រថយន្ត​ឡិច​សុីស​៥៧០​បើក​បុក​រឺម៉ក​កង់​ម៉ូតូ​កង់​បី​ពី​ក្រោយ​រុញ​ទៅ​បុក​រថយន្ត​លុច​សុីស​៤​៧​០

ភ្នំពេញ៖ បុរស​ជនជាតិចិន​ពី​នាក់​បើក​រថយន្ត​ស៊េរី​ទំនើប ៥៧០​លឿន​មិន​ប្រយត្ន័​ជ្រុល​ទៅ​បុក​រឺម៉ក​ម៉ូតូ​កង់​បី​ពី​ក្រោយ​ពេញ​ទំហឹង​បណ្ដា​ល​រុញ​ទៅ​បុក​និង​រថយន្ត​ឡិច​សុីស៤៧០មួយគ្រឿង​ទៀតបណ្តាល​ឲ្យរង​ការខូចខាត​​ ចំណែក​បុរស​អ្នក​បើក​រឺម៉ក​ម៉ូតូ​កង់​បី​រង​របួស​ធ្ងន់​ហើម​ជើង​ម្ខាង ។

ហេតុ​ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​កាល​ពី វេលា​ម៉ោង​៨និង​៣០​នាទី​យប់​ថ្ងៃទី​១៦​ខែ​តុលា​ឆ្នាំ​២០​១៧ នៅ​តាម​បណ្តោយ​ផ្លូវ​សហ​ពន្ធ័​រុស្សី ត្រង់​ចំណុច មុខ​ក្រសួង​ការងារ ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់​១ ខណ្ឌ​ទួល​គោគ រាជធានី​ភ្នំពេញ ។

យោង​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ឡិច​សុីស​៥៧០​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 2AI​-76​66​បើកបរ​ដោយ​បុរស​ជន​ជាតិ​ចិន​ម្នាក់​រួម​ដំណើរ ជា​មួយ​និង​មិត្ត​ភក្រ័​ម្នាក់​ទៀត​ធ្វើ​ដំណើ​រ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្សី ទិស​ដៅ​ពី​កើត​ទៅ​លិច​ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​ខាង​លើ​បាន​រេ​ចង្កូត​ទៅ​បុក​រឺម៉ក​ម៉ូតូ​កង់​បី​មួយ​គ្រឿង​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1J-​61​65​បើក​បរ ដោយ​បុរស​ម្នាក់​ទិស​ដៅ​ស្រប​គ្នា​បណ្ដាល​ឲ្យ​អោយ​រុញ​ជ្រុល​ទៅបុក​គូទ​រថយ​ន្តឡិច​សុីស​៤៧០ ពណ៌​ស្ករ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AP-9694 ដែល​កំពុង​ចតនៅ ចិញ្ចើមផ្លូវ​រង​ចាំ​យក​មិត្ត​ភក្តិ​ម្នាក់ទៀត បណ្តា​ល​រថយន្ត​ឡិច​សុីស​៤៧០ បែក​កញ្ចក់​ខាង​ក្រោយ​រួម​និង​រឺម៉ក​ម៉ូតូ​កង់​បី​រង​ការ​ខូច​ខាត យ៉ាង​ដំណំ ចំណែក​អ្នក​បើក​ម៉ូតូ​កង់​បី​រងរបួស​ជើង​ខាង​ឆ្វេង​ធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ផង​ដែរ ។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​និង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​ដល់​ចំណុច​កើត​បាន​ឲ្យ​ភាគី​ទាំង​សង​ខាង​សម្រុះ​សម្រួល​គ្នា​ដោយ​ខាង​ភាគី​រថយន្ត​៥៧០​បាន​ចេញ​ថ្លៃ​សំណង សង​ទៅ​ខាង​រឺម៉ក​ម៉ូតូ​កង់​បី​ចំនួន​១៥០០​ដុល្លា​និង​ខាង រថយន្ត​ឡិច​សុីស​៤៧០​ចំនួន​១២០០​ដុល្លា​ដើម្បី​បញ្ចប់​រឿង នៅ​និង​កន្លែង​កើត​ហេតុ​តែ​ម្ដង ៕