ទារក​កម្សត់​បាន​ទទួល​ជំនួយ​ពី​សប្បុរសជន ចំនួន​ជា​៥​លាន​រៀល (មាន​វីដេអូ)

ខេត្ត​តាកែវ៖ ទារក​កម្សត់​ម្នាក់​ដែល​បាន​ចាប់​កំណើត នៅ​ស្រុក​បាទី ខេត្ត​តាកែវ ដែល​ម្ដាយ​ជា​ជន​មាន​សតិ​មិន​ល្អ បាន​ទទួល​ជំនួយ​ពី​សប្បុរស​ជន តាម​រយៈ​ព្រះសង្ឃ​វ័យ​ក្មេង​មួយ​ព្រះ​អង្គ ដែល​ជា​ម្ចាស់​ទំព័រ​ហ្វេសប៊ុក គុណធម៌​ជីវិត ចំនួន ជាង ប្រាំ​លាន​រៀល។

យោង​តាម​ដីកា​របស់​ព្រះគុណម្ចាស់​នៅ​ក្នុង​វីដេអូ​ដែល​បាន​បង្ហោះ​ក្នុង​ទំព័រ​ហ្វេសប៊ុក គុណធម៌​ជីវិត បាន​ឲ្យ​ដឹង​ថា ជំនួយ​ពី​សប្បុរស​ជន​សរុប ចំនួន ៥,១៦០,០០០ រៀល (ប្រាំ​លាន​មួយ​សែន​ប្រាំមួយ​ម៉ឺន) ដែល​ប្រាក់​ទាំង​អស់​ត្រូវ​បាន​បែងចែក​ដើម្បី​ទិញ​ជា​សម្ភារៈ​បរិក្ខារ​ផ្សេង​ៗ ខ្លះ។

សូម​រំលឹក​ថា ម្ដាយ​របស់​ទារក ជា​នារី​ដែល​មាន​សតិ​មិន​ល្អ ហើយ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​មាន​ចិត្ត​សាមាន្យ​ចាប់​រំលោភ​រហូត​មាន​កូន។ ក្រោយ​ទារក​នេះ​សម្រាល​មក នារី​ជា​ម្ដាយ​មិន​ឲ្យ​កូន​បៅ​ទេ ហើយ​ជីដូន​ក៏​យក​ទារក​នេះ​ទៅ​មើល​ថែ តែ​ជីដូន​ក៏​ក្រីក្រ​រក​អង្ករ​ច្រក​ឆ្នាំង​គ្មាន ពុំ​មាន​លទ្ធភាព​ទិញ​ទឹក​ដោះ​គោ​ឲ្យ​កូន​បៅ​បាន​ទេ។ នេះ​បើ​តាម​ខ្លឹមសារ​ដែល​បាន​បង្ហោះ​កាល​ពី​ថ្ងៃទី ៩ ខែតុលា ឆ្នាំ​២០១៧។

ព័ត៌មាន​ទាក់​ទង​ផ្សេង​ទៀត