មុន​នេះ​បន្តិច​មាន​ករណី​បាញ់​សម្លាប់​តារា​ចម្រៀង​នៅ​បឹង​កេងកង

រាជ​ធានី​ភ្នំពេញ៖ យោង​តាម​សេចក្ដី​រាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​បាញ់​សម្លាប់​មនុស្ស​នៅ​ផ្លូវ ៣៦០ នៅ​ក្នុង​មន្ទីរ​ពហុព្យាបាល វ៉ាយ​តាឡុង​ហ្គា នៅ​សង្កាត់​បេង​កេងកង​១ ខណ្ឌ​ចំការ​មន​រាជ​ធានី​ភ្នំពេញ។​

ជន​រងគ្រោះ​ជា​តារា​ចម្រៀង សាន ស្រីឡៃ បេក្ខ​ភាព The Voice Cambodia រដូវ​កាល​ទី២ ត្រូវ​បាន​គេបាញ់​សម្លាប់ រួចខ្មាន់​កាំភ្លើង «​សង្ស័យ​ជា​អតីត​ប្តី​នាង» បាន​បាញ់​សម្លាប់​ខ្លួនឯង តាម​ក្រោយ។

ស្ត្រីម្នាក់ និងបុរសម្នាក់ ត្រូវឃាតក បាញ់សម្លាប់ ទាំងកណ្តាលថ្ងៃ នៅចម្ងាយ ប្រហែល ២០ម៉ែត្រ ពីស្ថានីយ៍ ទូរទស្សន៍ អប្សរា តាមបណ្ដោយ ផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់ បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង ១៦ រសៀល ថ្ងៃទី១៦ តុលា ២០១៧ ហើយរហូត មកទល់នឹងពេលនេះ គេមិនទាន់ដឹងពីមូលហេតុ នៃឃាតកម្មនេះ នៅឡើយទេ៕