ព្រះគុណម្ចាស់ ហោ សុខុន៖ ១២ សំណួរចម្លើយរឿងព្រះសង្ឃនាំស្រីស្នេហ៍ដេកក្នុងកុដិ
|ខាងក្រោមនេះ ជាសារទាំងស្រុងដែលដកស្រង់ចេញពីគណនី ហ្វេសប៊ុកព្រះគុណម្ចាស់ ហោ សុខុន សង្ឃទីប្រឹក្សា និងជាព្រះគ្រូចៅអធិការវត្តច្បារអំពៅ ដែលបានបង្ហោះ កាលពីវេលាថ្ងៃត្រង់ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយភ្ជាប់ជាមួយវីដេអូ Live ដែលដំណឹងយប់មិញ បានចុះផ្សាយមុននេះបន្តិច។
«ព្រះសង្ឃ យិន វ៉ាយ និង កញ្ញា ហ៊ាន លាងហ័ង ចេញមុខបកស្រាយរូបថតដែលគេកាត់តដាក់អោយដេកនៅជាមួយគ្នា ថែមសរសេរពាក្យពេចន៍បង្ខូចកិត្តិយសជាច្រើនទៀត ក្នុងផេក (Page) ឈ្មោះ បណ្តាញអ្នកចែកចាយ និងសារព័ត៌មានដទៃទៀតដែលចុះផ្សាយខុសការពិត។
សំនួរ – ចម្លើយ ដែលគួរអោយចាប់អារម្មណ៍បំផុត
១ តើផេក ( Page ) អ្នកបង្ហោះនោះមានចេតនាយ៉ាងណាដែរ? ចម្លើយ គឺមានចេតនាអាក្រក់មកលើវត្តច្បារអំពៅ។ល។
២ តើម្ចាស់ផេក ( Page ) ឬអ្នកដែលអះអាងនេះថា មានរូបថតជាភស្តុតាងនេះមានបានមកជូបព្រះគ្រូចៅអធិការវត្ត ដើម្បីអោយដោះស្រាយរឿងនេះហើយឬនៅ ? ចម្លើយ គ្មានទេ ។ល។
៣ តើម្ចាស់ផេកឬអ្នកបង្ហោះនោះមានបានដាក់ពាក្យទៅធម្មការឬមន្ត្រីសង្ឃហើយឬនៅ ? ចម្លើយ គ្មានទេ ។ល។
៤ តើម្ចាស់ផេកឬអ្នកយករូបថតអោយគេបង្ហោះនោះ បានរូបថតគេមកពីណា ? ចម្លើយ ក្រៅពីម្ចាស់គេអោយគឺ ខុសច្បាប់ទាំងអស់ បើរូបនេះកាត់តទៀតនោះ ខុសច្បាប់រឹតតែធ្ងន់ធ្ងរ ។ល។
៥ តើម្ចាស់ផេក ( Page ) ហ៊ានចូលគុគដែរទេ បើរូបថតនេះកាត់តនោះ ហើយតើរូបថតនេះពិតឬមិនពិត ? ចម្លើយ រូបថតនេះមិនពិតទេ គឺ កាត់ត ១០០% ។ល។
៦ តើម្ចាស់ផេកកើតចេញពីពោះម៉ែដូចគេដូចឯងដែរតើ ឬកើតពីរូងឈើ ? ចម្លើយ កើតពីពោះម៉ែ ម៉ែគឺជាស្ត្រី ចុះបើម៉ែជាស្ត្រីដែរ តើម្ចាស់ផេកយល់អារម្មណ៍នេះដែរទេ ? ម៉ែគេម៉ែយើង ប្អូនបងស្រីគេប្អូនស្រីយើង បងស្រីគេបងស្រីយើង កិត្តិយសគ្រួសារគេកិត្តិយសគ្រួសារយើង បើគេយករឿងអ៊ីចឹងមកបង្ហោះបង្កាច់បង្ខូច ដើម្បីបម្រើមហិច្ឆតាបក្សពួកខ្លួន តើម្ចាស់ផេក ( Page ) មានអារម្មណ៍បែបណា ? ចម្លើយ ប្រាកដជាក្តៅក្រហាយ ខឹងស្អប់ ចង់កាប់សម្លាប់គេក៏បានដែរ ។ល។
៧ តើម្ចាស់ផេក ហ៊ានមករកខុសត្រូវចំពោះព្រះគ្រូចៅអធិការវត្តដែរទេ បើចុះផ្សាយច្បាស់ៗ យ៉ាងហ្នឹង ? ចម្លើយ ៩៩% គឺមិនហ៊ានដាច់ខាត ព្រោះពួកវាសន្តានខូច សន្តានទមិឡឥតសាសនា ពួកវាជាបក្សពួកក្រុមចង់បំផ្លាញព្រះពុទ្ធសាសនានៅកម្ពុជា ។ល។
