ដោយសារ ពេជ្រ ថៃ បាន​ធ្វើឲ្យ​អ្នក​លេង​ហ្វេសប៊ុក​ជា​ច្រើន​ដើរ​ស្រាត

រាជធានី​ភ្នំពេញ៖ តាំង​ពី​ចាប់​ផ្ដើម​មក កម្មវិធី The Voice Kid Cambodia ដ៏​ល្បី​របស់​ទូរទស្សន៍ ហង្ស​មាស បាន​ធ្វើ​ឲ្យ​មហា​ជន​ចាប់​អារម្មណ៍​ជា​ខ្លាំង។ ប្រិយមិត្ត​ទូរទស្សនិកជន​បាន​គាំទ្រ idol (អាយដល) រៀង​ៗ​ខ្លួន។ ក្នុង​នោះ ពេជ្រ ថៃ ជា​តារា​វ័យ​ក្មេង ក្រមិចក្រមើម និង​មាន​ប្រជាប្រិយ​ម្នាក់។ មិន​ត្រឹម​តែ​ចេះ​ច្រៀង ដោយ​ភាព​ក្រមិចក្រមើម និង​ចេះ​រាំ​ផង ពេជ្រ ថៃ បាន​ធ្វើឲ្យ ប្រិយមិត្ត​ជា​ច្រើន​ចូលចិត្ត និង​គាំទ្រ​ជា​អាយ​ដល។

ទន្ទឹម​នឹង​មាន​អ្នក​គាំទ្រ​ច្រើន ក៏​មាន​ប្រិយមិត្ត​ដែល គាំទ្រ​បេក្ខជន​ផ្សេង​ទៀត​មិន​ចូលចិត្ត ពេជ្រ ថៃ ដែរ។ មែន​ហើយ នោះ​ជា​សិទ្ធិ​សេរីភាព​របស់​ពួក​គេ ក្នុង​ការ​គាំទ្រ បេក្ខជន​ដែល​ខ្លួន​ស្រឡាញ់។ ពួក​គេ មាន​ក្ដី​ស្រមៃ ចង់​ឃើញ អាយ​ដល​របស់​ពួក​គេ កាន់​ពាន រៀង​ៗ​ខ្លួន។ អ្នក​ដែល​គាំទ្រ​បេក្ខជន​ផ្សេង​ពី ពេជ្រ ថៃ បាន​ដាក់​ខសន្យា​ផ្សេង​ៗ​គ្នា ក្នុង​គណនី​ហ្វេសប៊ុក​របស់​គេ​រៀងៗ​ខ្លួន​ថា​បើ ពេជ្រ ថៃ ពិត​ជា​បាន​ពាន​មែន ពួក​គេ​នឹងៈ

ដើរ​ស្រាត,
សម្លាប់​ខ្លួន,
ដើរ​ស្រាត​ហើយ​ឈប់​ធ្វើ Original Song,
អត់​បាយ​មួយ​ខែ,
កាត់​ប្រដាប់​ភេទ​ឲ្យ​ឆ្កែ​ស៊ី បើ​មិន​ធ្វើ​ឲ្យ​ជាន់​អាចម៍​ធាក់​ក្បាល
ឈប់​លេង​ហ្វេសប៊ុក​ជា​រៀង​រហូត
ឈប់​ញ៉ាំ​បាយ ៧​ថ្ងៃ
ឈប់​ញ៉ាំបាយ ៣​ថ្ងៃ
ឈប់​ស្រឡាញ់​ស្រី ១​ជីវិត
សុខចិត្ត​បែក​ពី​សង្សារ
ឈប់​បែក​ស្លុយ ហើយ​ស្លៀកពាក់​សម្លៀកបំពាក់​ដូន​ជី
មាន​ច្រើន​ទៀត​ដូច​ក្នុង​រូប​ខាង​ក្រោម

តែ​ទី​បំផុត អ្នក​ណា ជា​ម្ចាស់​ពាន The Voice Kid Cambodia? គឺ ពេជ្រ ថៃ បាន​ជា​ម្ចាស់​ពាន​រង្វាន់ The Voice Kid Cambodia កាល​ពី​យប់​ថ្ងៃទី ១៤ ខែតុលា ឆ្នាំ​២០១៧។ មហា​ជន​កំពុង​ចាំ​មើល តើ​អ្នក​ណា​ខ្លះ​ធ្វើ​បាន​តាម​សន្យា។

សូម​បញ្ជាក់​ថា ពេជ្រ ថៃ ជា​បេក្ខជន​មក​ពី​ខេត្ត​បាត់ដំបង អាយុ​១២​ឆ្នាំ បាន​ជ្រើស​រើស​លោក ព្រាប សុវត្ថិ ជា​ខូចឆ៍ (Coach)។

សូម​រីករាយ​ស្ដាប់​បទ អាណែតមាសបង ដែល ពេជ្រ ថៃ ច្រៀង​នៅ​ថ្ងៃ​ផ្ដាច់​ព្រ័ត្រ