ខឹង​ប្រពន្ធ​មាន​សហាយ​! ប្តី​ច្របាច់-ក ប្រពន្ធ រួច​ជ្រមុជ​ក្នុង​ទឹក​ប្រឡាយ​រហូត​ដល់​ស្លាប់

បាត់ដំបង៖ សង្ស័យ​បណ្តាល​មក​ពី​ភ្លើង​ប្រច័​ណ្ឌ បាន​បង្ខំ​ឲ្យ​បុរស​ជា​ប្តីច្របាច់-ក ប្រពន្ធ រួច​ហើយ​ជ្រមុជ​នៅ​ក្នុង​ទឹក​ប្រឡាយ​សហគមន៍​ស្ថិត​ក្នុង​ភូមិ​វត្ត​កណ្តាល ឃុំ​រាំង​កេសី ស្រុក​សង្កែ ខេត្តបាត់ដំបង រហូត​ស្លាប់​យ៉ាង​អាណោ​ច​អាធ័ម នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០​១៧ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជន​បង្ក​ឈ្មោះ ហើស ហឿន រី​ឯ​ប្រពន្ធ​រងគ្រោះ​ឈ្មោះ នី ស្រីនាង អាយុ​៣៣​ឆ្នាំ រស់​នៅ​ភូមិ​សំបុក​អក ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើត​ហេតុ ។

តាម​របាយ​ការណ៍​បាន​បញ្ជាក់​ថា បន្ទាប់​កើត​ហេតុ​ហើយ​ជន​សង្ស័យ​បាន​រត់​សារ​ភាព​ខ្លួន​ឯង នៅ​ទី​បញ្ជាការ​មូល​ដ្ឋានកង​រាជ​អាវុធ​ហត្ថ​ស្រុក​សង្កែ​ថា ខ្លួន​ជា​អ្នក​ធ្វើ ដោយ​សារ​តែ​ខ្លួន​ប្រច័ណ្ឌ​ប្រពន្ធ​មាន​សាហាយ ។ បច្ចុប្បន្ន​ជន​សង្ស័យ​កំពុង​ឃុំ​ខ្លួន និង​ធ្វើ​ការ​សាក​សួរ​ចម្លើយ​នៅ​អាវុធ​ហត្ថ​ស្រុក​សង្កែ​នៅ​ឡើយ ។ ទោះ​ជា​យ៉ាង​ណា​ពុំ​ទាន់​មាន​សមត្ថ​កិច្ច​ណា​រាយ​ការណ៍​ពី​រឿង​លម្អិត ឲ្យ​បាន​ច្បាស់​លាស់​នៅ​ឡើយ​ទេ ៕