ដឹង​ទេ​ថាម្ចាស់​ជ័យ​លាភី The Voice Kid Cambodia ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប៉ុន្មាន?

រាជធានី​ភ្នំពេញ៖ The Voice Kid Cambodia (ឌឹ វ៉យស៍ ឃីដ ឃែមបូឌា) រដូវ​កាល​ទី​១ បាន​មក​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​សៅរ៍​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៧ ហើយ​ម្ចាស់​ជ័យ​លាភី​ក៏​បាន​រក​ឃើញ​ហើយ​ដែរ គឺ​កុមារា ពេជ្រ ថៃ ដែល​ជា​កុមារា ដែល​ចេះ​ច្រៀង​ផង រាំផង មាន​កាយ​វិកា​និង​ទឹក​មុខ​ក្រមិចក្រមើម ​មាន​អំណោយ​ទាន ព្រម​ទាំង​ជា​កូន​ក្រុម​រ​បស់​កំពូល​រាតា​ចម្រៀង ព្រាប សុវត្ថិ។​​

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌​មាន​ក្នុង​ស្រុក​មួយ​បាន​ឲ្យ​ដឹង​ថា ម្ចាស់​ជ័យ​លាភី The Voice Kid Cambodia ពេជ ថៃ បាន​ទទួល​ប្រាក់​ឧបតម្ថម្ភ​សរុប​ជាង​បី​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ចំណែក​បេក្ខជន-បេក្ខនារី ជា​កុមារា កុមារី ៥​នាក់​ទៀត ដែល​ឡើង​មក​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ទទួល​បាន​ការ​ឧបត្ថម្ភ​ទឹក​ប្រាក់​សរុបប្រមាណ​៥៥០០​ដុល្លារ។

សម្រាប់ម្ចាស់​ជ័យ​លាភី ពេជ្រ ថៃ ទទួល​បាន​ការ​ឧបត្ថម្ភ​ពី៖

ទី១៖ សម្តេចតេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទឹក​ប្រាក់ ៣០០០ដុល្លារ

ទី២៖ ក្រុមហ៊ុន​ស្រាបៀរ​កម្ពុជា​ទឹក​ប្រាក់ ១០​លាន​រៀល និង​១៥០០​ដុល្លារ

ទី៣៖ ស្ថានីយ៍​ទូរទស្សន៍​ហង្ស​មាស ទឹកប្រាក់​១០០​លាន​រៀល

សម្រាប់​បេក្ខជន-បេក្ខនារី ៥​នាក់ ដែលបាន​មក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ៖

ទី១៖ ទឹក​ប្រាក់ ៣០០០​ដុល្លារ របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ទី២៖ ទឹកប្រាក់ ១៥០០​ដុល្លារ របស់​ក្រុមហ៊ុន​ស្រាបៀរ​កម្ពុជា

ទី៣៖ ទឹក​ប្រាក់ ១០០០​ដុល្លារ ពី​ស្ថានីយ៍​ទូរទស្សន៍​ហង្ស​មាស