សង្ស័យ​ស្រឡាញ់​​ប៉ះ​ប្រុស​សាវា ចង់​ឲ្យ​ប្រុស​ក្នុង​លោក​ស្លាប់​ទាំងអស់ (មានវីដេអូ)

រឿងរ៉ាវ​ស្នេហា​ក្នុង​លោក​ត្រូវ​បាន​មនុស្ស​ឲ្យ​និយមន័យ​ផ្សេង​ៗ​គ្នា ទៅ​តាម​បទពិសោធន៍​ដែល​គេ​បាន​ជួប​ប្រទះ។ អ្នក​ខ្លះ​ឲ្យ​និយម​ន័យ​ស្នេហា​តាម​បែប​សុទិដ្ឋិនិយម ព្រោះ​ពួក​គេ​បាន​ជួប​គូគាប់​ហឫទ័យ ចេះ​ស្រឡាញ់ ចេះ​ថែ​រក្សា​គ្នា មិន​ក្បត់​គ្នា។ តែ​អ្នក​ខ្លះ​ជួប​តែ​ស្នេហា​បោកប្រាស់ ធ្វើ​ឲ្យ​ឈឺ​ចិត្ត ស្អិត​ទ្រូង ធ្វើ​ឲ្យ​គេ​ឲ្យ​និយម​ស្នេហា​ថា ជា​អ្វី​មួយ​ដែល​មិន​ល្អ ជា​ការ​បោក​ប្រាស់។ លុះ​ជួប​ស្នេហា​បោក​ប្រាស់ ក៏​បន្ទោស​ភាគី​ម្ខាង​ទៀត ថា​ជា​ព្រាន​នារី ឬ​ព្រាន​បុរស​ជា​ដើម។

ជាក់​ស្ដែង​នារី​ម្នាក់​ជា​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Nam Gi មិន​ដឹង​ថា​នាង​ខូច​ចិត្ត​រឿង​អ្វី​ដោយសារ​មនុស្ស​ប្រុស​ទេ ទើប​នាង​សរសេរ​ខ្លឹមសារ​ថា «ចង់​ឲ្យ​ប្រុស​ៗ​ក្នុង​លោក​ស្លាប់​អស់»។ តាម​ខ្លឹមសារ​នេះ មហាជន​ងឿង​ឆ្ងល់​ថា បើ​ស្លាប់​ប្រុស​ៗ ទាំង​អស់​នោះ តើ​នាង​លើក​លែង​ឪពុក​របស់​នាង​ម្នាក់​ដែរ​ឬ​ទេ?

ទាក់​ទិន​បញ្ហា​នេះ មាន​បុរស​ម្នាក់​ជា​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Seng Long បាន​ប្រតិកម្ម​តប​នឹង​នាង​វិញ កាល​ពី​វេលា​ថ្ងៃត្រង់​ថ្ងៃទី ១៣ ខែតុលា ឆ្នាំ​២០១៧ ថា​យ៉ាង​ដូច្នេះ «គួរ​អាណិត​ដល់​ស្រី​ផ្សេង ដែល​គេ​កំពុង​ត្រូវការ​ប្រុស​ផង ហេហេ យើង​ស្អប់​ប្រុស ស្អប់​តែ​ម្នាក់ឯង​ទៅ តែ​មាន​អ្នក​ផ្សេង​គេ​ត្រូវការ។ យើង​អាច​អត់​ប្រុស​បាន យើង​ចេះ​តែ​ដាក់​ទំនាយ​បាន​ហើយ តែ​មាន​អ្នក​ផ្សេង​គេ​អត់​ប្រុស​មិន​បាន គួរ​តែ​យល់​ដល់​អារម្មណ៍​ស្រី​ដូច​គ្នា​ផង ហាហា។

មុខ​ហ្នឹង​ប្រហែល​ស្រឡាញ់​ប៉ះ​ប្រុស​បោក​ច្រើន​ហើយ​មើល​ទៅ ទើប​ស្អប់​ប្រុស​យ៉ាង​ហ្នឹង។ ចង់​បាន​ប្រុស​ល្អ​ម្ដេច​មិន​កែ​ខ្លួន​យើង​មុន? រៀប​ចំ​ខ្លួន​ឱ្យ​សមរម្យ កែ​ចរិយា​មារយាទ ធ្វើ​ខ្លួន​ឱ្យ​មាន​តម្លៃ មិន​ខ្វះ​ទេ​ប្រុស​ល្អ​គេ​នឹង​ចូល​មក តែ​បើ​យើង​រៀបចំ​ខ្លួន​ដូច​នារី​ក្រីក្រ​អត់​អី​ស្លៀក ចំហ​ស្ទើរ​គ្រប់​តំបន់​អីចឹង វា​ទាក់​តែ​ពួក​អា​ព្រាន​ហ្នឹង​ណា។ ពួក​ព្រាន វា​បាញ់​មួយ​ឆី​មួយ ឆី​អស់​វា​ដើរ​រក​ប្រមាញ់​ទៀត បន្ទាប់​មក​នាង​ៗ ក៏​នាំ​គ្នា​ស្រែក​ឡើង​ថា នៅ​លើ​លោក​នេះ​គ្មាន​ប្រុស​ណា​ស្មោះ​ទេ ប្រុស​ទាំងអស់​សុទ្ធតែ​ក្បត់ ចង់​ឱ្យ​ប្រុសៗ​ក្នុង​លោក​ស្លាប់​អស់ ហាហា ឯង​មិន​ដែល​ក្បត់​ស្រី​ណា​ម្តង​សោះ មក​ដាក់​ទំនាយ​ដោយ​ទាំង​ឯង​ដែរ ហាហា អូខេ​ព្រម ស្លាប់​ក៏​ស្លាប់៕»

ត្រង់​នេះ​យើង​ក៏​នៅ​ចាំ​ចម្រៀង​រីមិច ដែល​គេ​យក​សំឡេង​របស់​លោក ខឹម វាសនា មក​បញ្ចូល​នោះ​ថា រើស​ប្ដី រើស​តែ​ប្រុស មាន​លុយ ប្រុស​សង្ហា ដល់​ប៉ះ​ប្រុស​សាវា មក​ដៀល​ប្រុស​ទាំង​អស់ យ៉ាហេ ម៉េច​ចឹង​ទៅ? នាង​មិន​ដែល​មើល​ខ្ញុំ​អ្នក​ក្រ​ឯ​ណា?

សូម​ទស្សនា វីដេអូ​នេះ​ឡើង​វិញ