ឃាត់​ខ្លួន​ជន​សង្ស័យ​​ជាង​ ៥០​ នាក់​ ពី​បទ​សង្ស័យ​អុក​ឡុក​ក្នុង​ពិធី​បុណ្យ​អុំទូក​

សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​មនុស្ស​​ជាង​​៥០​ នាក់​ ក្នុង​នោះ​មាន​ស្រី​​៣​ នាក់​ ពី​កន្លែង​ផ្សេង​ៗ​គ្នា​នៅ​យប់​ថ្ងៃ​ទី​២​ ក្នុង​ពិធី​បុណ្យ​អុំទូក​នេះ​ បន្ទាប់​ពី​ក្រុម​មនុស្ស​ទាំង​នោះ​ ពាក់​អាវ​​មាន​អក្សរ​ Police និង​ Army ។​ សមត្ថកិច្ច​មាន​ការ​សង្ស័​យ​ថា​ ក្រុម​ជន​ទាំង​នេះ​ មាន​ចេតនា​មិន​ល្អ​ទើប​សមត្ថកិច្ច​ឃាត់​ខ្លួន​ដើម្បី​ធ្វើការ​សាក​សួរ​ ។
បន្ទាប់​ពី​ធ្វើ​ការ​សាក​សួរ​រួច​ពួក​ទាំង​អស់​នោះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​អប់រំ​និង​ដោះ​លែង​ឲ្យ​ត្រឡប់​ទៅ​វិញ ។