ព្រះ​គុណ​ម្ចាស់ ហោ សុខុន បកស្រាយ​រឿង បែកធ្លាយ​គ្រូ​បាលី​ដេក​ជាមួយ​ស្រី​ក្នុង​កុដិ

ព្រះគុណម្ចាស់ ហោ សុខុន សង្ឃ​ទីប្រឹក្សា និង​ជា​ព្រះ​ចៅ​អធិការ​វត្ត ច្បារ​អំពៅ បាន​បក​ស្រាយ​វែកញែក វិភាគ​រឿង​ព័ត៌មាន​បែក​ធ្លាយ​ថា​ព្រះសង្ឃ​ក្នុង​វត្ត​ព្រះនាម យិន វ៉ាយ ដែល​ត្រូវ​ជា​សិស្ស​ព្រះគុណម្ចាស់ ហោ សុខុន និង​ជា​គ្រូ​ភាសា​បាលី​ផង បាន​មាន​ទំនាក់ទំនង​ស្នេហា​និង​នារី​វ័យ​ក្មេង​ម្នាក់​ឈ្មោះ ហ៊ាន លាងហ័ង ហូត​មាន​ការ​រួម​ភេទ​ជា​ញឹកញាប់​ក្នុង​កុដិ នៅ​វត្ត​ច្បារ​អំពៅ។

ព្រះគុណម្ចាស់​បាន​បក​ស្រាយ​ចំនុច​មិន​ប្រក្រតី​នៃ​រូប​ភាព​ជា​ច្រើន​កន្លែង (សូម​មើល​តាម​គំនូស​ដែល​បាន​គូស​លើ​រូប) ដែល​ជា​រូប​ភាព​ដោយ​ប្រើ​កម្មវិធី កាត់​ត​រូបភាព ដូច​ជា​កម្មវិធី Photoshop ជាដើម យក​មក​កាត់​ត​រូប​អ្នក​ទាំង​ពីរ​បញ្ចូល​គ្នា ដើម្បី​ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ​ព្រះសង្ឃ។ ព្រះគុណម្ចាស់​បាន​បង្ហោះ​សារ​និង​រូបភាព​បកស្រាយ វិភាគ​កាល​ពី​ល្ងាច​ថ្ងៃទី ១ ខែវិច្ឆកា ឆ្នាំ​២០១៧ ​ដូច​ខាងក្រោម៖

«បទ​វិភាគ​របស់​សង្ឃ​ទីប្រឹក្សា គ្រូ​ធម៌​គ្រូ​បារមី
១ កន្លែង​ដែល​អាច​កាត់​ត មើល​.ក​មនុស្ស​ស្រី
២ មនុស្ស​ស្រី​ស្គម ហេតុ​អ្វី​ដៃ​ធំ​ម្ល៉េះ ?
៣ លោក​សង្ឃ​ស្គម ហេតុ​អ្វី​ដុះ​ក្បាល​ពោះ ?
៤ ថា​នាំ​មក​ដេក​ក្នុង​កុដិ​ញឹកញាប់ ប៉ុន្តែ រូបភាព​នេះ​ធានា ១០០% មិន​មែន​ក្នុង​កុដិ​នេះ​លោក​ទេ ហេតុអ្វី​ម្ចាស់​ផេក​ច្បាស់​ម៉្លេះ ?
ការ​យក​រូប​ទៅ​កាត់​ត​បញ្ចូល​គ្នា​នេះ អ្នក​ណា​ក៏​ធ្វើ​បាន​ដែរ !

ឧទាហរណ៍​ថា បើ​ជន​អាក្រក់​ណា​មួយ​ចង់​កាត់​ត​រូប​របស់​ព្រះអង្គ​គ្រូ សាន សុជា ដាក់​ដេក​ជាមួយ​ស្រី​ក៏​បាន​ដែរ ចំណាយ​ពេល​១៥​នាទី​កាត់​ត​យ៉ាង​ស្អាត។ល។

ឧទាហរណ៍​ថា បើ​ជន​ទមិឡ​ចិត្ត​អាក្រក់​ណា​មួយ​ចង់​កាត់​ត​រូប​របស់ លោក គ្រូ​អគ្គ​បណ្ឌិត ប៊ុន សាវង្ស ដេក​ជាមួយ​ស្រី​ក៏​បាន​ដែរ ចង់​កាត់​ត​ស្អីៗ​លើស​ពី​ហ្នឹង​ក៏​បាន​ដែរ ។ល។

ឧទាហរណ៍​ថា បើ​ជន​ចង់​បំផ្លាញ​សាសនា ចង់​កាត់​ត​រូប​របស់​សង្ឃ​ទីប្រឹក្សា ហោ សុខុន ដេក​ជាមួយ​ស្រី​ក៏​បាន​ដែរ !

