អគ្គស្នងការ​នគរបាល​ជាតិ បើក​កិច្ច​ប្រជុំដាក់​ផែន​ការការពារ​សន្តិសុខ​សណ្តាប់​ធ្នាប់ ក្នុង​ឱកាស​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក

ភ្នំពេញ: នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០​១៧​នេះ អគ្គ​ស្នង​ការ​នគរបាល​ជាតិ បាន​បើក​កិច្ច​ប្រជុំ​ដាក់​ផែន​ការ​ការ​ពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់ ដើម្បី​ការពារ​សន្តិ​សុខ​សុវត្ថិ​ភាព​ជូន​បង​ប្អូន​ប្រជា​ពល​រដ្ឋ ក្នុង​ឱកាស​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ ដែល​នឹង​ខិត​ចូល​មក​ដល់ ។

កិច្ច​ប្រជុំ​ខាង​លើ ធ្វើ​ឡើង​ក្រោម​វត្ត​មាន លោក​ឧត្តម​សេនីយ៍​ឯក​ទូច ណារ៉ុថ អគ្គ​ស្នង​ការ​រង​នគរ​បាល​ជាតិ និង​ជា​ប្រធាន​នាយក​ដ្ឋាន​កង​អង្គរក្ស រួម​ទាំង​មាន​ការ​ចូល​រួម​ពី​មន្ត្រី​នគរ​បាល​ពាក់​ព័ន្ធ​ជា​ច្រើន​នាក់​ទៀត​ផង​ដែរ ៕