មាន​ពិធីការ​ម្ដង​កុំ​ឲ្យ​ហត់ ជួល​អ្នក​រត់​តុ​មក​ធ្វើ​ដូច​ឲ្យ​មក​​យក​ស្រាបៀ​អស់​២០​កេះ

ភ្នំពេញ៖ កម្មវិធីពិធី​មង្គល​ការ​កូន​ប្រុស​ស្រី​សិរី​មង្គល​ម្តង​ខំ​អត់​ហ៊ាន​រក​បង​ប្អូន​សាច់​ញាត្តិ​ក្នុង​ការ​ទទួល​ភ្ញៀវ ខំ​ជួល​ក្រុមហ៊ុន​ពិធី​ការ វឌ្ឍនៈ​ពិធី​ការ​មក​គ្រាន់​ឲ្យ​ធូរ​ចិត្ត ធូរ​កម្លាំង ដើម្បី​ស​ម្រួ​ល ដល់​ការងា​រ​មួយ​ចំនួន​ក្នុង​កម្មវិធី​ដើម្បី​នាំ​ភ្ញៀវ បម្រើ​ទឹក​កក​បម្រើ​ស្រា ភេជ្ជៈ តែ​ផ្ទុយ​ទៅ​វិញ ដូច​ជួល​ឲ្យ​មក​ឲ្យ​លួច​អញ្ចឹង បុគ្គលិក​ប​ម្រើ​​ការ​ងារ របស់​ក្រុម​ហ៊ុន ពិធី​ការ​វឌ្ឍនៈ ពិធី​ការ បង្កើត​កម្លាំង​លួច​ស្រាបៀ ជា​ប្រព័ន្ធ​មាន​អ្នក​ឲ្យ​​ដៃ មាន​អ្នក​ជញ្ជូន មាន​អ្នក​ដឹក​បណ្តោះ​ចេញ សរុប​អស់​ស្រាបៀ​ABC ចំនួន​២០​កេស តាម​ទាន់​រក​ឃើញ បាឡូ​ចំនួន​៤ ដាក់​ញាត់ ស្រា​បៀ​ពេញ និង​កេស​ស្រាបៀ​ABC​ចំនួន​១​កេស ស្រាបៀ​ថៃ​ហ្គ័រ ចំនួន​១​កេស ដែល​បុគ្គ​លិក ពិធី​ការ​លួច ជញ្ជូន​ចេញ​ដឹក​ទៅ​មិន​ទាន់ បោះ​ចោល​ក្នុង​ព្រៃ​ ហេតុ​ការណ៍​នេះ ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង ៩​និង​២០​យប់​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៧ ស្ថិតនៅ​ខាង​ក្រោយ​ផ្ទះ​មង្គ​ល​ការ ក្នុង​ភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ​សែន​ជ័យ ក្រោយ​ពី​បាន​ផ្ទុះ​រឿង បុគ្គលិក​ពិធីការ​៤​នាក់ ព្យាយាម​រត់​គេច​ខ្លួន នៅ​សល់​ម្នាក់ ជា​បុគ្គលិក​ឲ្យ​ចាំ​មើល​ឃ្លាំង​ស្តុក ត្រូវ​ហៅ​ទៅ​សាក​សួរ​នៅ​ប៉ុស្តិ៍​នគរបាល ។

តំណាង​ម្ចាស់​កម្ម​វិធី​មង្គល​ការ មាន​ឈ្មោះ សូយ សុភា ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខ​របរ​បុគ្គលិក​សារ​ព័ត៌មាន មាន​ទី​លំ​នៅ ភូមិ សង្កាត់​កើត​ហេតុ ។ ចំ​ណែក​ជន​សង្ស័យ បង្កើត​ក្រុម​លួច​ជា​ប្រព័ន្ធ​មាន​គ្នា​៤​នាក់ ជា​បុគ្គលិក​ក្រុម​ហ៊ុន វឌ្ឍនៈ​ពិធីការ ។ រីឯ​បុគ្គ​លិ​កក្រុម​ហ៊ុន ម្នាក់​រត់​ឡើង​ឡាន​មិន​ទាន់​គេ ឃា​ត់​ខ្លួន​បាន​ម្នាក់ មាន​ឈ្មោះ រឿន ផាន់ណា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​វត្ត​មហា​មន្រ្តី ខណ្ឌ​ចំការ​មន មាន​ស្រុក​កំណើត ភូមិ​សហគ​មន៍ ឃុំ​ក្រែក ស្រុក​ពញា​ក្រែក ខេត្ត​ត្បូង​ឃ្មុំ ។

តាម​ប្រភព​ពី​ម្ចាស់​ដើម​ការ​បាន​ឲ្យ​ដឹង​ថា ពេល​ដែល​ទៅ​ជួល​ក្រុម​ហ៊ុន វឌ្ឍៈ ពិធីការ យក​បុគ្គ​លិ​ក​១៩​នាក់ គិត​ក្នុង​តម្លៃ​ពល​កម្ម​ម្នាក់​១០​ដុល្លា តែ​ធាតុ​ពិត​មក​មាន​មុខ​ជាក់​ស្តែង ចំនួ​ន​២១​នាក់ មាន​ប្រុស​មាន​ស្រី ដូច​ជួល​មក​ឲ្យ​លួច​ស្រា​បៀ ។

តាម​សម្តី​បុគ្គលិក​ម្នាក់​ហៅ​សាក​សួរ បាន​ឲ្យ​ដឹង​ថា ក្រុម​ខ្លួន​ពិត​ជា​បាន​លួច​ស្រាបៀ របស់​ម្ចាស់​កម្ម​ពិ​ធី​ពិត​មែន តែ​មិន​ច្បាស់​ចំនួន​ទេ ដោ​យ​សារ ដឹក​ជញ្ជូន​ចេញ​រហូត ។​ ក្រោ​យ​ផ្ទុះ​រឿង​អាស្រូវ ដោយ​សារ​បុគ្គលិក​ក្រុម​ហ៊ុន វឌ្ឍនៈ​ពិធី​ការ ​រួម​គ្នា​លួច​ស្រាបៀ ABC ពី​ម្ចាស់​កម្ម​វិធី មង្គល​ការ​ជា​ប្រព័ន្ធ​រួច​មក ឃើញ​ថា តំ​ណាង​ក្រុម​ហ៊ុន ចេញ​មុខ​មក​សុំ​សម្រប​សម្រួ​ល ជា​មួយ​ម្ចាស់​ដើម​ការ ដើម្បី​បញ្ចប់​រឿង ដោ​យ​តំណាងក្រុមហ៊ុនវឌ្ឍនៈ ពិធីការ ម្នាក់ឈ្មោះ អ៊ង ផល្លី ភេទប្រុស អាយុ២៧ឆ្នាំ មក​ធានា​យ​កបុគ្គលិក​របស់​ខ្លួន​យក​ទៅ​វិញ ក្រោយ​ពី​ម្ចាស់​ដើម​ការ មិន​ចង់​ឲ្យ​មាន​រឿង​ល្អក់​កក​ឡើយ ៕