ប្ដី​ឃើញ​ប្រពន្ធ​ដេក​ឱប​ប្រុស​ថ្មី​ក្នុង​បន្ទប់​ ប្ដី​ឡើង​ឃើញ​ចាក់​សោ​រត់​ទៅ​ប្ដឹង​ប៉ូលិស

ភ្នំពេញ៖ ស្រ្តី​វ័យ​ក្មេង​ម្នាក់ ត្រូវ​បាន​ភាគី​ខាង​ប្តី​ចោទ​ប្រកាន់ ខណៈ​ដែល​ខ្លួន​ជាប់​រវល់​​ចេញ​ទៅ​ធ្វើ​ការងារ​នៅ​ឯ​ខេត្ត​កោះ​កុង ប្រពន្ធ​សង្ខើ​ញ​សារ៉ុង​ហៅ​នាំ​សាហាយ​មក​អុំទូក​ដល់​ក្នុង​បន្ទប់ តាម​ទាន់​ចាក់​សោ​ទ្វារ​ពី​ក្រៅ រត់​ចេញ​ទៅ​ហៅ​ប្តឹង​ប៉ូលីស មក​ដល់​សាហាយ បើក​ទ្វារ​រត់​គេច​ចេញ​ទៅ​បាត់ បាន​ត្រឹម​នាំ​ប្រពន្ធ​ទៅ​និយាយ​គ្នា​នៅ​ប៉ុស្តិ៍​ប៉ូលីស កាល​ពីវេ​លា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០២ ខែ​វិច្ឆិ​កា ឆ្នាំ​២០១៧ ស្ថិត​នៅ​បន្ទប់​ជួល​ជាន់​ទី​១ ក្នុង​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌពោធិ​សែ​ន​ជ័យ ។

ប្រពន្ធ​ដែល​នាំ​សហាយ​មក​អ៊ុំទូក​នៅ​ក្នុង​បន្ទប់​នោះ​មាន​ឈ្មោះ ឌិន ដានី អាយុ ២១ឆ្នាំ មុខ​របរ​កម្មការិនី​​រោង​​ចក្រ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​១៤៨ ជាន់​ទី​១ ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ មានស្រុក​កំណើ​ត ភូមិ​វាល​របង ឃុំ​អង្គ​រអង្គ ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង។ ចំណែក​ភាគី​ខាង​ប្តី​មាន​ឈ្មោះ ហា​ស់ សារ៉ូត អាយុ​២៥​ឆ្នាំ មុខ​របរ កម្មករ​សំណង់ ស្នាក់​នៅ​ការ​ដ្ឋាន​សំណង់​ឯ​ខេត្ត​កោះ​កុង​មាន​ស្រុក​កំណើត នៅ​ភូមិ​ឃុំ ជា​មួយ​គ្នា ។ គ្រួសារ​ខាង​មាន​កូន​ប្រុស​ម្នាក់​អាយុ​ជិត​២​ខួប ជា​ចំណង់​អាពាហ៍​ពិពាហ៍ រស់​នៅ​ជា​មួយ​ជី​ដូន​ឯ​ស្រុក​កំណើត ។

