ទស្សនា​សកម្មភាព​យុវជន​ម្នាក់​កំពុង​ទាស់​គ្នា​ជា​មួយ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍(មានវីដេអូ)​

តាម​ប្រភព​ព័ត៌មាន​ដែល​បង្ហោះ​ត​ៗគ្នា​តាម​បណ្ដាញ​គ្រុប what app​​និង Telegram​ អន​ឡាញ​បាន​បញ្ជាក់​ថា​ឲ្យ​បាន​ដឹង​ថា​ មាន​យុវជន​ម្នាក់​បាន​ទាស់​សម្ដី​និង​កាយ​វិកា​ច្រង៉េង​ច្រង៉ាង​​ដាក់​សមត្ថកិច្ច​នគរបាល​​ចរាចរ​ណ៍​យ៉ាង​ចាស់​ដៃ​ជា​ទី​បំផុត​ ។

ហេតុ​ការណ៍​ខាង​លើ​នេះ​ប្រភព​មិន​ច្បាស់​ការ​ប្រាប់​ឲ្យ​ដឹង​ថា កើត​ឡើង​នៅ​ក្នុង​ភូមិ​សាស្ដ្រ​ខេត្ដ​សៀមរាប​គេ​ក៏​មិន​ដឹង​ថា​ សមត្ថកិច្ច មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​បែប​ណា​ចំពោះ​យុវ​ជន​ខាង​​លើ​នេះ​ដែរ ។ បើទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​​ដើម្បី​​អនុវត្ដ​ច្បាប់​​ឲ្យ​មាន​ប្រសិទ្ធ​ភាព មាន​ការ​​អំពាវ​នា​សមត្ថកិច្ច​​ក៏​ដូច​យុវ​ជន​ដ៏​ទៃ​ទៀត​​គួរ​​នាំ​គ្នា​គោរ​ពច្បាប់ ជៀស​វាង​មាន​ការ​ច្រង៉េង​ច្រង៉ាង​ដាក់​គ្នា​តាម​សាធារណៈ​ធ្វើ​ឲ្យ​ជះ​ឥទ្ធិ​ពល​​មិន​ល្អ​ដូច​ករណី​នេះ​ជា​ដើម ៕