គួរ​ឲ្យ​អាសូរ​ណាស់! មុន​នេះ​បន្តិច​ស្លាប់​ក្រោម​កង់​រថយន្ត​ទៀត​ហើយ (មាន​វីដេអូ)

រាជធានី​ភ្នំពេញ: សេចក្ដី​រាយការណ៍​បឋម​បាន​ដឹង​ថា មុន​នេះ​បន្តិច​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​នៅ​កន្លែង​កើតហេតុ​ភ្លាមៗ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​៤​និង​១០​នាទី ល្ងាច​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ ក្រោយ​ពន្ធនាគារ​ព្រៃស ស្ថិត​នៅ​ភូមិ​កណ្ដៀង សង្កាត់​ព្រៃ​វែង ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

ជន​រងគ្រោះ​នៅ​មិន​ទាន​ស្គាល់​អត្ត​សញ្ញាណ​នៅ​ឡើយ​ទេ។ សូម​ប្រិយមិត្ត​ជួយ Share រក​សាច់​ញាតិ​ផង។

សូម​ទស្សនា​សេចក្ដី​រាយការណ៍​ពី​កន្លែង​កើតហេតុ