តណ្ហាឡើងដល់កម្រិត ទៅចាប់រំលោភគេ​

ភ្នំពេញ​៖​នារី​ម្នាក់​ទើប​ចេញ​ពី​រោង​ចក្រ​ត្រូវ​បុរស​ក្នុង​ស្រុក​ចាប់​ចង​រំលោភ​ថែម​ទាំង​យក​ដង​អំបោស​ដាក់​ក្នុង​ប្រដាប់​ភេទ​បណ្តាល​អោយ​នារី​រងគ្រោះ​ភ័យ​ហើយ​រត់​ចេញ​អោយ​គេ​ជួយ ហេតុ​ការណ៍​នេះ​បង្ក​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៥​​ល្ងាច​​ថ្ងៃ​ទី​១៩​ខែ​តុលា​ឆ្នាំ​២០១៧​​ស្ថិត​នៅ​​ផ្ទះ​​ជួល​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។​

ជន​រងគ្រោះ​ឈ្មោះ ជ ស រ ភេទ​ស្រី​អាយុ​២២​ឆ្នាំ មុខ​របរ​កម្មករ​រោង​ចក្រ ស្នាក់​នៅ​ភូមិ ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែនជ័យ​មាន​ស្រុក​កំណើត​នៅ​ភូមិ​គេន​ទៀក ឃុំ​សា​ក្រាម ​ស្រុក​ប្រាសាទ​បា​ឡាំង ខេត្ត​កំពង់ធំ ។​ចំណែក​​ឯ​​ជន​សង្ស័យ​ឈ្មោះ គុយ សុគុណ ​ភេ​ទ​ប្រុស​អាយុ​២៤​ឆ្នាំ​មុខ​របរ លើក​អីវ៉ាន់​ស្នាក់​នៅ​មិន​ពិត​ប្រាកដ​​មាន​​ស្រុក​កំណើត​ជា​មួយ​ជន​រង​គ្រោះ​។​

តាមសម្ដី​របស់​នារី​រងគ្រោះ​បាន​រៀប​រាប់​ប្រាប់​ថា បន្ទប់​ជួល​គាត់​មាន​គ្នា​៥​នាក់​សុទ្ធ​តែ​ស្រី​ៗ​ហើយ​នៅ​ស្រុក​ជា​មួយ​គ្នា​ ផ្ទះ​ជា​មួយ​គ្នា​ ធ្វើ​ការ​ជា​មួយ​គ្នា​ទៀត ចំណែក​ឯ​ជន​សង្ស័យ​ខាង​លើ​មាន​ស្រុក​កំណើត​ជា​មួយ​គ្នា​ដែល​តែ​នៅ​ផ្ទះ​ឆ្ងាយ​ពី​គ្នា ហើយ​មិន​សូវ​រាក់​ទាក់​ជា​មួយ​គ្នា​ឡើយ ​។​

តាម​ប្រភព​​ដដែល​​បាន​​បន្ត​​ថា នៅ​មុន​ពេល​កើត​ហេតុ រូប​នាង​ទើប​ចេញ​មក​​ពីរោង​ចក្រ​ដោយ​មិន​បាន​ថែម​ម៉ោង​ រី​ឯ​​មិត្តភ័ក្ត​នឹង​អ្នក​នៅ​បន្ទប់​ជា​មួយ​គ្នា​នៅ​ថែម​ម៉ោង​ ប៉ុន្តែ​នាង​ចេញ​មុន​តែ​ឯង ហើយ​​ឈាង​​ទៅ​ទិញ​​ម្ហូប​ រួច​មក​ដល់​បន្ទប់​ជួល​វិញ ។ បន្ទាប់​​មក​នាង​ចាក់​សោ​ចូល​ទៅ​បើក​ភ្លើង ដោយ​មិន​បាន​បិទ​ទ្វារ​ ស្រា​ប់​តែ​ជន​សង្ស័យ​ខាង​លើ​បាន​ចូល​មក​ពី​ក្រោយហើយ​បិទ​ទ្វារ​ចាក់​កន្លះ​ស្ទុះ​ទៅ​បើក​ទ្វារ​ តែ​ជន​សង្ស័យ​​នៅ​ជិត​ទ្វា ភ្លាម​ៗ​នោះ​ជន​បង្ក​បាន​ចាប់​ច្របាច់​ក ហើយ​ខ្ទប់​មាត់ មិន​អោយ​ស្រែក​ហើយ​ជន​រងគ្រោះ​ខាង​លើ​នៅ​តែ​ស្រែក ហើយ​ជន​សង្ស័យ​ខាង​លើ​បាន​វាយ​ទៅ​នារី​រង​គ្រោះ​៤​ទៅ​៥​ដៃ​បណ្តាល​អោយ​នាង​ភ័យ​លែង​ស្រែក ពេល​​នោះ​ជន​សង្ស័យ​ខាង​លើ​បាន​យក​ក្រម៉ា​ចង​ដៃ​ទៅ​ក្រោយ​ហើយ​សំរាត​សំលៀក​បំពាក់​នាង​ រួច​​យក​ប្រដាប់​ភេទ យក​មក​ដាក់​ក្នុង​ប្រដាប់​ភេទ​នាង​តែ​ប្រដាប់​ភេទ​ជន​សង្ស័​យ​ខាង​លើ​ទន់​ដាក់​មិន​ចូល បន្ទាប់​មក​ជន​សង្ស័យ​ខាង​លើ បាន​យក​លឹង្ហ​មក​ដាក់​ក្នុង​មាត់​​តែ​​នាង​​បាន​បិត​មាត់​ជិត ហើយ​ជន​សង្ស័យ​បាន​យក​ដៃ​ច្របាច់​ដោះ​​ពី​​ទៅ​បី​ដង បន្ទាប់​មក​ទៀត​ជន​សង្ស័យ​ខាង​លើ​បាន​យក​ដង​អំបោស មក​ដាក់​ក្នុង​ប្រដាប់​ភេទ​នាង​បណ្តា​យ​អោយ​ឈាម​ហូរ ។

ក្រោយ​​មក​ជន​សង្ស័យ​ខាង​លើ​បាន​ចូល​បន្ទប់​ទឹក នាង​បាន​រត់​ទាំង​ដៃ​ជាប់​ចំណង​នឹង​អាក្រាត​កាយ ហើយ​ដក​កន្លឺស រត់​ទៅ​បន្ទប់​នៅ​ក្បែរ​អោយ​គេ​ជួយ​កាត់​ចំណង់ ចំណែក​ជន​សង្ស័យ​រត់​គេច​ខ្លួន​បាត់។​
ក្រោយ​ពេល​កើត​ហេតុ នារីរងគ្រោះ​មិត្ត​ភក្ត​ដែល​នៅ​បន្ទប់​ជា​មួយគ្នា បាន​នាំ​គ្នា​មក​ដាក់​ពាក្យ​ប​ណ្តឹង​នៅប៉ុសិ៍្ត នគរបាល​រដ្ឋបាល​ចោម​ចៅ ដើម្បី​អោយ​រក​មុខ​សញ្ញា​ខាង​លើ​មក​ផ្ដន្ទាទោស​​តាម​ច្បាប់ ៕