បុរស​ចំណាស់​ល្មោភ​កាម! រំលោភ​ក្មេង​ស្រី​២​ដង​បាន​សម្រេច ចុង​ក្រោយ​បែក​ការ​​ជាប់​ខ្នោះ

ភ្នំពេញ: បុរស​ចំណាស់​ម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ស្រុក​ស្អាង​ធ្វើ​ការ​ឃាត់​ខ្លួន ក្រោយ​ធ្លាយ​រេឿង​ធ្លាប់​រំលោភ​សេព​សន្ថវះ​លើ​អនីតិជ​ន​ម្នាក់​បាន​សម្រេច​ចំនួន​២​ដង ។ ការ​ឃាត់​ខ្លួន​ធ្វើ​ឡើង​កាល​ពី​វេលា​ល្ងាច​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០​១៧ នៅ​ចំណុច​ភូមិ​ស្វាយ​ជួរ ឃុំ កោះ​ខែ​ល ស្រុក​ស្អាង ខេត្ត​កណ្ដាល ។

ជន​សង្ស័យ​មាន​ឈ្មោះ គួន ងីម ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខ​របរ​កសិករ មាន​ទី​លំ​នៅ​ភូមិ​ស្វាយ​ជួរ​ឃុំ កោះ​ខែល​ស្រុក​ស្អាង ខេត្ត​កណ្ដា​ល ។ ដោក​ឡែក​ក្មេង​ស្រី​រងគ្រោះ​មាន​អាយុ ១៣​ឆ្នាំ ស្នាក់​នៅ​ភូមិ​ឃុំ​កើត​ហេតុ​ជា​មួយ​ជន​សង្ស័យ ។

ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៤ ខែ​ឆ្នាំ​ដ​ដែល ជន​សង្ស័យ​បាន​ល្បួង​កុមារី​រ​ងគ្រោះ ទៅ​ផ្ទះ​ខ្លួន​រួច ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវះ​ចំនួន​២​លើក​បាន​សម្រេច ដោយ​អោយ​ប្រាក់​ទាំង​២​លើក​ចំនួន ១​ម៉ឺន​៥​ពាន់​រៀល ហើយ​គំរាម​កុមារី​រងគ្រោះ​កុំ​អោយ​ប្រាប់​ឪពុក​ម្តាយ​អោយ​សោះ ។ លុះ​រសៀល​ថ្ងៃ​ទី​២៥ កុមារី​រង​គ្រោះ​បាន​ប្រាប់​ស្ត្រី​ជា​ម្តាយ​អំពី​ដំណើរ​រេឿង បន្ទាប់​មក​ស្ត្រី​ជា​ម្តាយ​ក៏​បាន​មក​ដាក់​ពាក្យ​បណ្តឹង​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក អោយ​ជួយ​ឃាត់​ខ្លួន​ជន​សង្ស័យ ។

ក្រោយ​ទទួល​ពាក្យ​បណ្តឹង​សមត្ថកិច្ច​បាន​ឈាន​ទៅ​ឃាត់​ជន​សង្ស័យ​បាន​ភ្លាម​ៗ​នៅ​លំ​នៅ​ឋាន​ខ្លួន ។ បច្ចុប្បន្ន​ជន​សង្ស័យ ត្រូវ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​អធិការដ្ឋាន​នគរ​បាល​ស្រុក​រង​ចាំ​កសាង​សំណុំ​រេឿង​បញ្ចូន​ទៅ​តុលា​ការ ដើម្បី​ចាត់​ការ​ទៅ​តាម​នីតិវិធី​ច្បាប់​នៅ​ពល​ក្រោ​យ ៕