នារី​២​នាក់​​កំពុង​ឈរ​និយាយ​ទូសព្ទ ត្រូវ​លោក​បង​ចោរ​ឆក់ទូរស័ព្ទ

ភ្នំពេញៈ ជន​សង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​ទន្លេ​បាសាក់​សហការ​ជា​មួយ​សន្តិ​សុខ​កោះ​ពេជ្រ​ឃាត់​ខ្លួន​បាន​ភ្លាមៗ បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​ឆក់ទូរស័ព្ទ​ពី​នារី​រង​គ្រោះ ខណៈ​កំពុង​ឈរ​និយាយ​ទូរស័ព្ទ​នៅ​កោះ​ពេជ្រ កាល​ពី​វេលា​ម៉ោង​១០​និង​១៥នាទី ថ្ងៃ​ទី​២៧​ខែ​តុលា ឆ្នាំ​២០១៧ នៅ​ចំណុច​ក្នុង​កោះ​ពេជ្រ ក្នុង​សង្កា​ត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេ​ញ ។

ជន​សង្ស័យ​មាន​ឈ្មោះ ភុន អ៊ាក់ ភេទប្រុស អាយុ​២៨​ឆ្នាំ មុនរបរ និង ស្នាក់​នៅ​មិន​ពិត​ប្រាកដ ។ ចំណែក​រងគ្រោះ​មាន​ឈ្មោះ គន់ ណារី អាយុ​១៦​ឆ្នាំ កម្មករ​នៅ​កោះ​ពេជ្រ ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​អោយ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ជន​រងគ្រោះ​បាន​កំពុង​ឈរ​និយាយ​ទូរស័ព្ទ​ដៃ ស្រាប់​តែ​ជន​សង្ស័យ​បាន​ជិះ​ម៉ូតូ​ម៉ាក​c125​ពណ៌​ខ្មៅ ពាក់​ស្លាក់​លេ​ខ​កំពង់​ឆ្នាំង​1A.​0159​បាន​ជិះ​ម៉ូតូ​មក​ក្បែរ​ហើ​យ​បាន​ឆក់​យក​ទូរស័ព្ទ​ដៃ​បំរុង​រត់​គេច​ខ្លួន ពេ​ល​នោះ​ជន​រងគ្រោះ​ស្រែក​ចោរ​ៗ ក៏​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​ទន្លេ​បាសាក់​សហការ​ជា​មួយ​សន្តិសុខ​កោះ​ពេជ្រ ជួយ​ដេញ​ចាប់​បាន​ហើយ​ក៏​ត្រូវ​កម្មករ​នាំ​គ្នា​វាយ​ជន​សង្ស័យ​បែក​ក្បាល និង​ដក​ហូត​យក​ទូរស័ព្ទ​ដៃ​ពី​ជន​សង្ស័យ​ទៅ​ឲ្យ​ជន​រងគ្រោះ​វិញ ពេល​នោះ​ជន​រង​គ្រោះ​វិញ​ផង​ដែរ​ ។

បច្ចុប្បន្ន​ជន​សង្ស័យ​រួច​និង ម៉ូតូ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ទន្លេ​បាសាក់ នាំមក​ឃាត់​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ចំការ​មន ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី​ ៕