ដើម្បី​ក្មេង​ៗ គ្រូបង្រៀន​ម្នាក់​លើក​ដៃ​សំពះ​ពី​ចម្ងាយ សុំ​សម្ដេច​តេជោ និង​សប្បុរស​ជន​ជួយ (មានវីដេអូ)

គ្រូ​បង្រៀន​សាលា​បឋម​សិក្សា​កក់​កន្ថង ស្ថិត​នៅ​ឃុំស្រយង់ ស្រុក​គូលេន ខេត្ត​ព្រះ​វិហារ បាន​លើក​ដៃ​ទាំង​ទ្វេ​សំពះ​បងប្អូន​ប្រិយមិត្ត​ពី​ចម្ងាយ តាម​រយៈ​ហ្វេសប៊ុក សូម​មេត្តា​ជួយ​ដល់​កូន​សិស្ស​ក្មេង​ៗ​ដែល​ត្រូវការ​ចំណេះ​វិជ្ជា ហើយ​ជួប​ការ​លំបាក​យ៉ាងខ្លាំង ព្រោះតែ​ផ្លូវ​ធ្វើ​ដំណើរ​បែក​​ភក់ និង​សាលា​ចាស់​ទ្រុឌទ្រោម​ប្រៀប​ដូច​រោង​មួយ​ប៉ុណ្ណោះ។ លោក​គ្រូ​បាន​អំពាវ​នាវ​ដល់​បងប្អូន​ប្រិយមិត្ត បើ​មិន​បាន​ជួយ​អ្វី សុំ​គ្រាន់​តែ​ជួយ​ចែក​រំលែក​បន្ត​ក៏បាន។ ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​ស្រឡាញ់​ខ្មែរ។ នេះ​បើ​យោង​តាម​រូបភាព វីដេអូ ​និង​ខ្លឹមសារ​ដែល​បង្ហោះ​ដោយ​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ នួន អេឡិច។​

លោក​គ្រូ​ដែល​ជា​ម្ចាស់​គណនី​ខាង​លើ បាន​បង្ហោះ​ខ្លឹមសារ​កាល​ពី​ថ្ងៃ​ទី​១៥ ខែតលា ឆ្នាំ​២០១៧ រៀបរាប់​ពី​យ៉ាង​ដូច្នេះ​ថា «បើ​មិន​បាន​ជួយ​អ្វី ពួក​យើង​សុំ​អង្វរ​សំពះ​ពី​ចម្ងាយ ត្រឹម​ចុច ស៊ែរ ចែករំលែក​ក៏​បាន ដូច​ជួយ​ក្មេងៗ​បាន​សិក្សា​រៀន​សូត្រ​ដែរ យើង​ខ្មែរ​ដូច​គ្នា​ទេ តែ​វាសនា​ខុស​គ្នា ???? យល់​ពី​អារម្មណ៍​នេះ​ទេ?​ មាន​តែ​អ្នក​ដែល​ធ្លាប់​រស់​នៅ កន្លែង​បែប​នេះ​ទេ ទើប​យល់​ពី​អារម្មណ៍នេះ សម័យ​នេះ​ទៅ​ហើយ ប្រហែល​ជា​គ្មាន​អ្នក​ជឿ​ទេ​ថា នឹង​មាន​ផ្លូវ​បែប​នេះ​ទៀត ពួក​យើង​ជា​គ្រូ​បង្រៀន ពិត​ជា​មាន​ការ​ព្រួយ​បារម្មណ៍ណាស់ ដល់​ក្មេង​តូចៗ ដែល​ពួក​គេ​កំពង់​តែ​ត្រូវការ​ចំណេះដឹង តែបើផ្លូវ​លំបាក​បែប​នេះ តើ​យើង​ត្រូវ​តស៊ូ​បែបណា ? ? សាលារៀនបែប​នេះ ក្មេងៗ​នឹង​ក្តៅ​ខ្លាំង​ជាក់​ជាមិន​ខាន​ឡើយ ពេល​កំពុង​រៀន ??។​

ខ្ញុំបាទ​ម្ចាស់​ហ្វេសប៊ុក នួន អេឡិចស្តា ជា​គ្រូបង្រៀន​នៅសាលា​បឋម​សិក្សា «កក់កន្ថង» ស្ថិត​នៅ​ក្នុង​ឃុំ​ស្រយង់ ស្រុកគូលែន ខេត្ត​ព្រះវិហារ (ឆ្ងាយ​ពី​ប្រាសាទ​កោះកេរ​ប្រហែល 10km) សូម​អំពាវនាវ​ដល់​សម្តេច​តេជោ ហ៊ុន សែន និង​សប្បុរស​ជន មេត្តា​ជួយ​ធ្វើ​ផ្លូវ​និង​ស្ពាន ដល់​យើង​ខ្ញុំ​ផង ឬ​ក៏​ចូលរួម​ទិញ​ដី​ចាក់​ធ្វើ​ផ្លូវ​ក៏បាន 1ឡាន 17,000​រៀល​ទេ និង​ជួយ​ទិញ​នូវ​សម្ភារ​សិក្សា​ដល់​សិស្ស​ផង បើ​ពុក​ម៉ែ​បងប្អូន​ចង់​ជួយ សូម​ទាក់ទង​មក​លេខ​ខ្ញុំ​បាទ គ្រូបង្រៀន សាលា​កក់​កន្ថង 0966857060 | 0972988937 ថវិកា​ដែល​ពុកម៉ែ​បងប្អូន​ជួយ​ពួក​យើង ពួក​យើង​នឹង​ផូស​បង្ហោះអរគុណ​ក្នុង​ហ្វេសប៊ុក​នេះ។ ខ្មែរ​ជួយ​ខ្មែរ!! សូម​អរគុណ!!»

វីដេអូ​១

វីដេអូ​២

វីដេអូ​៣

វីដេអូ​៤

វីដេអូ​៥