អតីត​តារា​សម្ដែង​សិចស៊ី កែវ សុរិយា បាន​ទទួល​មរណភាព​ហើយ

រាជ​ធានី​ភ្នំពេញ៖ ស្ត្រី​ម្នាក់​បាន​សម្រេច​ចិត្ត​ចង​ក​សម្លាប់​ខ្លួន នៅ​វេលា​ម៉ោង​៤ នា​រសៀល​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​ជួល​លេខ​១០ ផ្លូវM14 បុរី​ប៉េង​ហួត ស្ថិត​ក្នុង​ភូមិ​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រងគ្រោះ​ឈ្មោះ វ៉ា នួនសុភា ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់​ឡេ ស្នាក់​នៅ​ផ្ទះ​កើត​ហេតុ​ខាង​លើ។ សមត្ថកិច្ច​បន្ត​ថា ជន​រង​គ្រោះ​បាន​លែង​លះ​គ្នា​ជា​មួយ​ប្តី កន្លះ​ឆ្នាំ​មក​ហើយ (មាន​សាល​ក្រម​តុលាការ) ហើយ​ធ្លាប់​លេប​ថ្នាំ​សម្លាប់​ខ្លួន ម្តង​រួច​មក​ហើយ តែ​ត្រូវ​បងប្អូន​ជួយ​សង្គ្រោះ​ទាន់​ដោយ​យក​ទៅ​ពេទ្យ។

លុះ​ដល់​ថ្ងៃ​កើតហេតុ ជន​រងគ្រោះ​បាន​យក​ក្រមា​ចង​ក ធ្វើ​អត្តឃាត​នៅ​ធ្នឹម​បង្អួច ក្នុង​បន្ទប់​ដេក​ស្លាប់ ពេល​នោះ​អ្នក​បម្រើ​ក្នុង​ផ្ទះ​ឃើញ ក៏​ប្រាប់​សន្តិសុខ រួច​មក​រាយការណ៍​ប្រាប់​សមត្ថកិច្ច។ យោង​តាម​សាក្សី និង​ពិនិត្យ​កន្លែង​កើតហេតុ របស់​ការិយាល័យ​បច្ចេកទេស វិទ្យា​សាស្ត្រ និង​លោក ឧកញ៉ា នង សុវណ្ណារត្ន័ គ្រូពេទ្យ​កោសល្យវិច័យ​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ជន​រងគ្រោះ​ស្លាប់​ដោយ​ចងក ធ្វើ​អត្តឃាត​ខ្លួនឯង។ បច្ចុប្បន្ន​សព​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ ធ្វើ​បុណ្យ​តាម​ប្រពៃណី៕