ប្រើ​ក្មេង​ស្រី​កោស​ខ្យល់​ឲ្យ រួច​បែ​ជា​ចាប់​រំលោភ​រហូត​បាន​សម្រេច

ប៉ៃលិន៖ ជន​សង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរ​បាល​ស្នង​ការ​ខេត្ត​ប៉ៃលិន រួម​សហ​ការណ៍​ជា មួយ​កម្លាំង​អធិការ​ស្រុក​​សា​លា​​ក្រៅ ចាប់​ឃា​ត់ខ្លួន បន្ទាប់​ពី​ប្រើ​ក្មេង​ស្រី​កោស​ខ្យល់​ឲ្យ រួច​បែ​ជា​ចាប់​រំលោភ​រហូតបាន​សម្រេច កាល​ពី​វេលា​ម៉ោង​១២​​និង​​៣០​​នាទី​រសៀល​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០​១៧ ដែល​បាន​ប្រព្រឹត្តិ​នៅ​ភូមិ បឹង​ព្រលិត ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃ​លិន ហើយ​បែក​ធ្លាយ​រឿង ឪពុក​ម្តាយ​ក្មេង​ស្រី​ប្តឹង​ប៉ូលីស​ចាប់​ខ្លួន​បាន កាល​ពី​វេលា​ម៉ោង​៦​ព្រលប់​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ២០១៧ ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ។

ជន​សង្ស័យ​មាន​ឈ្មោះ ជី ប៉ាវ ភេទ​ប្រុស​អាយុ ២៦​ឆ្នាំ​មុខ​របរ​កសិករ រស់​នៅ​ភូមិ ឃុំ​កើត​ហេតុ​ខាង​លើ​។​ ចំ​ណែក​ជន​​រង​គ្រោះ​​ឈ្មោះ ហ រ ​ភេ​ទ​ស្រី អាយុ​១២​ឆ្នាំ​​រស់​នៅ​ភូមិ ឃុំ​ជា​មួយ​គ្នា​មុខ​របរ​សិស្ស ។

តាម​​នគរបាល​បាន​ឲ្យ​ដឹង​ថា មុន​កើត​ហេតុ​ជន​សង្ស័យ​ពឹង​ឲ្យ​ក្មេង​ស្រី​កោស​ខ្យល់​ឲ្យ លុះ​កោស​ខ្យល់​រួច ជន​ស​ង្ស័យ​​ចាប់​ជន​រងគ្រោះ​រំលោភ​រហូត​បាន​សម្រេច បែក​ធ្លាយ​រឿង​ដល់​អាណា​ព្យា​បាល ប្តឹង​ប៉ូលីស​ចាប់​ឃាត់​ខ្លួន​ជន​ស​ង្ស័យ​​តែ​​ម្តង ។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​ស្នង​ការ​ខេត្ត កំពុង​កសាង​សុំណុំ​រឿង និង​ចាត់​ការ​តាម​និតី​វិធី​ច្បាប់ ៕