ចាប់​​រំលោភ​​ប្រពន្ធ​​មិត្តភ័ក្រ​​សម្រេច​២​ដង ហើ​យ​រត់​គេច​ខ្លួន​មក​សង្ងំ​លាក់​ខ្លួន​ខេត្ដ​ព្រៃវែង

ព្រៃវែង៖ ជន​សង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរ​បាល​ព្រហ្មទណ្ឌ​ក្រសួង​មហា​ផ្ទៃ ស្រាវ​ជ្រាវ​ចាប់​ខ្លួន​បាន​តាម​ដីកា​របស់​តុលាការ ក្រោយ​ពី​ជន​សង្ស័យ​ខាង​លើ បាន​ធ្វើ​សកម្មភាព​ចាប់​រំលោភ​បាន​សម្រេច​និង គម្រាម​សម្លាប់​ទៅ​លើ​ប្រពន្ធ​មិត្ត​ភ័ក្រ​ចំនួន​២​ដង នៅ​ក្នុង​ភូមិ​ឆ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ក្រុង​សៀម​រាប ខេត្ត​សៀម​រាប ហើយ​រត់​គេច​ខ្លួន ត្រូវ​បាន​តុលា​ការ ចេញ​ដីកា​តាម​ស្វែង​ចាប់​ខ្លួន ទី​បំផុត​នៅ​នៅ​វេលា​ម៉ោង​៣​​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ជន​សង្ស័យ​ត្រូវ​បាន​ចាប់​ខ្លួន នៅ​ក្នុង​ខេត្ត​ព្រៃវែង ។

ជន​ត្រូវ​ចាប់​ខ្លួន​មាន​ឈ្មោះ ឃុន ទ្រី ហៅ នឿន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ រស់​នៅ​ភូមិ​លេខ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សេរីសោភ័ណ្ឌ ខេត្ត​បន្ទាយ​មាន​ជ័យ ។ តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​រូប​នេះ បាន​ធ្វើ​សកម្មភាព​ចាប់​រំលោភ​បាន​សម្រេច​ចំនួន​២​ដង ទៅ​លើ​ប្រពន្ធ​មិត្ត​ភ័ក្រ ហើយ​គម្រាម​សម្លាប់​ចោល​ទៀត ។ ជន​សង្ស័យ​ក្រោយ​ពី​ធ្វើ​សកម្មភាព ហើយ​ព្យាយា​ម​រត់​គេច​ខ្លួន តាំង​ពី​ខេត្ត​សៀម​រាប រហូត​ទៅ​សង្ងំ​លាក់​ខ្លួន​នៅ​ខេត្ត​ព្រៃវែង ទីបំផុត​ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហា​ផ្ទៃ ស្រាវ​ជ្រាវ​ចាប់​ខ្លួន​បាន​តាម​ដីកា​របស់​តុលា​ការ ។

ក្រោយ​ពី​ចាប់​ខ្លួន​បាន​ជន​សង្ស័យ នាំ​ខ្លួន​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ ក្រសួង​មហា​ផ្ទៃ ដើម្បី​បន្ត​នីតិ​វិធី ៕