កំណាព្យ​ដែល​គេ​សរសើរ​ថា ពីរោះ​គ្រប់​ៗ​គ្នា​នោះ មាន​ន័យ​យ៉ាង​ណា? (មាន​វីដេអូ)

សូម​បងប្អូន​ប្រិយមិត្ត​ស្ដាប់​កំណាព្យ​ខ្លី​ដែល​មាន​រយៈ​ពេល​ជាង​៤​នាទី ហើយ​ពិចារណា​ទៅតាម​អធ្យាស្រ័យ​រៀងៗ​ខ្លួន​ចុះ។ ក្នុង​ល្បះ​និមួយៗ​នៃ​កំណាព្យ​នេះ​ប្រកប​ទៅ​ដោយ​ការ​អប់រំ​ចិត្ត បង្កប់​ន័យ​ព្រះធម៌​នៃ​ពុទ្ធសាសនា និង​មាន​ចុង​ជួន​ពីរោះ​ណែងណង​គ្នា​ឥត​ដាច់ គួរ​ឲ្យ​ជក់​ចិត្ត។ កំណាព្យ​នេះ​បើ​តាម​ចាំ​មិន​ខុស​គឺ​ជា​ការ​និពន្ធ​របស់​ឧបាសក គយ សុធន ដែល​មាន​ចំណង​ជើង​ថា «អាគម​ផ្សំ​អាយុ» តែ​យើង​ខ្ញុំ​មិន​អាច​ស្វែង​រក​ប្រភព​ដែល​យក​កំណាព្យ​នេះ​មក​អាន​និង​ធ្វើជា​វីដេអូ​បាន​ទេ ព្រោះ​ត្រូវ​បាន​បង្ហោះ​តៗ គ្នា​តាម​ប្រពន្ធ​អនឡាញ។ ដូច្នេះ​សូម​បងប្អូន​ប្រិយមិត្ត​មេត្តា​ជួយ​ប្រាប់​យើងខ្ញុំ​ផង។

ដោយសារ​តែ​កំណាព្យ​នេះ​មាន​ពាក្យ​ពេចន៍​និង​អត្ថន័យ​អប់រំ​ល្អ ទើប​អង្គភាព​ដំណឹង​យប់មិញ សម្រេច​យក​មក​ចុះ​ផ្សាយ​ជា​សាធារណៈ​ដើម្បី​ឲ្យ​បងប្អូន​ប្រិយមិត្ត​បាន​ជ្រាប​គ្រប់ៗគ្នា។