ព្ទ​ពី​ពលរដ្ឋ​ដែល​ដើរ​លេង​កម្សាន្ដ នៅ​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក ស្រាប់​តែ​ពេល​នោះ​កម្លាំង​របស់​លោក​ល្បាត​ក្នុង​គោ​ល​ដៅ​ឃើញ​ទាន់​ក៏​បង្ក្រាប​បាន​តែ​ម្ដង ។ កម្លាំ​ង​នគរបាល​បាន​ដក​ហូត ដាវ​២​ដើម ទូរស័ព្ទ​៣​គ្រឿង និង​លុយ​មួយ​ចំនួន​ផង​ដែរ។ បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនា​ញ កសាង​សំណុំ​រឿង​ដើម្បី​ចាត់​ការ​បន្ដ​ទៅ​តាម​នីតិវិធី​ច្បាប់ ៕