រាប់​​អាន​​គ្នា​​ស្និត​ស្នាល​ ស្រាប់​តែ​ស្រវឹង​ស្រា​ចាប់​កូន​ស្រី​រំលោភ​បាន​សម្រេច​

ខេត្តកណ្តាល៖​ ក្មេង​ស្រី​អាយុ​៥​ឆ្នាំ​ម្នាក់​ត្រូវ​បាន​បាន​បុរស​វ័យ​ចំណាស់​យក​ម្រាម​ដៃ​លូង​ចូល​ប្រដាប់​ភេទ​រហូត​ចេញ​ឈាម​និង​បំរ៉ុង​រំលោភ ស្រាប់​តែ​ម្តាយ​ក្មេង​ស្រី​ឡើង​ទៅ​ទាន់​ប្តឹង​សមត្ថ​កិច្ច​អោយ​ធ្វើ​ការ​ឃាត់​ខ្លួន​តែ​ម្តង កាល​ពី​វេលា​ម៉ោង​១៦ និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ ក្នុង​ភូមិ​ព្រែក​ឬស្សី ឃំុ​កំពង់​កុង ស្រុក​កោះ​ធំ ខេត្ត​កណ្តាល ។

ជន​សង្ស័យ​ឈ្មោះ ឃ្លឹម ខេង ភេទ​ប្រុស​ អាយុ ៣៧​ឆ្នាំ​​ ជន​ជាតិ​ខ្មែរ ​មាន​ទី​លំ​នៅ​ភូមិ​ព្រែក​ឬស្សី ឃំុ​កំពង់​កុង ស្រុក​កោះ​ធំ ខេត្ត​កណ្ដាល មុខ​របរ កសិករ ។ ដោយ​ឡែក​ជន​រងគ្រោះ ឈ្មោះ ស ស​ ព ភេទ​ស្រី​អាយុ ៥​ឆ្នាំ ជន​ជាតិ​ខ្មែរ មាន​ទី​លំ​នៅ ភូមិ​ព្រែក​ឬស្សី ឃុំ​កំពង់​កុង ស្រុក​កោះ​ធំ ខេត្ត​កណ្ដាល ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​​រយៈ​កាល​កន្លង​មក​ជន​សង្ស័យ​ឃ្លឹម ខេង តែង​តែ​ចេញ​ចូល​ទៅ ផឹក​ស៊ី​ជា​មួយ​ជីតា​កុមារី​រង​គ្រោះ ជា​ញឹក​ញាប់​របៀប​អ្នក​ជិត​ខាង​រាប់​អាន​គ្នា លុះ​នៅ​ព្រឹក​ថ្ងៃ​កើត​ហេតុ​ខាង​លើ វេលា​​ម៉ោង​​ប្រមាណ​​ជា​០៩​និង ០០​នាទី ជន​សង្ស័យ បាន​ផឹក​ស៊ី​ស្រវឹង​រហូត​ដល់​ពេល​ថ្ងៃ​ត្រង់​ទើប​ត្រលប់​មក​ផ្ទះ​វិញ ។

បន្ទាប់​ពី​មក​ដល់​ផ្ទះ​ហូប​បាយ​រួច​រាល់ បាន​មួយ​សន្ទុះ​ជន​សង្ស័យ ក៏​បាន​ដើរ​មក​ដល់​ផ្ទះ​កុមារី​រង​គ្រោះ ក្នុង​សភាព​ស្រវឹង រួច​ឡើង​ទៅ​លើ​ផ្ទះ​បើក​ទូរទស្សន៍​មើល​ជា​មួយ​កុមារី​រង​គ្រោះ ដោយ​ម្ដាយ​របស់​កុមារី​រង​គ្រោះ ដេក​ឈឺ​ព្យួរ​សេរ៉ូម នៅ​លើ​គ្រែ​ក្រោម​ផ្ទះ ។ បាន​បន្តិច​ក្រោយ​មក ម្ដាយ​កុមារី​គ្រោះ​ឈ្មោះ ពុំ ធី បាន​ឃើញ​កូន​របស់​ខ្លួន(ជន​រ​ងគ្រោះ) ចុះ​មក​ដី ហើយ​ជន​សង្ស័យ​ក៏​ចុះ​មក​តាម ពេល​នោះ​កុមារី បាន​ឡើង​ទៅ​លើ​ផ្ទះ​វិញ ក្រោយ​មក​ជន​សង្ស័យ​ដោយ​ឃើញ​កុមា​រីរង​គ្រោះ នៅ​តែ​ម្នាក់​ឯង ក៏​ចាប់​ផ្ដើម​មាន​អារម្មណ៍​ផ្លូវ​ភេទ រួច​ខ្លួន​ក៏​បាន​យក​ចង្អុល​ដៃ​ខាង​ឆ្វេង ទៅ​លូក​ស្ទាប​ប្រដាប់​ភេទ​កុមារី​រង​គ្រោះ ចុះ​ឡើង​បណ្ដល​អោយ​ចេញ​ឈាម​ រួច​ហើយ​បាន​បំរុង​ស្រាត​ខោ ដើម្បី​យក​ប្រដាប់​ភេទ​បញ្ចូល​ទៅ​ក្នុង​ប្រដា​ប់​ភេទ​កុមារី​រង​គ្រោះ ក៏​ត្រូវ​បាន​ម្ដាយ​កុមារី​រងគ្រោះ​ឡើង​មក​ទាន់ ជន​សង្ស័យ​ក៏​បាន​ងើប​ចេញ​ទំលាក់​ខ្លួន​ដេក​នៅ​ទី​នោះ​ទៀត​ទៅ រួច​ម្ដាយ​កុមារី បាន​សួរ​នាំ​កូន​ចេញ​ពី​ជន​សង្សយ័ និង​ឃើញ​ឈាម​ប្រឡាក់​ជាប់​ភ្លៅ​កូន ក៏​នាំ​កូន​ទៅ​អោយ​ពេទ្យ​ឯក​ជន​ពិនិត្យ​តែ​ម្ដង រួច​បាន​រាយ​ការណ៍​មក​កាន់​អជ្ញាធរ​មូល​ដ្ឋាន​តែ​ម្ដង ។

ក្រោយ​ពី​ទទួល​ព័ត៌​មាន​ភ្លាម សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​កំពង់​កុង បាន​ចុះ​ដល់​កន្លែង​កើត​ហេតុ រួច​ឃាត់​ខ្លួន​ជន​សង្ស័យ ឃ្លឹម ខេង បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះ​ធំ​តែ​ម្ដង ។ នៅ​ចំពោះ​មុខ​នគរបាល ជន​សង្ស័យ ឃ្លឹម ខេង បាន​សារ​ភាព​ថា ខ្លួន​ពិត​ជា​បាន​រំ​លោភ​សេព​សន្ថវៈ ទៅ​លើ​កុមារី​រងគ្រោះ​ពិត​ប្រាក​ដ​មែន ៕