លេង​គ្នា​ទាំង​ព្រឹក​ព្រហាម​តែម្ដង នៅ​ផ្លូវ​ជាតិ​លេខ​៤

យោង​សេចក្ដី​រាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​គួរឲ្យ​រន្ធត់​មួយ​រវាង​ម៉ូតូ​ឌ្រីម​សង់​និង​ឡាន​ធំ បាន​បុក​គ្នា​ពេញ​ទំហឹង​ចំ​ពី​មុខ កាល​ពី​វេលា​ម៉ោង​ប្រហែល ៦​ព្រឹក ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៧ នៅ​ផ្លូវ​ជាតិ​លេខ​៤ ម្ដុំ​កំបូល បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​រង​របួស​ធ្ងន់ និង​ម៉ូតូ​ដូច​ខាត​ជាដំណំ ចំណែក​អ្នក​បើក​ឡាន​បាន​ចុះ​រត់​គេច​ខ្លួន​បាត់។​

ជន​រងគ្រោះ​មិន​ទាន់ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើយ។​ ជន​រងគ្រោះ​ជិះ​ម៉ូតូ ឌ្រីមសង់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FX-1368។ ចំណែក​រថយន្ត​ពាក់​ស្លាក​លេខ ភ្នំពេញ 3A-6186។​

ក្រោយ​កើត​ហេតុ ជន​រងគ្រោះ​​​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ឯ​មន្ទីរ​ពេទ្យ។