តាម​សម្តី​ភាគី​ខាង​ប្តី​បាន​ឲ្យ​ដឹង​ថា ខ្លួន​ត្រូវ​បាន​ឪពុក​ម្តាយ​ចាស់​ទុំ​ផ្សំ​ផ្គុំ ឲ្យ​មាន​គូរ​ស្រករ រៀប​ការ​ជា​មួយ​ស្រ្តី​ខាង​លើ​នៅ​ឆ្នាំ​២០១៥ កន្លង​មក​រហូត​មក​ដល់​ពេល​នេះ មាន​កូន​ប្រុស​ម្នាក់ អាយុ​ជិត​២​ខួប​ទៅ​ហើយ។ បុរស​ជា​ប្តី​បន្ត​ទៀត​ថា ក្រោយ​ពី​បាន​គ្នា​ជា​ប្តី​ប្រពន្ធ ខ្ញុំ​ចាក​ចេញ​ពី​ស្រុក ស៊ូ​ឃ្លាត​ឆ្ងាយ​ពី​ភរិយា ចាក​ចេញ​ទៅ​ធ្វើ​ការ​ងារ ជា​ជាង​ដែក ជា​មួយ​សាច់​ញាតិ​នៅ​ឯ​ខេត្ត​កោះ​កុង សន្សំ​បាន​លុយ​កាក់ បាន​បន្តិច​បន្តួច ទើប​បាន​មក​លេង ប្រពន្ធ ស្រុក​កំណើ​ត​ម្តង​ម្កាល រស់​នៅ​ឆ្ងាយ​ពី​គ្នា រហូត​មក​ដល់​ខែ​ឧសភា ឆ្នាំ​២០១៧ ស្រ្តី​ជា​ប្រពន្ធ​ក្រោ​យ​ពី​កូន​ខ្ចីរួច បែក​គំនិត​ម្យ៉ាង​អផ្សុក ចង់​រក​ការ​ងារ​ធ្វើ​ដែរ ក៏​សុំ​ប្តី​មក​រក​ការ​ងារ​ធ្វើ នាទី​ក្រុង​ភ្នំ​ពេ​ញ​តែ​មិន​ប្រាប់ ទី​តាំង​ឲ្យ​ស្គាល់​ឡើយ ចង់​ជួប​មុខ​គ្នា មាន​តែ​ណាត់​តាម​ទូរស័ព្ទ ធ្វើ​ដំណើរ​ទៅ​ជួប​គ្នា​ឯ​ស្រុក។ ទង្វើរ​ភរិយា​មិន​ប្រាប់​ទី​តាំង​កន្លែង​ស្នាក់​នៅ​ឲ្យ​ប្តី​ស្គាល់​បែប​នេះ ជា​រឿង​អាថ៌​កំបាំង​មួយ ធ្វើ​ឲ្យ​ប្តី​ងឿង​ឆ្ងល់​ជា​ខ្លាំង។ ថ្វី​បើ​​ខ្លួន​នៅ​ធ្វើការ​ឯ​នាយ​ក៏​ដោយ ក្តី​មន្ទិល​សង្ស័យ ដាក់​ជាប់​ក្នុង​បេះដូង សង្គម​គ្រួសារ ក្លាយ​ទៅ​ជា​ប្រេះ​ស្រាំ រង្គោះ​រង្គើរ រកាំ​រកុះ​ក្នុង​សង្គម​គ្រួសារ ទី​បំផុត​នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ភរិយា​របស់​លោក​ឈប់​សម្រាក ថ្ងៃ​បុណ្យ​​អុំទូក ហេតុ​អ្វី​បាន​ជា​ប្រពន្ធ​ខ្លួន ប្រាប់​ថា​ជាប់​រវល់ មិន​បាន​ទៅ​ផ្ត​លើ​ភាព​កក់​ក្តៅ ឲ្យ​កូន​ប្រុស​នៅ​ឯ​ស្រុក ទៅ​វិញ រួម​នឹង​មន្ទិល​សង្ស័យ​ផង​នោះ សម្រេច​​ចេញ​មក​ពី​កន្លែង​ធ្វើ​ការ​ងារ មក​តាម​ស៊ើប​សួរ តាម​រយៈ​មិត្ត​ភ័ក្រ អ្នក​ធ្លាប់​ស្គាល់ ដើរ​ស្វែង​រក​បន្ទប់​ជួល​របស់ ប្រពន្ធ​ខ្លួន​មិន​បាន​មួយ​ថ្ងៃ​​ផង នួន​ល្អង លាក់​បាំង​លែង​ជិត រក​ឃើញ​បន្ទប់​ជួល របស់​ប្រពន្ធ នៅ​ខាង​ក្រោយ​ផ្សារ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ នៅ​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​០២ ខែ​វិច្ឆិកា នេះ ហេតុ​តែ​ចង់​ដឹង​ច្បាស់​សុខ​ចិត្ត​សំកុក អង្គុយ​រង​ចាំ​ឃ្លាំ​មើល ហើយ​អ្វី​ដែល​ឃើញ​ផ្ទាល់​ភ្នែក បន្ទប់​ជួល​ឃើញ​បុរស​ម្នាក់ ដើរ​ចូល​ទៅ​ដេក ជា​មួយ​សង្ស័យ ឡើង​ទៅ​តាម​មើល ប្រទះ​ឃើ​ញ ពួក​គេ​ដេក​ឱប​គ្នា ស្អិត​ដូច​ស្ករ​តាំង​ម៉ែ ទ្រាំ​មិន​បាន កឹប​សោ​ជាប់​ពី​ក្រៅ រត់​ទៅ​ប្តឹង​ប៉ូលីស សុំ​ការ​អន្តរាគមន៍ ប្រពន្ធ​ខ្លួន​នាំ​សាហាយ មក​អុំ​ទូក​ដល់​ក្នុង​បន្ទប់​ជួល លុះ​កម្លាំង​ប៉ូលីស​ប៉ុស្តិ៍​ចោម​ចៅ​៣​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ ត្រូវ​បាន បុរស​ដែល​ភាគី​ខាង​ប្តី​ចោទ​ថា ជា​សាហាយ​របស់​ប្រពន្ធ​ខ្លួន​នោះ ត្រូវ​បាន សាច់​ញាតិ ខាង​ប្រពន្ធ លួច​ចាក់​សោ​ទ្វារ​ឲ្យ​រត់​គេច​ចេញ​ទៅ​បាត់​ហើយ ទើប​កើត​ជា​ទំនាស់​សម្តី​រវាង​ប្តី​និង​ប្រពន្ធ​មួយ​ប្រ៉ាវ ហើយ​ទើប​ប៉ូលីស​ហៅ​នាំ​ភាគី​សង​ខាង ទៅ​និយាយ​គ្នា​នៅ​ប៉ុស្តិ៍​នគរបាល​វិញ ។

