នេះ​ជា​បទ​ដែល សាន ស្រីឡៃ ច្រៀង​ចុងក្រោយ​ គឺ​បទ ឈឺចាប់ពីរដងបានហើយ (មាន​វីដេអូ)

យោង​តាម​សម្ដី​របស់​របស់​លោក លី ស៊ីនហួន ដែល​ជា​អ្នក​និពន្ធ​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​ឲ្យ​ដឹង​ថា លោក​បាន​និពន្ធ​ចម្រៀង​ឲ្យ សាន ស្រីឡៃ ច្រៀង​បាន​៣-៤​បទ​ដែរ តែ​បទ​ចុង​ក្រោយ​គេ គឺ​បទ ឈឺចាប់ពីរដងបានហើយ ដែល​បទ​នេះ​ទើបតែ​ចេញ Trailer Teaser និង​ជិត​ចេញ Full MV ហើយ។​

សូម​បងប្អូន​ប្រិយមិត្ត​ចុចស្ដាប់​កម្សាន្ត​នូវ​បទ ឈឺចាប់ពីរដងបានហើយ ដែល​ច្រៀង​ដោយ​អ្នកនាង សាន ស្រីឡៃ។​

Trailer Teaser

ខាង​ក្រោម​ជា​បទ ឈឺចាប់ពីដងបានហើយ ដែល​អ្នក​នាង​ច្រៀង​ក្នុង Concert

សូម​រំលឹក​ថា អ្នកនាង សាន ស្រី​ឡៃ អាយុ ២៦ ឆ្នាំ ជា​បេក្ខនារី​ប្រឡង​ជាប់​កម្មវិធី The Voice Cambodia រដូវកាល​ទី២ នៃ​ទូរទស្សន៍​ហង្ស​មាស ដែល​ជា​កូន​ក្រុម​របស់​តារា​ចម្រៀង ពេជ្រ សោភា។ ព្រោះតែ​ភ្លើង​ប្រចណ្ឌ នាង​ត្រូវ​បាន​ឃាតក ដែល​ជា​អតីត​ប្ដី​របស់​ខ្លួន បាញ់​ប្រហារ​ចំនួន​៣​គ្រាប់​ស្លាប់​នឹង​កន្លែង ហើយ​ប្ដី​នោះ​បាន​បាញ់​ខ្លួនឯង​មួយ​គ្រាប់​ចំ​សៀតផ្កា ដួល​ស្លាប់​នៅ​នឹង​កន្លែង​ដែរ កាល​ពី​វេលា​ម៉ោង​ប្រហែល ៤​ល្ងាច​នៅ​ចំណុច​គ្លីនិក វ៉ាយតា​ឡុងហ្គា ស្ថិត​នៅ​កែង​នៃ​ផ្លូវ ៣៦០​និង​ផ្លូវ​៥៣ ក្បែរ​ស្ថានីយទូរទស្សន៍​អប្សរា ដោយ​បន្សល់​កូន​ប្រុស​ពីរ​នាក់​ឲ្យ​រស់​នៅ​កំព្រា​ឪពុក​ម្ដាយ។ អតីត​ប្ដី​របស់​តារា​ចម្រៀង សាន ស្រីឡែន ឈ្មោះ ជ័យ រិន អាយុ ៥៣ឆ្នាំ ជា​មន្ត្រី​គយ​បម្រើការងារ​នៅ​អគ្គនាយកដ្ឋាន​គយ និង រដ្ឋាករ​កម្ពុជា ក្រសួង​សេដ្ឋកិច្ច មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង។