ឪពុក​ម្ដាយ​យំ​បោក​ខ្លួន កូន​ក្មេងស្រី​អាយុ២​ឆ្នាំ​លង់​ទឹក​ទន្លេ​ស្លាប់

ស្រុក​កៀន​ស្វាយ៖ គួរ​ឲ្យ​អាសូរ​ណាស់​ក្មេង​ស្រីអាយុ​២​ឆ្នាំ​លង់​ទឹក​ស្លាប់ កាល​ពី​ថ្ងៃ​ទី​២៧​ខែ​តុលា​ឆ្នាំ​២០១៧​វេលាម៉ោង​១៥​និង​៣០​នាទី​នៅ​ចំនុច​ទន្លេ​មេគង្គ​ភូមិ​គគីរ​ធំ ឃុំ​គគី​រធំ ស្រុក កៀន​ស្វាយ ខេត្កកណ្ដាល ។

ក្មេង​ស្រី​រងគ្រោះ​ឈ្មោះ បាវ ស្រីណា ភេទស្រី អាយុ​២​ឆ្នាំ ឪពុក​ឈ្មោះ ផល បាវ អាយុ ២៧​ឆ្នាំ​ជន​ជាតិ​ខ្មែរ​ម្ដាយ​ឈ្មោះ ហាំ ស្រី ណេត អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំ នៅភូមិ ឃុំ កើត​ហេតុ​ខាង​លើ ។

យោង​តាម​សម្ដី​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រងគ្រោះ​បាន​ដើរ​លេង​ជា​មួយ​មិត្ត​ភក្តិ​២​នាក់​ទៀត​ដែល​មាន​អាយុ​ប្រហាក់​ប្រហែល​គ្នា​ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​២០​ម៉ែត្រ​នៅ​ក្បែ​ច្រាំ​ង​ទន្លេ​ហើយ​ក៏​បានរ​អិល​ធ្លាក់​ចូល​ក្នុង​ទឹក​ទន្លេ​បណ្តាល​ឲ្យ​លង់​ស្លាប់ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​កម្លាំង​នគរបា​ល​ប៉ុស្តិ៍​គគីរធំ បាន​សហការ​ជា​មួយ​កម្លាំង​ជំនាញ​មាន​លោក​មេភូមិ លោកប្រធាន​មណ្ឌល​សុខ​ភា​ព ឃុំ​បាន​ចុះ​ពិនិត្យ​សាក​សព​ពុំ​មាន​ស្លាក​ស្នាម​អ្វី​គួរ​អោយ​កត់​សំគាល់​ទេ ក្មេង​ស្រី​រង​គ្រោះ ស្លាប់​ដោយ​សារ​លង់​ទឹក​ក្រោយ​ពេល​ពិនិត្យ​សព​រួច​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