ជួយស៊ែផងមិត្តៗ! គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ស្លាប់​៣​នាក់​មិន​ទាន់​ស្គាល់​សាច់​ញាតិ​​ទេ

កំពុង​ស្ពឺ: ថ្ងៃ​ទី០២​ខែវិច្ឆិកា ឆ្នាំ២០១៧​វេលា​ម៉ោង​១៨​និង​៤០​នាទី យប់​​លើ​ផ្លូវ​ជាតិ​លេខ​៤ច​ន្លោះ​គីឡូ​ម៉ែត្រ​លេខ​៤០-​៤១​ត្រង់​ចំណុច​ភូមិ​រំលោង ឃុំវល្លិសរ​ ស្រុកសំរោងទង ខេត្ត​កំពង់​​ស្ពឺ​ មាន​ម៉ូតូ​ម៉ាក​វ៉េវអ៊ី​ពណ៌​ស្លាក​លេខ​បាត់​ដំបង1B-8368 បើកបរ​ដោយ​ឈ្មោះតឹក នី ភេទ​ប្រុស អាយុ​3​8ឆ្នាំ នៅផ្ទះ​លេខ 594 ភូមិ​ជ័យ​ឧត្តម ឃុំ​សំរោង​ធំ ស្រុក កៀនស្វាយ​ខេត្ដ​កណ្តាល​​ ជាអ្នក​ឌុប​2​​នាក់​ទៀត​ជិះ​ពី​​ក្រោយ​មិន​​ស្គា​ល់​​ឈ្មោះ​​បាន​​បុក​​ជា​​មួយ​​រថយន្ត​​មក​​ពី​លិចទៅកើត​​​បណ្តាល​​​អោយ​​ស្លាប់​​ទាំង​៣​​នាក់​នៅ​​និង​​កន្លែង​តែម្ដង ។

ក្រោយ​​ពេល​​កើត​​ហេតុ​​សាក​​​សព​​​យក​​​ទៅ​​​តម្ក​ល់​ទុក​​​​នៅ​​​មន្ទីរ​​ពេទ្យ​​បង្អែក​​ខេត្ត​​កំពង់​​ស្ពឺ​ ដើម្បី​ឲ្យ​​បង​​​ប្អូន​​មក​​យក​​ទៅ​​ធ្វើ​​បុណ្យ​​តាម​​ប្រពៃណី ។ ​​បើ​​បង​​ប្អូន​​មាន​​បាត់​​សមាជិក​​ឬ​​ស្គាល់​​ម៉ូតូ​សូម​​ទំនាក់​​ទំនង​​លេខ​​087666672 ។