ស្មាន​តែ​ម្ចាស់​មិន​ដឹង ទាល់​តែ​ម្ចាស់​ដឹង​ចាប់​ដាក់​​គុក

ភ្នំពេញ៖ កម្មករ​​សិប្បកម្ម​​ផលិត​​ងៀត​​គោ​លួច​លុយ​​ម្ចាស់​សិប្បកម្ម​ផលិត​ងៀត​គោ​ត្រូវ​​ម្ចា​ស់​ចាប់​ឲ្យ​សមត្ថកិច្ច កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា​ឆ្នាំ​២០១៧​​វេលា​ម៉ោង​១៣​និង​​០០​នាទី​នៅ​ចំណុច​សិប្បកម្ម​​ផលិត​​ងៀត​​គោ​​ផ្ទះ​លេខ ៣៥៣ ផ្លូវ​លំ ភូមិ​ព្រែក​​ទា​ល់ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ ។

ជន​​សង្ស័យ​​មាន​​​ឈ្មោះ លាង លឿន​ ភេទ ប្រុ​ស អាយុ​១៩ ឆ្នាំ​ជន​ជាតិ​ខ្មែរ មុខ​របរ កម្មករ​សិប្បកម្ម​ផលិត​ងៀត​គោ ស្នាក់​​នៅ​ក្នុង​សិប្ប​កម្ម​ផលិត​ងៀត​គោ​​ផ្ទះ​លេខ ៣៥៣ ផ្លូវលំ ភូមិ ព្រែកទាល់ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ​មាន​ជ័យ ​ពី​បទ​លួច (យក​លុយ​ខ្មែរ​​ចំនួន ៧,០០​០,​០០០​រៀល) កាល​ពី​ថ្ងៃ​ទី ១៥​ខែ តុលា​ឆ្នាំ ២០១៧ វេលា​​ម៉ោង​០៣​ម៉ោង​៤៥​នាទី​ទាប​ភ្លឺ​នៅ​ចំណុច​សិប្បកម្ម​ផលិត​ងៀត​គោ​​ផ្ទះ​លេខ ៣៥៣​ផ្លូវ​លំ​ភូមិ​ព្រែក​ទាល់ សង្កាត់ ស្ទឹងមាន​ជ័​យ ខណ្ឌ​មាន​ជ័យ របស់​ជន​រងគ្រោះ​ឈ្មោះ ហ៊ាន យ៉េកឡាង ភេទ ស្រី អាយុ ៤៤ ឆ្នាំ ​មុខ​របរ ម្ចាស់​សិប្បកម្ម​ផលិត​ងៀត​គោ ស្នាក់​នៅ​ចំណុច​កើត​ហេតុ​ខាង​លើ ។ ​សម្ភារៈ​ជន​រងគ្រោះ​ដែល​បាត់​បង់​លុយ​ខ្មែរ​ចំនួន ៧,០០០,០០០រៀល ។​

សមត្ថកិច្ច​ដក​ហូត​បាន​​លុយ​ខ្មែរ​ចំនួន ៩៩,​០០​០០​រៀល , ម៉ូតូ​០១​គ្រឿង​ម៉ាក​MSX (ផលិត​នៅ​តៃ​វ៉ាន់) ពណ៌ស​ពាក់​ស្លាក​លេខ កណ្តាល​1W-​86​91 ,ខ្សែ​ក​ប្លាទីន​០១​ខ្សែ ,​ចិញ្ចៀន​ប្លាទី​ន​១វង់,​ទូរស័ព្ទ​ដៃចាស់​១គ្រឿង​(ជា​របស់​ជន​សង្ស័យ​លួច​យក​លុយ​របស់​ជន​រង​គ្រោះ​ទៅ​ទិញ​) ។ បច្ចុប្បន្ន​ជន​សង្ស័យ​លាង លឿន ឃាត់​ខ្លួន​នៅ​អធិការ​ដ្ឋាន ដើម្បី​កសាង​សំណុំ​រឿង ៕