អាចារ្យ​​​​ទា​លុយថ្លៃតម្កល់សពលោក​ មាស​ រឹទ្ធី​​​ បើ​​មិន​ឲ្យ​លុយ​ដឹក​សព​ចេញ​ពីវត្ដ​ទាំង​យប់​​

យោង​តាម​គណនី​ហ្វេស​ប៊ុក​របស់​លោក ផែន វណ្ណៈ បាន​បង្ហោះ​ថា លោក​ មាស​ រឹទ្ធី​ អាចារ្យ​ ទា​លុយ​តំកល់​សព​​២៦០០​ដុល្លារ​ បើ​មិន​អោយ​លុយ​​អោយដឹក​សព​ចេញ​ទាំង​យប់​ ។ ​ខ្ញុំពិត​ជា​ហួស​ចិត្ត​​ពេល​បាន​លឺ​សម្លាញ់​ មាស​រឹទ្ធី​ អគ្គនាយក​រង​ទូរទស្សន៍​ហង្ស​ មាស​ និយា​យ​​រឿង​អាចារ្យ​ ប្រចាំ​វត្ត​សែន​សុខ​ឈ្មោះ​ មាស​ សំណាង​ ទារ​លុយ​ថ្លៃ​តម្កល់​សព​តារា​ចម្រៀង​ សាន​ ស្រីឡៃ​ ២៦០០​ ដុល្លារ​ ហើយ​គំរាម​ថា​ បើ​មិន​បាន​តម្លៃ​នេះ​ទេ​ត្រូវ​យក​សព​ចេញ​ពី​វត្ត​ ។​

ឱ​​ព្រះ​ជា​ម្ចាស់​​ចុះ​អាចារ្យ​​ស្អី​ ក៏គ្មាន​ធម៌​ក្នុង​ខ្លួន​បែប​នេះ​ ទង្វើ​របស់​អាចារ្យ​ មាស​​សំណាង​ នេះ​ដូច​ជា​ជ្រុល​ហួស​ហេតុ​ពេក​ហើយ​ អត់​ដឹង​បុណ្យ​​បាប​អី​បន្តិច​សោះ​ ដឹង​តែ​លុយ​មួយ​មុខ​ ។​ ខាង​ទូរទស្សន៍​ហង្ស​ មាស​ មិន​មែន​មិន​ចំណា​យ​ទេ​ គេ​មាន​រៀប​ចំ​ខ្ទង់​ចំណាយ​រួច​ហើយ​ តែ​ដោយ​កំពុង​រវល់​រៀប​​ចំ​បុណ្យ​សព ពេក​ទើប​មិន​ទាន់​បង់​លុយ​ជូន​ ។​

រឿង​ទារ​លុយ​ថ្លៃ​​២៦០០​ ដុល្លារ​ ថ្លៃ​តំកល់​សព​មធ្យម​ទេ​​ងំ​គឺ​ អួត​អាង​ថា​ខ្លួន​សុទ្ធ​តែ​ជា​អាចារ្យ​មក​ពី​វាំង​ទៀត​។​ នេះ​ចំពោះ​ទូរ​ទស្សន៍​ហង្ស​ មាស​ ផង​​អាចារ្យ​ មាស​សំណាង​ ធ្វើ​បែប​នេះ​ ចុះ​បើ​រាស្ត្រ​ក្រី​ក្រ​យ៉ាង​ម៉េច​ទៅ​វិញ​ ?​ សង្ឃឹមថា​​អាជ្ញាធរ​ និង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ នឹង​ចុះ​ទៅ​ពិនិត្យ​មើល​ករណី​នេះ​ជាពុំ​ខាន​ ។

សូមរំលឹកថា លោក មាស រិទ្ធី អគ្គនាយករង​នៃ​ស្ថានីយ៍​ទូរ​ទស្សន៍​ហង្ស​មាស បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រលប់​ថ្ងៃ​ទី​១៦​ ខែ​តុលា ឆ្នាំ​២០១៧​នេះ​ថា ស្ថានីយ៍​ទូរ​ទស្សន៍​ហង្ស​មាស នឹង​ចំណាយ​ថវិកា​ទាំង​ស្រុង​លើ​កា​រៀប​ចំ​បុណ្យ​សព​តារា​ចម្រៀង សាន ស្រីឡៃ ដែល​ជា​តារា​ចម្រៀង​ប្រចាំ​ផលិត​កម្ម​ហង្ស​មាស និង​ជា​អតីត​បេក្ខភាព The Vo​ice Cambodia រដូវ​កាល​ទី​២ ។

លោក មាស រិទ្ធី បាន​បញ្ជាក់​ថា នៅ​ពេល​នេះ​ក្រុម​ការងារ​មួយ​ក្រុម​របស់​ក្រុម​ហ៊ុន បាន​នឹង​កំពុង​រៀប​ចំ​កិច្ច​ការ​ផ្សេង​ៗ​ដូច​ជា ជួយ​ចាត់​ចែង​រថយន្ត​ដឹក​សព និង​ចាត់​ចែង​ការងារ​បុណ្យ​សព​នៅ​វត្ត​សែន​សុខ ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ។

គួរបញ្ជាក់ថា កាល​ពី​ថ្ងៃ​ទី​១៦​ខែ​តុលា​ឆ្នាំ​២០​១៧ តារាចម្រៀង សាន ស្រីឡៃ ត្រូវ​ខ្មាន់​កាំភ្លើង​ជា​អតីត​ប្ដី​របស់​ខ្លួន​បាញ់​ប្រហារ​ចំនួន ៣​គ្រាប់ ស្លាប់​ភ្លាម​ៗ នៅ​នឹង​កន្លែង​កើត​ហេតុ ក្នុង​គ្លីនិក វ៉ាយតា​ឡុងហ្គា ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌ​ចំការ​មន។ នៅ​វេលា​​ម៉ោងជាង​៧​យប់​សព​របស់​នាង​សាន ស្រី​ឡៃ ត្រូវ​បាន​នាំ​ទៅ​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​សែន​សុខ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ តាម​សំណូមពរ​របស់​ក្រុម​គ្រួសារ​ដោយសារ​ផ្ទះ​រប​ស់​នាង​ក៏​ស្ថិត​នៅ​ជិត​កាំ​កូ​ស៊ី​ធី ។ ស្រីឡៃ មាន​អាយុ ២៦​ឆ្នាំ មាន​ម្ដាយ​ឈ្មោះ ឡុង ចន្ធី អាយុ​៤៦​ឆ្នាំ មាន​កូនប្រុស​ពីរ​នាក់។ ចំណែក​ប្ដី​របស់ ស្រីឡៃ ឈ្មោះ ជ័យ រិន ជា​មន្ត្រី​​បម្រើ​ការងារ​នៅអគ្គ​នាយកដ្ឋាន​គយ និង រដ្ឋាករ​កម្ពុជា ក្រសួង​សេដ្ឋកិច្ច មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង ៕