តែ​បើ​តាម​ភាគី​ខាង​ស្រ្តី​ជា​ប្រពន្ធ​វិញ បាន​ឲ្យ​ដឹង​ថា​យ៉ាង​ខ្លី​ថា បុរស​ដែល​ចូល​មក​ដេក​លេង​ក្នុង​បន្ទប់​​ជួល​នោះ ត្រូវ​ជា​មិត្តភ័ក្រ​ស្គាល់​គ្នា ក្នុង​កម្មវិធី​មង្គល​ការ មិត្ត​រួម​ការងារ នៅ​ឯ​ខេត្ត​កំពង់​ស្ពឺ ស្គាល់​គ្នា​ជាង​​១​ខែ​ទៅ​ហើយ ចំពោះ​ឈ្មោះ​អត្ត​សញ្ញាណ នាង​ឆ្លើយ​ថា​មិន​ស្គាល់​ទេ​។ ស្រ្តី​ដដែល​បន្ត​ទៀត​ថា កន្លង​មក​ពេល​​ដែល រកាំរ​កុះ​ក្នុង​គ្រួសារ ខ្លួន​ទាម​ទារ​ឲ្យ​ផ្តិត​មេ​ដៃ​លែង​លះ​គ្នា​តែ​ខាង​ប្តី​មិន​ព្រម ហើយ​ក្រោយ​ពី​ឈប់​សម្រាក​ពី​ការងារ នា​ថ្ងៃបុណ្យ​អុំទូក​ខ្លួន​មិន​បាន​ទៅ​ស្រុក​នោះ​ទេ ដោយ​សំអាង​ថា ទើប​តែ​ទៅ​សោះ អត់​មាន​លុយ​ទៅ​ស្រុក​មើល​កូន​ទើប​សង្ងំ​នៅ​ផ្ទះ​ជួល លុះ​នៅ​រសៀល​ថ្ងៃ​ទី​០២ ខែ​វិច្ឆិកា នេះ មិត្ត​ប្រុស​មក​លេង ចូល​ដេក​សម្រាក​ក្នុង​បន្ទប់ ហើយ​ខ្លួន​បាន​ដាក់​គន្លឹះ​ទ្វារ នៅ​ដេក​ខាង​ក្នុង​តែ​២​នាក់​មែន តែ​មិន​បាន​ធ្វើ​អ្វី រួម​រ័ក្ស​គ្នា​អី​ដូច​ដែល តាម​ប្តី​ចោទ​ប្រកាន់​នោះ​ទេ បុរស​ម្នាក់​នោះ​គ្រាន់​តែ​ដេក​លេង ឲ្យ​ស្រួល​ខ្លួន មុន​នឹង​វិល​ត្រឡប់​ទៅ​វិញ គាប់​ជួន​ប្តី​ខ្លួន​មក​ដល់ ឃើញ​ចោទ​ប្រកាន់​តែ​ម្តង។

តែ​ទោះ​ជា​យ៉ាង​ណា​ក្តី ខាង​ប្តី​នៅ​តែ​ចោទ​ប្រកាន់​ថា ប្រពន្ធ​ខ្លួន​នាំ​សាហាយ មក​អុំទូក​ក្នុង​បន្ទប់​ជួល ទើប​គេច​វេស​ពី​ប្តី ​មិន​រវល់​ទៅ​ផ្តល់​ភាព​កក់ក្តៅ​ឲ្យ​កូន​នៅ​ឯ​ស្រុក សំកុក​សង្ងំ​យក​សើយ​សុខ ជា​មួយ​ប្រុស​ថ្មី ។ ក្នុង​ការ​សម្រប​សម្រួល​គ្នា​នៅ​ប៉ុស្តិ៍​ ក្រោម​វត្ត​មាន​នគរបាល​យុត្តិ​ធម៌ បាន​ត្រឹម​សម្រប​សម្រួល​​ជៀស​​វាង កើត​មាន​ហឹង្សា​ដាក់​គ្នា ចំពោះ រឿង​លែង​លះ​យ៉ាង​ណា​នោះ មាន​តែ​ផ្លូវ​ច្បាប់ តុលា​ការ​ទេ​ជា​អ្នក​សម្រេច អសើ​រយៈ​ពេល​ជាង​១​ម៉ោង ភាគី​សង​ខាង ឯក​ភាព​គ្នា ដោយ​ស្ម័គ​ចិត្ត ធ្វើ​កិច្ចសន្យា​ផ្ទាល់​ខ្លួន​មួយជាប​ណ្តោះ​​អាសន្ន ហើយ​រង​ចាំ​នាំ​គ្នា​ទៅ​ស្រុក​កំ​ណើ​ត ដើម្បី​និយាយ​គ្នា​ឲ្យ​ដាច់​ស្រឡះ៕