រថយន្ដ​មួយ​គ្រឿង​បើក​បុក​រះ​រ៉ឺម៉ក​​៤​គ្រឿង​រង​របួស​ច្រើន​នាក់​

ភ្នំពេញៈ បុរស​​ម្នាក់​បើក​រថយន្ដ​ក្នុង​ល្បឿន​លឿន​ជ្រុល​ចង្កូត​ទៅ​បុក​រះ រុឺម៉ក​ម៉ូតូ​៤​គ្រឿង​បណ្ដាល​​​ឲ្យ​​មនុស្ស​ជា​ច្រើន​អ្នក របួស​ធ្ងន់​​ស្រាល ហេតុ​ការណ៍​នេះ​បាន​កើត​ឡើ​ង នៅ​វេលា​ម៉ោង​១០ និង​៤០​នាទី​យប់ ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា​ឆ្នាំ​២០១៧​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោ​ត្តម​​ក្បែរ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន ។

ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះ មិន​ទាន់​ដឹង​ច្បាស់​ពី​ចំនួន​អ្នក​របួស​នៅ​ឡើយ​ទេ ព្រោះ​ក្រោយ​កើត​ហេតុ​បន្តិច ជនរងគ្រោះ​ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​ជា​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ និង​ខ្លះ​ទៀត​នៅ​កន្លែង​កើត​ហេតុ​នៅ​ឡើយ។

យោង​តាម​ប្រភព​អ្នក​ឃើញ​ហេតុ​ការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ គេ​ឃើញ​មាន​ក្រុម​ក្មេង​ស្ទាវ​១​ក្រុម ដេញ​វាយ​រថយន្ត​បង្ក​ម៉ាក ហាយ​​ឡែន​ឌ័រ ពណ៌​ទឹក​ប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AI-1725​ហើយ​រថយន្ត​ក៏​បាន​ព្យា​យា​​ម​បើក​រត់​គេច លុះ​មក​ដល់​ចំណុច​កើត​ហេតុ ខណៈ​ដែល​ចរាចរណ៍​មាន​សភាព​ចង្អៀន​ខ្លាំង​នោះ ក៏​ស្រាប់​តែ​បាន​ជ្រុល​បុក​រុឺម៉ក​ម៉ូតូ​ទាំង​៤​គ្រឿង​ពេញ​ទំហឹង បណ្តាល​ឲ្យ​មនុស្ស​ជា​ច្រើន​អ្នក របួស​ដេក​រដូក​រណែល​ពេញ​ផ្លូវ​តែ​ម្តង ក្រោយ​កើត​ហេតុ​រថយន្ត​បាន​ព្យាយាម​បើក​គេច តែ​ត្រូវ​ប្រជា​ពលរដ្ឋ ក៏​ដូច​ជា​សមត្ថកិច្ច​ស្ទាក់​ឃាត់​បាន ។

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងចុះ​ទៅ​វាស់​វែង​នៅ​កន្លែង​កើត​ហេតុ ហើយ​បាន​បញ្ជូន​អ្នក​បើក​បរ​បង្ក និង​រថយន្ត ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន ដើម្បី​ចាត់​ការ​តាម​ច្បាប់ ។