ឃាត់​ខ្លួន​ជន​គ្រឿងញៀន​៥​នាក់ ដក​ហូត​ថ្នាំញៀន ២៥​កញ្ចប់

រាជធានី​​ភ្នំពេញ៖ មុខ​សញ្ញា​​ចែកចាយ និង​ប្រើប្រាស់​​ថ្នាំ​ញៀន​៥​នាក់ ត្រូវ​បាន​​កម្លាំង​​សមត្ថកិច្ច ផ្នែក​​ប្រឆាំង​​គ្រឿងញៀន ដឹក​នាំ​ដោយ​លោក ម៉េ​ង វិមាន​តា​រ៉ា អធិការ​រងនគរបាល​ខណ្ឌ ធ្វើការ​បង្ក្រាប បាន​​នៅ​ចំណុច​សំណង់​អនាធិបតេយ្យ ក្រោយ​រោងចក្រ​តាក់​ហ្វាត ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ កាល​ពី​វេលា​ម៉ោង​​១២ និង​​០០​នាទី​​ថ្ងៃត្រង់ថ្ងៃ​ទី២៦ ខែតុលា ឆ្នាំ​២០១៧។

ជន​សង្ស័យ​ទាំង​៥​នាក់​មាន​ឈ្មោះ ទី១-ឈ្មោះ លាង អាលីន ហៅហ៊ុប ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខ​របរ​កម្មករ​លី​ឈើ ​ស្នាក់​នៅ​ផ្ទះ​ជួល ផ្លូវ​លំ​ភូមិ​ព្រែក​ហូរ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល, ទី​២-​ឈ្មោះ លី ហេង ហៅ តុង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ ​ស្នាក់​នៅ​ផ្ទះ​ជួល​ផ្លូវ​លំ​ភូមិ​ព្រែកតា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មានជ័យ, ទី៣-​ឈ្មោះ វ៉ាន់ ភារុំ ហៅ ពយ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ ​ស្នាក់​នៅផ្ទះ​ជួល​ផ្លូវ​លំ​ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មាន​ជ័យ, ទី៤-ឈ្មោះ នួន ចាន់ថេត ហៅ ប៊ឺក ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ ស្នាក់​នៅ​ផ្ទះ​ជួល ផ្លូវ​លំ ភូមិ​ព្រែក​ហូរ សង្កាត់ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល, ទី​៥​-ឈ្មោះ ពៅ ពិសិដ្ឋ ហៅ​ចិត្ត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខ​របរ​រត់​ម៉ូតូ​ឌុប ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​លំ ភូមិ​ព្រែក​ហូរ សង្កាត់​ព្រែក​កំពឹស ក្រុង​តាខ្មៅ ខេត្តកណ្តាល។

លោក​វរសេនីយ៍​ត្រី ម៉េ​ង វិមាន​តា​រ៉ា អធិការ​រង​នគរបាល​​ខណ្ឌ ទទួល​ផែន​ប្រឆាំង​​បទ​ល្មើស​​គ្រឿងញៀន​បាន​ឲ្យ​​ដឹង​​ថា មុន​​ឈាន​​ដល់​ការ​បង្ក្រាប កម្លាំង​​សមត្ថកិច្ច​​បាន​​បើក​​ការ​ស្រាវជ្រាវ​អស់​​ជា​​ច្រើន​​ថ្ងៃ រហូត​កំណត់​​មុខ​សញ្ញា និង​ទីតាំង​​ច្បាស់លាស់ កម្លាំង​ក៏​​បាន​​បើក ការ​ចុះ​បង្ក្រាប​ដល់​ទី​តាំង​​ជាក់ស្តែង​​តែ​ម្តង ដោយ​បាន​ឃាត់​ខ្លួន​​ជនសង្ស័យ​​បាន​៥​នាក់ និង​ដកហូត​បាន​ថ្នាំ​ញៀន២៥កញ្ចប់ រួម​ជាមួយ​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ធំ​ផង​ដែរ។

ក្រោយ​ការ​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​ប​ញ្ចូ​ន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​ឃុំខ្លួន​បណ្តោះអាសន្ន រង់ចាំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ រង់ចាំ​ចាត់ការ​ទៅ​តាម​នីតិវិធី៕