ដេក​​ជា​មួយ​​គ្នា​មួយ​​យប់​ទល់​ភ្លឺ ព្រឹក​ឡើង​នាង​ទារ​មួយ​ម៉ឺន​ដុល្លា​ថ្លៃ​ព្រហ្មចារីយ៍

ភ្នំពេញ៖ នារី​​ក្រមុំ​​អាយុ​​១៨​​ឆ្នាំ​​ម្នាក់​​បាន​​ដាក់​ពាក្យ​បណ្ដឹង​​ចោទ​ប្រកាន់​​ថា យុ​វ​​ជន​​ម្នាក់​​បាន​យក​​កូន​កាំបិត​​គំរាម​​សម្លាប់ និង​​ចាប់​រំលោភ​នាង​​រហូត​​បាន​​សម្រេច​​២​​ដង​​ជា​​បន្ត​បន្ទាប់​​គ្នា​ នៅ​​ចំណុច​​ផ្លូវ​លំ ភូមិ​​ទួល​​គោក សង្កាត់​​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ ប៉ុន្តែ​​ជន​សង្ស័យ​​ថា​​ពួក​គេ​​ស្រលាញ់​​គ្នា និង​​ព្រម​ព្រៀង​​ដេក​​ជា​មួយ​​គ្នា​ដោយ​​គ្មាន​​ការ​​បង្ខិត​បង្ខំ​​ឡើយ ។

សមត្ថកិច្ច​​ឲ្យ​ដឹង​ថា យុវជន​​​ឈ្មោះ សា​រ៉ុ​ន តា​រ៉ា អាយុ​​២៣​​ឆ្នាំ មុខ​របរ ​ជួយ​​លក់​​គ្រឿង​​ក្លែង​នៅ​មុខ​​រោង​ចក្រ ស្នាក់​​នៅ​​ក្នុង​ផ្ទះ​​កើត​ហេតុ​ខាង​លើ​​មាន​ស្រុក​​កំណើត​​នៅ​​ភូមិ​​សំរោង ឃុំ​តា​ឃ្លាំង ស្រុក​ល្វាឯម ខេត្តកណ្តាល ។ ចំណែក​នារី​​រង​គ្រោះ​​ឈ្មោះ ឡ​.​គ​.​ឡ អាយុ​​១៨​​ឆ្នាំ ស្នាក់​​នៅ​​ជា​មួយ​​គ្នា មាន​ស្រុក​​កំណើត​​នៅ​​ឃុំ​ឈើ​ទាល ស្រុក​​បាណ​ន់ ខេត្ត​បាត់​ដំបង ។

តាម​​នារី​​រង​គ្រោះ​​បាន​អោយ​​ដឹង​​ថា នាង​​ទើប​តែ​ទៅ​​ធ្វើ​ការ​​ជួយ​​លក់​​គ្រឿង​ក្លែម​​នេះ​​បាន​ប្រមា​ណ​​១​​ខែ​​ប៉ុណ្ណោះ ​ស្រាប់​តែ​​ឈ្មោះ សា​រ៉ុ​ន តា​រ៉ា ដែល​​ជា​​ក្មួយ​​ថៅ​កែ​​បាន​​ចូល​​ទៅ​​កន្លែង​​របស់​នាង​​ដេក និង​​បាន​​គំរាម​​កុំ​​ឲ្យ​​ស្រែក បើ​​ស្រែក​នឹង​​សម្លាប់​​ចោល ហើយ​​បាន​​ធ្វើ​​សកម្ម​ភាព​ចាប់​រំលោភ​​សេពសន្ថវៈ​​រហូត​​បាន​​សម្រេច​​ម្តង លុះ​ដល់​​ម៉ោង​​ប្រមាណ​​១​​យប់​​ជន​​នោះ​​ក៏​​បាន​ចាប់​បង្ខំ​​នាង​​រំលោភ​​រហូត​​បាន​​សម្រេច​ម្តង​ទៀ​ត ។ នាង​​បញ្ជាក់​​ថា នៅ​​យប់​​នោះ​​នាង​​មិន​​អាច​ស្រែក​​បាន​​ទេ ព្រោះ​​ផ្ទះ​​នោះ​​ត្រូវ​​បាន​​គេ​ចាក់​សោរ​​បិទ​​ជិត មាន​​តែ​​ដេក​​យំ​​រង់​ចាំ​​ភ្លឺ​​ប៉ុណ្ណោះ ។ លុះ​​នៅ​​ព្រឹក​​ឡើង​​នាង​​ក៏​​រត់​​ចេញ​​ទៅ​​ប្រាប់​បង​ជី​ដូន​មួយ ហើយ​​នាំ​​គ្នា​​ទៅ​​ប្តឹង​​នគរបាល​​ប៉ុស្តិ៍​ទួល​​សង្កែ​​តែ​​ម្តង ។

នៅ​​ចំពោះ​​មុខ​​សមត្ថកិច្ច យុវ​ជន​​សង្ស័យ​​បាន​ឲ្យ​​ដឹង​​ថា ខ្លួន​​មិន​​បាន​​ចាប់​រំលោភ​​នោះ​​ទេ គឺ​ពួក​​គេ​​បាន​​ស្រលាញ់ និង​​ព្រម​ព្រៀង​​ដេក​ជា​មួយ​​គ្នា​​ដោយ​​គ្មាន​​ការ​​បង្ខិត​បង្ខំ​​ឡើយ ។​ទោះ​ជា​​យ៉ាង​ណា​​ក៏​​ដោយ ក្រុម​​គ្រួសារ​​នារី​​រង​​គ្រោះ​បាន​​ដាក់​​ពាក្យ​បណ្តឹង​​ឲ្យ​​សមត្ថកិច្ច​​ជួយ​​រក​យុត្តិ​ធម៌ និង​​ទាម​ទារ​​សំណង​​ព្រហ្ម​ចារី​យ៍​​ចំនួន​១​​ម៉ឺន​​ដុល្លារ ៕