រន្ធត់​ណាស់! បុរស​​ម្នាក់​រថយន្ត​​កិន​​បែក​​ខួ​​ស្លាប់​ម្នាក់​និង របួស​២​នាក់

ភ្នំពេញ៖ ហេតុ​ការណ៍​ដ៏​រន្ធត់​មួយបណ្ដាល​ឲ្យ​បុរស​​​ម្នាក់​​បាន​​ស្លាប់​​ភ្លាម​នៅ​កន្លែង​កើត​ហេតុ​និង​២​នាក់​ទៀត​របួស​បួស​ធ្ងន់​ខណះ​ពួក​គេ​ជិះ​ម៉ូតូ​ឌុប​គ្នា​ហើយ​​បាន​ទាក់​ដៃ​ចង្កូត​ជា​មួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ធ្វើ​អោយ​ដួល​ទៅ​លើ​ថ្នល់​គាប់​ជួន​មាន​រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង​ទៀត​មក​ពី​ក្រោយ​កិនខ្ទេចក្បាល​ចេញខួ​មើ​ល​មុខ​លែង​ស្គាល់ ហេតុ​ការណ៍​នេះ​កាល​ពីវេលា​ម៉ោង​៨​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៩​ខែ​តុលា​ឆ្នាំ​២០១៧ នៅ​ចំណុច​ស្តុប​ទួល​ពង្រ​ផ្លូវ​វេង​ស្រេង ភូមិ​ត្រ​ពាំ​ង​ថ្លឹង សង្កាត់​ចោមចៅ១ ខណ្ឌ​ពោធិ៍​សែ​ន​​ជ័យ ។

ជនរងគ្រោះ​ឈ្មោះចែម ឌីណា ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​មុខរប បើក ប នៅ​ក្នុង​ហ៊ុន​តាំង​សុ​ហួត ស្នាក់​នៅ​ភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោ​ម​​ចៅ​២ ខណ្ឌពោធិ៍សែន​ជ័យ​មាន​ស្រុក​កំ​ណើ​ត​នៅ​ភូមិ​បែក​ពាំង ឃុំ​ជា​លា ស្រុកបា​ធា​យ ខេត្ដ​កំពុង​ចាម ។​ចំណែក​២​នាក់​ទៀត​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើយ​ទេ។

តាម​សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​វីវ៉ា ពណ៌ខៀវ ពាក់​ស្លាក​លេខ​​ភ្នំពេញ1X 9234 បើកបរ​ដោយ​បុរស​ម្នាក់​និង​បុរស​២​នាក់​ទៀត​រួម​ដំណើរ​ជា​មួយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ខណះ​មក​ដល់​ចំណុច​កើត​ហេតុ ស្រាប់​តែ​បត់​ស្តាំ​ទៅ​តាម​បណ្តោយ​ផ្លូវ​វេង​ស្រេ​ង​ទៅ​កើត​ក៏​បាន​ប៉ះ​ដៃ​ចង្កូត​ជា​មួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ធ្វើ​អោយ​ដួល​ទៅ​និង​ថ្នល់​គាប់​ជួន​មាន​រថយន្ត​បែន​ដឹក​ដី ពាក់​ស្លាក​លេខ​ប៉ៃលិន 3A-0131 ​មក​ពី​ក្រោយ​កិន​បែក​ក្បាលចេញ​ខួ​ស្លាប់​ម្នាក់​ចំណែក​២​នាក់​ទៀត​រង​របួស​ធ្ងន់​ធ្ងរ ។

ភ្លាមៗ​នោះ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​រហូត​ដល់​ផ្លូវ​លេខ​២០០៤ ក៏​បើក​ចូល​ក្នុង​ឃ្លាំង​បាត់​ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ទៅ​ដល់​ចំណុច​កើត​ហេតុ​និង​ទាក់​ទង​ជំនាញ​ធ្វើការ​វាស់​វែង​យក​ម៉ូតូ​រួម​ទាំង​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​រង​ចាំ​ដោះ​ស្រាយ​ពេល​ក្រោយ ដោយ​ឡែក​ម្ចាស់​រថយន្ត​បង្ក​គេច​ខ្លួន​បាត់​។ រីឯ​សព​ជន​រងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ទាក់​ទង​ទៅ​ក្រុម​គ្រួសារ​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​នៅ​ស្រុក​កំណើត ៕