ជួយ Share រក​ជំនួយ​ផង! សកម្មជន​ព្រៃឡង់​ត្រូវ​ជ្រូកព្រៃ​ខ្វេះ​របួស​ធ្ងន់ (មានវីដេអូ)​

ខេត្ត​ក្រចេះ៖ ប្រជា​សហគមន៍​មួយ​រូប​ជា​សកម្មជន​ព្រៃឡង់ ត្រូវ​បាន​ជ្រូក​ព្រៃ​ស្ទុះ​មក​ខ្វេះ​ខាំ​ទាំង​កំរោល​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ ដេក​ថ្ងូរ​រហឹស​គួរ​ឲ្យ​អាណិត​ណាស់ (សូម​ទស្សនា​វីដេអូ​ខាង​ក្រោម) ហើយ​កំពុង​ខ្វះ​ខាត​ប្រាក់​កាស​ក្នុង​ការ​ព្យាបាល​ខ្លួន និង​សូម​អំពាវនាវ​រក​ជំនួយ​ពី​បងប្អូន​ប្រិយមិត្តសប្បុរស​ជន សូម​មេត្ត​ជួយ​គាត់​តាម​លទ្ធភាព​តាម​រយៈ​លេខ​ទូរសព្ទ​ខាង​ក្រោម។ នេះ​បើ​យោង​តាម​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Sovanna EK បាន​បង្ហោះ​វីដេអូ រូបភាព និង​ខ្លឹមសារ​កាល​ពី​យប់​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៧។​

ម្ចាស់​គណនី​ខាង​លើ​បាន​សរសេរ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា «#គួរឲ្យរន្ធត់​ណាស់​សកម្មជន​ព្រៃឡង់ត្រូវបាន នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៧ សកម្ម​ការពារ​ព្រៃឡង់​សកម្ម​ម្នាក់​ត្រូវ​បាន​សត្វ​ជ្រូកព្រៃ​ខ្វេះ​ខាំ ខណៈ​ចុះ​ទៅ​ឃ្លាំ​មើល​ព្រៃ​សហគមន៍។​

អ្នក​រងគ្រោះ​ឈ្មោះ រឿន រាន់ ភេទ​ប្រុស រស់​នៅ​ភូមិ​ស្រែ​ត្មាយ ឃុំកំពង់​ចាម ស្រុក​សំបូរ ខេត្តក្រចេះ ត្រូវ​បាន​សត្វ​ជ្រូក​ព្រៃ ដែល​មានអាការៈ របួស​ដាច់​ជើង​បន្ទាប់​ពី​ក៏​ស្ទុះ​មក​ខាំ​ជន​រងគ្រោះ​យ៉ាង​ពេញទំហឹង​បណ្តាល​អោយ​របួស​យ៉ាង​ធ្ងន់ធ្ងរ បច្ចុប្បន្ន​ជន​រងគ្រោះ​ត្រូវ​បានកម្លាំង​សហគមន៍​យើង​នាំ​យក​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុកសំបូរ ខេត្តក្រចេះ។

#គួរ​បញ្ជាក់​ថា សត្វ​ជ្រូក​ព្រៃ​ដែល​មក​ខាំ​ជន​រងគ្រោះ​នោះ ព្រោះ​តែសត្វ​ដែល​របួស​ដាច់​ជើង ទើប​វា​មក​ខាំ​មនុស្ស​យ៉ាង​គួរឲ្យ​ខ្លាច​បែបនេះ៕

សូម​ជួយ​ស៊ែរ​បន្ទាន់​ផង ក្រែង​មាន​អ្នក​ចង់​ជួយ​គាត់​ព្រោះ​អី​គាត់​ខ្វះខាត​ណាស់​ក្នុង​ការ​ព្យាបាល Tel 097-644-999-8 / 098 84 59 79»