ងាប់​គ្នា​ហើយ​គ្រាន់​តែ​ឈ្លោះគ្នា​បន្ដិច​បន្ដួច​សោះ​វ៉ៃ​គ្នា​ដល់​ថ្នាក់​​ហ្នឹង​

ភ្នំពេញ៖ ជម្លោះ​រវាង​ភាគី​ទាំង​សង​ខាង​ដែល​ម្ខាង​មាន​គ្នា​ជាង​១០​នាក់​និង​ម្ខាង​ទៀត​មាន​គ្នា​តែ​ម្នាក់​ឯង​ទើប​បណ្តាល​ឲ្យ រង​របួស​ធ្ងន់​ត្រូវ​បង​ប្អូន​សាច់ញាត្តិ​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទី​ពេទ្យ​ភ្លាម​ៗ​ផង​ដែរ ។ ហេតុ​ការណ៍​ជម្លោះ​ដែល​បង្ក​ឲ្យ​ក្លាយ​ជា​ហិង្សា​គឺ​បង្ក​ឡើង​កាល​ពី​វេលា​ម៉ោង​កាល​ពី​វេលា​៨​និង​០០​នាទី​យប់​ថ្ងៃ​ទី​២៦​ខែ​តុលា​ឆ្នាំ​២០​១៧​ទី​តាំង​ស្ថិត​នៅ​ក្នុង​បន្ទប់​ដែល​សម្រាប់​អ្នក​ធ្វើការ​សំណង់​ស្នាក់​ដែល​ស្ថិត​នៅ​ក្នុង ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ពត៌មាន​នៅ​កន្លែង​កើត​ហេតុ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើត​ហេតុភា​គី​ទាំង​សង​ខាង​បាន​ទាស់​ពាក្យ​សម្តី​គ្នា ដោយ​ជន​រងគ្រោះ​មាន​ឈ្មោះ ដុស ចាននឿន អាយុ ២៤ឆ្នាំ មុខ​របរ កម្មករ​សំណង់ ហើយ​ស្នាក់​នៅ​ក្បែរ​គ្នា​ជា​មួយ​និង​ក្រុម​ជន​បង្ក​ មូល​ហេតុ​រឿង​បិត​កុង​តាក់​ភ្លើង​តែ​ប៉ុណ្ណោះ​ប៉ុន្តែ​ដោយ​ក្រុម​ខាង​ជនសង្ស័យ​មាន​គ្នា​ច្រើន​រហូត​ដល់​ជាង​១០​នាក់​ឯណោះ​ហើយ​កំពុង​មាន​កម្មវិធី​ផឹក​ស៊ី​ផង​មួយ​ៗ​រៀង​ធ្លាក់​ភ្នែក​ផង​ក៏​មាន​អារម្មណ៍​ខឹង​រៀង​ខ្លួន​ពេល​ដែល​ជនរងគ្រោះ​មក​សួរថា​ពី​ណា​បិទ​ភ្លើង រួចក៏​បាន​ទាស់​ពាក្យ​សម្តី​គ្នា​ក៏​បង្ក​ក្លាយ​ជា​ហិង្សា​ក៏​ព្រួត​គ្នា​វ៉ៃទៅ​លើ​ជន​រងគ្រោះ​តែ​ម្តង​ហើយ​អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់​ក៏​បាន​ចូល​ជួយ​ឃាត់​ផង​ដែរ​ទើប​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រង​ផ្នែក​ដៃ នឹង​ផ្នែក​ក្បាល​យ៉ាង​ដំណំ​ផង​ដែរ បើមិន​មាន​អ្នក​ចូល​​ឃាត់​នោះ​ទេ​មិន​ដឹង​ថា​ធ្ងន់​ប៉ុណ្ណា​នោះ​ទេ ។​ ក្រោយ​ពេល​កើត​ហេតុ​ភ្លាមៗ​សាច់ញាត្តិ​ជន​រងគ្រោះ​ក៏​បាន​នាំជនរង​គ្រោះ​ទៅ​ព្យាបាល​នៅ​ឯ​មន្ទីរ​ពេទ្យ​ដើម្បី​ព្យាបាល​របួស។​លុះ​​ឡើង​ថ្ងៃ​ទី ២៧ ខែតុលា ឆ្នាំ២០១៧ សាច់ញាត្តិ​ជន​រង​គ្រោះ​បាន​នាំ​គ្នា​មក​ដាក់​ពាក្យ​បណ្តឹង​កាល​ពី​វេលា​ម៉ោង​២​និង ០០​នាទី​រសៀល នៅ​ប៉ុស្តិ៍​រដ្ឋ​បាល​ចោម​ចៅ ដើម្បី​ជួយ​រកយុត្តិធម៌​អោយ​ជន​រងគ្រោះ​ផង​ដែរ ។

ក្រោយ​ពេល​បាន​ទទួល​ដំណឹ​ង​របស់​ជន​រងគ្រោះ​រួច​ទើប​កម្លាំ​សមត្ថកិច្ច​ប៉ុស្តិ៍​ចុះ​ទៅ​ធ្វើ​ឃាត់​ខ្លួន​ក្រុម​ជនបង្ក​នៅ​ឯ​ការដ្ឋាន​សំណង់​ក្បែរ​និង​កន្លែង​ដែល​បង្ករ​ហិង្សារ​នោះ​តែ​ម្តង ដោយ​សារ​តែជនរងគ្រោះ​ចំណាំ​មុខ​អត​បាន​អស់​ទើប​ឃាត់​ខ្លួន​ជន​ដែល​ស្គាល់​មុខ​តែ​ប៉ុណ្ណោះ​គឺ​ឃាត់​បាន​ចំនួន​៤​នាក់​សុទ្ធ​តែ​ជា​កម្មករ​សំណង់​ដែល​ធ្វើការ​ជា​មួយ​ជន​រងគ្រោះ​ទាំង​អស់ ។ ក្រោយ​ពី​ធ្វើការ​ឃាត់​ខ្លួន​ទើប​កម្លាំង​សមត្ថកិច្ច​នាំ​មក​សាក​សួរ​នៅ​ប៉ុស្តិ​រដ្ឋ​បាល​ចោម​ចៅ​និង​ឲ្យ​ភាគី​ទាំង​សង​ខាង​ធ្វើការ​ដោះ​ស្រាយ​គ្នា​តាម​នីតិវិធី ៕