៨ ព្រះសង្ឃក្នុងវត្តក្នុងកុដិវត្តច្បារអំពៅមិនដែលឃើញមុខនាងនារីម្នាក់នេះមកកុដិ សូម្បីតែម្តងសោះឡើយ រីឯម្ចាស់ផេកបង្ហោះបញ្ជាក់ហើយបញ្ជាក់ទៀតថា ព្រះតេជគុណ យិន វ៉ាយ នាំនាងនោះមកដេកនៅក្នុងកុដិញឹកញាប់ណាស់ ហើយថែមទាំងនិយាយបញ្ជាក់ទៀតថា រឿងកើតឡើងតាំងពីយូរហើយ សំនួរសួរថា តើហេតុអ្វីព្រះសង្ឃទាំងអស់អង្គមិនដែលឃើញមុខនាងនោះមកកុដិសូម្បីម្តងផង ? ចម្លើយ រឿងនេះជាការមូលបង្កាច់ទាំងស្រុង ព្រោះ ចេតនាចង់បំផ្លាញព្រះពុទ្ធសាសនា ។ល។
៩ ព្រះសង្ឃក្នុងកុដិលេខ៥ទាំងជាន់ក្រោមជាន់លើបន្ទប់នីមួយៗសុទ្ធតែមានជញ្ជាំងបាំងដោយកុងផ្លាកកេ និងគ្មានប្រក់ដំបូលឡើយ ពិតានកុដិកម្ពស់៥ម៉ែត្រ រីឯកុងផ្លាកកេបាំងបន្ទប់នីមួយៗមានកម្ពស់ត្រឹមតែ៣ម៉ែត្រប៉ុណ្ណោះ តើអាចដេកនៅកើតដែរទេ ? ចម្លើយ មិនអាចទាល់តែសោះ កុំថាលោកសង្ឃ ទោះអោយម្ចាស់ផេកមកដេកក៏មិនអាចដេកលាក់បាំងបានដែរ ។ល។
១០ តាំងពី សង្ឃទីប្រឹក្សា ហោ សុខុន ដឹកនាំជាព្រះគ្រូចៅអធិការវត្តមក បានធ្វើសៀវភៅបញ្ជាផ្ទៃក្នុងរបស់វត្តអមព្រះវិន័យ ក្នុងនោះចំណុចពិសេសបានចែងថា គ្រប់កុដិទាំងអស់មិនត្រូវបានអនុញ្ញាតអោយមនុស្សស្រីចូលកុដិក្នុងបន្ទប់ឡើយ ទាំងកុដិជាន់ក្រោម ទាំងកុដិជាន់លើ សូម្បីបងស្រី ប្អូនស្រី បង្កើតរបស់លោកក៏ដោយ បើមានករណីនេះកើតឡើង ត្រូវបណ្តេញចេញពីវត្តភ្លាម ដោយគ្មានលើកទី២ឡើយ ហើយរឿងនេះក៏មិនដែលព្រះសង្ឃអង្គណាហ៊ានល្មើស សូម្បី១អង្គឡើយ ក្នុងអំឡុងពេល៨ឆ្នាំកន្លងមកនេះ បទបញ្ជាផ្ទៃក្នុងរបស់វត្តក្នុង១ខែប្រជុំ៤ដង មន្ត្រីសង្ឃតែងតែរំលឹករហូត រឿងនេះសង្ឃណាក៏ដឹងដែរ ។ល។
១១ ការចោទប្រកាន់ដោយគ្មានភាពទទួលខុសត្រូវបែបនេះក្នុងហ្វេសប៊ុកវាមានសព្វបែបសព្វយ៉ាង មនុស្សចេះគិត គេមិនងាយជឿផ្តេសផ្តាសទេ មានតែមនុស្សមិនចេះគិតគំនិតអន់ទេដែលជឿរឿងប្រឌិតបង្កាច់បង្ខូចបែបនេះ ឥឡូវនេះសុំលើកយកឧទាហរណ៍ចំៗដើម្បីងាយស្រួលក្នុងការពិចារណា៖ កន្លងមកយើងឃើញព័ត៌មានចុះផ្សាយថា សម្តេចសង្ឃ អំ លីមហេង បានដេកនៅជាមួយ សម្តេចជំទាវ ប៊ុន រ៉ានី ហ៊ុនសែន សំនួរសួរថា តើនេះជារឿងពិតដែរទេ ? ចម្លើយ មិនពិតទេ វាជារឿងចោទប្រកាន់មូលបង្កាច់លាបពណ៌ក្នុងចេតនាទុច្ចរិត ។ល។
