អ្នក​នាង អ៊ុំ គន្ធា ត្រូវ​បាន​សមត្ថកិច្ច​ដោះ​លែង​វិញ​ហើយ​ព្រោះ​តែ​…

រាជធានី​ភ្នំពេញ៖ យោង​តាម​ការ​ឲ្យ​ដឹង​របស់​លោក អ៊ឹម ជីវ៉ា តាម​រយៈ​ហ្វេសប៊ុក​ថា សមត្ថកិច្ច​បាន​ដោះលែង​អ្នក​នាង អ៊ុំ គន្ធា វិញ​ហើយ​កាល​ពី​រសៀល​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៧​នេះ ក៏​ព្រោះតែ​ធ្នក​នាង​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​ថ្នាំ​ញៀន​ទេ។​

លោក អ៊ឹម ជីវ៉ា បាន​សរសេរ​សារ​ក្នុង​គណនី​ហ្វេសប៊ុក​កាល​ពី​ល្ងឋច​ថ្ងៃ​ទី ២៤ ខែតុលា យ៉ាង​ដូច្នេះ​ថា «សូម​អបអរ​សាទរ: សមត្ថកិច្ច​បាន​ដោះលែង​អតីត​តារាចម្រៀង អ៊ុំ គន្ធា វិញ​ហើយ​នៅ​រសៀល​នេះ !!

សមត្ថកិច្ច​បាន​បញ្ជាក់​ហើ​យ​ថា អ្នក​នាង អ៊ុំ គន្ធា មិន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​គ្រឿងញៀន​នោះ​ទេ កាល​ដែល​ចាប់​នោះ​ដោ​យសា​រ​តែ​ពេល​នោះ​វត្តមាន​អ្នកនាង នៅ​ក្បែរ​នោះ ក៏​ធ្វើឲ្យ​មាន​ការយល់​ច្រឡំ តែ​ពេល​សាក​សួរ​ដឹង​ថា មិន​ជាប់​ពាក់ព័ន្ធ​សមត្ថកិច្ចបាន​ដោះ​លែង​វិញ ។ ដោយក្តី​គោរពៈ អុឹម ជីវ៉ា»

សូម​រំលឹក​ថា កាល​ពី​វេលា​ម៉ោង​ប្រហែល ១១ ថ្ងៃទី ២៤ ខែតុលា ឆ្នាំ​២០១៧ អតីត​តារា​ចម្រៀង​យេ​យេ អ្នក​នាង អ៊ុំ គន្ធា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ខណៈ​ដែល​សមត្ថកិច​ឆ្មក់​បង្ក្រាប​ហ្គេម​បាញ់​ត្រី​មួយ​កន្លែង​នៅ​លើ​ផ្លូវ​២៧៣ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ៕