នេះ​ហើយ​ បុរស​រំលោភ​គេ​ដោយ​ប្រើ​ម្រាមដៃ​និង​ដង​អំបោស​និង​ថត​រូប​អាក្រាត​ទៀត

រាជធានី​ភ្នំពេញ៖ ជន​គម្រក់​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ចោមចៅ ធ្វើការ​ស្រាវជ្រាវ​និង​តាម​ចាប់​ខ្លួន​រហូត ដល់​កន្លែង​ធ្វើការ​របស់​ខ្លួន ស្ថិត​នៅ​ជិត​សាលា​បឋម​សិក្សា​ព្រះ​អង្គ​អេង ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ កាល​ពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២០ ខែតុលា ឆ្នាំ២០១៧ ក្រោយ​ពេល​ដែល​ជន​នោះ ធ្វើ​សកម្មភាព​ចាប់​រំលោភ​សេពសន្ថវៈ លើ​នាង​កម្មការិនី​ម្នាក់​ដោយ​ប្រើ​វិធី​សហាវ​ព្រៃផ្សៃ​ទៅ​លើ​រូប​នាង។

ជន​សង្ស័យ​មាន​ឈ្មោះ គុយ សុគុន អាយុ​២១​ឆ្នាំ មុខរបរ​ជា​កម្មករ​លើក​អីវ៉ាន់​នៅ​ឃ្លាំង​ទំនិញ​មួយ នៅ​ចំណុច​ចាប់​ខ្លួន​ខាង​លើ មាន​ស្រុក​កំណើត​នៅ​ក្នុង​ភូមិ​គេន្ទាក ឃុំ​សាគ្រាម ស្រុក​ប្រាសាទ​បល្ល័ង្គ ខេត្ត​កំពង់​ធំ។ ចំណែក​នារី​រងគ្រោះ​មាន​អាយុ​២២​ឆ្នាំ មុខ​របរ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ និង​មាន​ស្រុក​កំណើត​នៅ​ក្នុង​ភូមិ ឃុំ ជាមួយ​ជនពាល​នោះ​ដែរ។

នារី​រងគ្រោះ​បាន​រៀបរាប់​នៅ​ក្នុង​ពាក្យ​បណ្ដឹង​របស់​ខ្លួន​ថា នៅ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី១៩ ខែតុលា ឆ្នាំ​២០១៧ ក្រោយ​ពេល​ត្រឡប់​មក​ពី​ផ្សារ​ទិញ​ម្ហូប នាង​បាន​ស្ថិត​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ប៉ុន្តែ​នាង​មិន​បាន​បិទ​ទ្វារ​នោះ​ឡើយ ខណៈ​នោះ​ស្រាប់​តែ​ជន​សង្ស័យ​ខាង​លើ​បាន​លួច​ចូល​ទៅ ហើយ​បាន​បិទ​ទ្វារ​ខ្ទាស់​គន្លឹះ​ជាប់ ពេល​ឃើញ​សភាព​ការ​មិន​ស្រួល​នាង បាន​ស្ទុះ​ទៅ​បម្រុង​បើក​ទ្វារ​រត់​ចេញ​ក្រៅ ប៉ុន្តែ​ត្រូវ​ជន​នោះ​ឈរ​រាំង​ស្ទាក់​មុខ​និង​ចាប់​ដៃ​នាង​ទាំង​២​ជាប់ ហើយ​នាង​ក៏​បាន​ស្រែក​ឲ្យ​អ្នក​ជិត​ខាង​ជួយ ប៉ុន្តែ​ជនសង្ស័យ​បាន​ខ្ទប់​មាត់​មិន​ឲ្យ​ស្រែក តែ​នាង​នៅ​តែ​ស្រែក​ក៏​ត្រូវ​ជន​នោះ​វាយ​៥​ដៃ និង​បាន​សើយ​អាវ​បៅ​សុដន់​របស់​នាង រួច​បាន​យក​ក្រមា​ចង​ដៃ​នាង​ទាំ​២​ជាប់ បន្ទាប់​មក​ទៀត​បាន​ធ្វើសកម្មភាព​រំលោភ ប៉ុន្តែ​ពេល​នោះ​មិន​បាន​ចូល​ដល់​ទី​ជម្រៅ​ឡើយ ដោយសារ​តែ​ប្រដាប់​ភេទ​របស់​គេ​ទន់ រួមរ័ក​មិន​កើត។

ប្រភព​ដដែល​បាន​បន្ត​ថា ជន​នោះ​ក៏​បាន​យក​ម្រាមដៃ​រុក​ប្រដាប់​ភេទ​នាង​លេង​មួយ​សន្ទុះ ទើប​បន្ត​យក​ដង​អំបោស​រុក​ប្រដាប់​ភេទ​នាង​បន្ត​ទៀត ប៉ុណ្ណឹង​ហើយ​នៅ​មិន​ទាន់​អស់ចិត្ត​ទៀត ជន​នេះ​បាន​ឡើង​អង្គុយ​លើ​នាង និង​បាន​យក​លិង្គ​ញាត់​ចូល​មាត់​របស់​នាង តែ​ញាត់​មិន​ចូល​ទេ​ដោយ​សារ​លិង្គ​ទន់ ចំណែក​នាង​នៅ​តែ​ស្រែក​ឲ្យ​អ្នក​ជិត​ខាង​ជួយ​រហូត​ប៉ុន្តែ​គ្មាន​នរណា​ឮ​ចូល​ទៅ​ជួយ​នាង​ឡើយ។ មិន​តែ​ប៉ុណ្ណោះ​បាន​យក​ទូរស័ព្ទ​ថត​រូប​អាក្រាត​កាយ​របស់​នាង ថែម​ទៀត ហើយ​បន្ទាប់​មក​ជន​ខាងលើ​បាន​ព្យាយាម​រំលោភ​នាង​៣​ដង តែ​ដោយ​សារ​លិង្គ​នៅ​តែ​ទន់​នោះ ទើប​មិន​កើត​ហើយ​ក្រោក​ចូល​ទៅ​បន្ទប់​ទឹក នាង​ក៏​ស្ទុះ​រត់​ទាំង​ដៃ​ជាប់​ចំណង​ស្រែក​ឲ្យ​អ្នក​ជិត​ខាង​ជួយ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល ហើយ​ជន​នោះ​បាន​រត់​គេច​ខ្លួន​បាត់។ ក្រោយ​មក​នាង​បាន​ទៅ​ដាក់​ពាក្យ​បណ្ដឹង​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​ទាំង​យប់។

លុះ​ព្រឹក​ឡើង​ទើប​នគរបាល​តាម​ចាប់​ខ្លួន​ជន​នេះ​បាន នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ចោម​ចៅ ដើម្បី​កសាង​សំណុំ​រឿង​ចាត់​ការ​តាម​ច្បាប់៕