ទី​បំផុត​ខ្មាន់​កាំភ្លើង​ដែល​បាញ់​បោះ​សេរី​ត្រូវ​តុលា​កា​រ​សម្រេច​ឃុំ​ខ្លួន

ភ្នំពេញ៖ ទីបំផុត​ខ្មាន់​កាំភ្លើង​ម្នាក់​ដែល​បាញ់​បោះ​សេរី​កាល​ពី​យប់​ថ្ងៃ​ទី​២៤ ខែ​តុលា​ឆ្នាំ​២០​១៧ នៅ​ខណ្ឌ​ដូន​ពេញ​ត្រូវ​បាន​លោក ពេជ្រ វិជ្ជាធរ ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំ​ខ្លួន បណ្ដោះ​អាសន្ន​នៅ​ពន្ធ​នាគារ​ព្រៃស​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧​ខែ​តុលា​ឆ្នាំ​២០១៧​នេះ ពី​បទ កាន់​កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុ​ញ្ញាត ប្រ​ព្រឹត្ត កាល​ពី​យប់​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៧ ចំណុច​ផ្លូវ​លេខ​៧៥​កែង​៨៤​ ទល់​មុខ​សណ្ឋា គារ​ហូលី​ដេ​ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ យោង​តាម​មាត្រា​៤៩០​នៃ​ក្រម​ព្រហ្ម​ទណ្ឌ ។

កង​រាជ​អាវធុ​ហត្ថរាជធានី​ភ្នំពេញ​បាន ប្រាប់​ឲ្យ​ដឹង​ថា ខ្មាន់​កាំ​ភ្លើង​ដែល បាញ់​បោះ​សេរី​មាន​ឈ្មោះ លេង ធារ៉ា មុខរបរ មិនពិប្រាកដ ។

គួរ​រំលឹក​ថា កាល​ពី​យប់​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៧ ចំណុច​ផ្លូវ​លេខ​៧៥ កែង​៨៤​ ទល់មុខ​សណ្ឋាគារ​ហូលី​ដេ​ស្ថិត​ក្នុង​សង្កាត់​ស្រះចក​ ខណ្ឌ​ដូន​ពេញ មាន​ការ​​បាញ់​​បោះ​​យ៉ាង​​អាណាធិបតេយ្យ​​ទាំង​កណ្តា​​ល​​យប់​​នេះ​​គឺ​​ដោយ​​សារ​​ជន​​បង្ក​​មាន​ទំនាស់​​ជា​​មួយ​​ប្រពន្ធ ដែល​​ធ្វើ​​ការ​​ងារ​​ក្នុង​សណ្ឋា​គារ​​ហូ​លី​ដេ​ ក្រោយ​​ពេល​​កើត​​ហេតុ​​ជន​បង្ក​​ត្រូវ​​បាន កម្លាំង​​កង​​រាជ​​អាវុធ​ហត្ថ​​ខណ្ឌ​​ដូន​ពេញ​ ឃាត់​​ខ្លួន​​បាន​​ភ្លាម​​ៗ​​នៅ​​កន្លែង​​កើត​​ហេតុ​ ។

ប្រភព​ដដែល​បាន​​​ប្រាប់​​ថា ជន​​បង្ក​​ខាង​​លើ​​ជិះ​រថយន្ត​​មួយ​​គ្រឿង​​ម៉ាក​​Lexus ដោយ​​បើក​តាម​​បណ្តោយ​​ផ្លូវ​​លេខ​​៧៥ ស្រាប់​​តែ​​មក​​ជិត​ដល់​​ក្លឹប បាន​​ដក​​កាំ​ភ្លើង​​បាញ់​៤​​គ្រាប់​​តែ​​ម្តង បន្ទាប់​​ពី​​បាញ់​​ហើយ​​ជន​​បង្ក​​បាន​​បើក​​រថយន្ត មក​​ឈប់​​នៅ​​មុខ​​ក្លឹប​ហើយ​​ក៏​​ត្រូវ​​អាវុធ​​ហត្ថ​ឃាត់​​ខ្លួន​​តែ​​ម្ដង ៕