១២ ការពិតម្ចាស់ផេក ( Page ) ជាបក្សពួកជនទមិឡឥតសាសនា វាខឹងនិងសង្ឃទីប្រឹក្សាធ្វើរឿងលោក ខឹម វាសនា ហេតុនេះហើយទើបពួកវាប្រើល្បិចស្មោគគ្រោគគ្រប់បែបយ៉ាងក្នុងគោលបំណងបង្អាក់ដំណើរ ឬចង់ផ្តួលសង្ឃទីប្រឹក្សា ហោ សុខុន បន្ទាប់បន្តគម្រោងផែនការបំផ្លាញព្រះពុទ្ធសាសនានៅកម្ពុជា ។ល។
១៣ ព្រះគ្រូចៅអធិការវត្តច្បារអំពៅសូមធានាអះអាង ១០០% ថា មិនកាន់ជើងមនុស្សខូច ឬអ្នកបួសណាអាក្រក់ឡើយ សូមអោយតែបង្ហាញសាក្សី ភស្តុតាងមក មន្ត្រីសង្ឃវត្តនិងដោះស្រាយតាមព្រះវិន័យព្រះពុទ្ធសាសនា និងច្បាប់សង្គម ។ល។
១៤ បើម្ចាស់ផេក ( Page ) មិនចូលខ្លួនមកបកស្រាយបំភ្លឺការពិតទេ នោះមានន័យថា មានផែនការអាក្រក់ បើដូច្នេះ យើងជាព្រះសង្ឃ យើងជាពុទ្ធបរិស័ទ យើងជាពលរដ្ឋខ្មែរ សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះម្ចាស់ផេក និងសូមអោយស្ថាប័នពាក់ពន្ធ័គ្រប់លំដាប់ថ្នាក់ជួយសាវជ្រាវវែកមុខជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន ដើម្បីការពារតម្លៃព្រះពុទ្ធសាសនានៅកម្ពុជា ។ល។
១៥ មិនកាន់ជើងអ្នកបួសខូចឡើយ មិនលើកលែងជនមួលបង្កាច់ព្រះសង្ឃទេ និយាយអ្វី ធ្វើអ្វីត្រូវមាន ភស្តុតាង និងសាក្សីពិត ក្នុងលោកនេះគ្មានរឿងលាក់បាំងបានរហូតទេ មាសសុទ្ធមិនខ្លាចភ្លើងឡើយ
សេចក្តីបញ្ជាក់ជាផ្លូវការ
កុំថាឡើយលោកសង្ឃវត្តច្បារអំពៅមិនខុស កុំថាឡើយលោកសង្ឃវត្តច្បារអំពៅខុសមួយអង្គពីរអង្គ បើទោះបីលោកសង្ឃវត្តច្បារអំពៅខុស១០អង្គឬ២០អង្គក៏ដោយ ក៏ជារឿងបុគ្គលដែរ យើងត្រូវដាក់ទោសអ្នកបួសខុសនោះ តាមព្រះវិន័យព្រះពុទ្ធសាសនា និងច្បាប់សង្គម ដោយមិនលើកលែងជាដាច់ខាត នេះបើសិនជាមានភស្តុតាង និងសាក្សីពិត ។
ប៉ុន្តែ ប៉ុន្តែ ប៉ុន្តែ រឿងលោក ខឹម វាសនា ខុសច្បាប់មិនអាចលើកលែងអោយជាដាច់ខាត ចាំទុក ចាំទុក ចាំទុក
កុំថាឡើយមនុស្សមកឃាត់កុំអោយធ្វើរឿង ខឹម វាសនា បើទោះបី ទេវតា ព្រះឥន្ទ្រ ព្រះព្រហ្ម ឥសី នាគ ស្តេចមនុស្ស ក៏មិនអាចឃាត់ សង្ឃទីប្រឹក្សា ហោ សុខុន ធ្វើរឿង ខឹម វាសនា បានឡើយ។ លោក ខឹម វាសនា មានជម្រើសផ្លូវពីរ
១ ក្លាហានដេកគុក
២ រត់ចោលស្រុកខ្មែរ
ចែករំលែក Share អញ្ជើញម្ចាស់ផេក (Page) មកជូបមន្ត្រីសង្ឃវត្ត»
ព័ត៌មានដែលពាក់ព័ន្ធផ្សេងទៀត