ឃើញ​នាង​នៅ​ម្នាក់​ឯង ស្ងាត់​ៗ ចាប់រំលោភ​បាន​សម្រេច​ទាំង​ថ្ងៃ

ខេត្ត​រតនគីរី៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច​ននគរបាល​ស្រុក​បរកែវ​ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង ប្រហែល​៤​ល្ងាច​ថ្ងៃ​ទី ១៥ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​ចំការ​កៅស៊ូ​របស់​លោក វ៉ន ក្នុង​ភូមិ​ត្រុំ ឃុំ​ឡាមិញ ស្រុក​បកែវ ខេត្ត​រតនគីរី ដោយ​មាន​ពាក្យ​បណ្ដឹង​របស់​នារី​រងគ្រោះ។​

ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​បកែវ​បាន​ឲ្យ​ដឹង​ថា ជន​ដង្ស័យ​ឈ្មោះ ស៊្រន ម៉ៅ អាយុ​២៩​ឆ្នាំ មុខរបរ​ជា​អ្នក​ចៀរ​ជ័រ​កៅស៊ូ។ ចំណែក​ជន​រងគ្រោះ អាយុ ១៨​ឆ្នាំ ជា​កម្មករ​ចៀរ​ជ័រ​កៅស៊ូ រស់​នៅ​ភូម-ឃុំ​កើត​ហេតុ​ខាងលើ។

ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើត​ហេតុ ជន​សង្ស័យ​ឃើញ​នារី​រងគ្រោះ​អង្គុយ​ម្នាក់ឯ​នៅ​កន្លែង​ស្ងាត់ ក៏​ឡើង​តណ្ហា ក៏​ចូល​ទៅ​ចាប់​រំលោភ​បាន​សម្រេច។ បន្ទាប់​មក​នារី​រងគ្រោះ​ក៏​ទៅ​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ឃាត់​ខ្លួន​ជន​សង្ស័យ។​

ក្រោយ​ទទួល​ពាក្យ​បណ្ដឹង​ភ្លាម​សមត្ថកិច​នគរបាល​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​មក​សួរ​នាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បកែវ និង​ចាត់​ការ​តាម​នីតិ​វិធី៕