ឧទាហរណ៍​ថា ជន​អគតិ​ណាមួយ​ចង់​កាត់​ត​រូប​របស់​សម្ដេច​សង្ឃ​អង្គ​ណាមួយ​ដេក​ជាមួយ​ស្រី​ក៏​បាន​ដែរ !
៚ ទោះ​បី​រូប​មន្ត្រី ប៉ូលិស ទាហាន ប៉េអិម កង​អង្គរក្ស តុលាការ តំណាងរាស្ត្រ លោកជំទាវ ។ល។ បើ​គេ​មាន​ចេតនា​អាក្រក់​ហើយ គេ​ចង់​កាត់​ត​រូប​ធ្វើ​រឿង​ផ្ដេសផ្ដាស​គឺ​បាន​ទាំងអស់ ដូច្នេះ​ហើយ សូម​កុំ​ឲ្យ​តម្លៃ​លើ​រូបភាព​ពេក សំខាន់​ពិត​ឬ​មិន​ពិត ????

ចំណុច​ពិសេស​ដែល​ជន​អាក្រក់​តែង​ធ្វើ​គឺ​ពួកវា​តែង​យក​រូប​មនុស្ស​ស្រី​ដែល​ស្គាល់​គ្នា​ឬ​រាប់​គ្នា​ឬ​ចេញ​ចូល​បុណ្យទាន​ក្នុង​វត្ត​ញឹកញាប់​ជាដើម ដើម្បី​អោយ​មហា​ជន​ងាយ​ច្រឡំ​និង​ជឿ

៚៚ សូម​ធម្មកថិក​ទាំងឡាយ គ្រូ​ធម៌​ទាំងឡាយ ឧបាសក​ឧបាសិកា ទាំងឡាយ កុំ​សើច កុំ​មើលងាយ កុំ​ចំអក កុំ​អរ កុំ​សរសេរ​ដៀមដាម ប្រយ័ត្ន​កម្មពៀរ​វា​ឆ្លង​មាន​រូប​អាក្រាត​កាយ​ដេក​ជាមួយ​គ្រូ​ធម៌​ល្បី ឬ​ធម្មកថិក​ល្បី ដោយ​ស្នាដៃ​ក្រុម​ទមិឡ​ចិត្តបាប។ល។

ចែករំលែក Share អាន​ចប់​ពិនិត្យ​មើល​រូប​ដឹង​ហើយ !»

អ្នក​វិភាគ​តុ​កាហ្វេ​បាន​និយាយ​ចំអក​លេង​ថា អ្នក​កាត់ត​នេះ​ដូច​ចេះ Photoshop ស្ទើរ​ណាស់ កាត់​ត​ប៉ុណ្ណឹង​ឲ្យ​ព្រះគុណម្ចាស់​ទត​ដឹង គួរ​តែ​ទៅ​រៀន​បន្ថែម ឲ្យ​ស្ទាត់​ជាង​នេះ ហើយ​យក​ទៅ​ធ្វើការ​របរ​រក​ទទួលទាន ចិញ្ចឹម​ជីវិត​ប្រពន្ធ​កូន​វិញ​ទៅ មក​កាត់ត​រឿង​លោក​មាន​ស្រី​ញី ដែល​មិន​មែន​ជា​ពិត​ផង នាំ​តែ​បាន​បាប ធ្លាក់​នរក​ធ្វើ​អី? ពួក​គេ​បន្ត​ទៀត​ថា គេ​មិន​កាន់​ជើង​ព្រះសង្ឃ​ដែល​បាន​ធ្វើ​អំពើ​មិន​គប្បី​ដែល​នាំ​ឲ្យ​អាប់​អោន​ដល់​សាសនា​ព្រះពុទ្ធ​ដ៏​ល្អ​ផូរផង់​ទេ តែ​ទាល់តែ​រឿង​នោះ​ជា​រឿង​ពិត តែ​បើ​មិន​ពិត ហើយ​យក​មក​បង្អាប់​បង្អោន​សាសនា​បែប​នេះ​ក៏​គេ​មិន​គាំទ្រ​ដែរ។

ដូច្នេះ​សូម​ប្រិយមិត្ត​មេត្តា​ពិចារណា​តាម​ការ​គួរ និង​ជួយ Share បន្ត ដើម្បី​សង​ភាព​ស្អាតស្អំ​ដល់​ព្រះសង្ឃ និង​នារី​រងគ្រោះ ផង។