ប្ដី​ទៅ​បេះ​ត្រកួន​អត់​ឃើញ​ត្រលប់​មក​វិញ ​នាំ​គ្នា​ចុះ​រាវ​ក្នុង​ទឹកតែ​ប្ដី​ស្លាប់​បាត់​ហើយ​​

ភ្នំពេញ: ជនជាតិ​វៀតណាម​ម្នាក់​ជិះ​ទូក​ចុះ​បេះ​ត្រកួន​ត្រូវ​បាន​លង់​ទឹក​ស្លាប់ ហេតុ​ការណ៍​ភ្ញាក់​ផ្អើល​ខាង​លើ​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១១​ខែ​តុលា​ឆ្នាំ​២០១៧​ស្ថិត​នៅ​ផ្លូវ​លំ​ខាង​ក្រោយ​សាលា​កសិកម្ម ភូមិខ្វា​សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ ។

ប្រភពព័ត៌មាន​ពី​ប្រពន្ធ​ជនរងគ្រោះ​ខាង​លើ​បាន​អោយ​ដឹង​ថា​នៅ​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​​ប្តី​របស់​គាត់​បាន​ជិះ​ទូក​ចុះ​ទៅ​បេះ​ត្រកួន​ក្នុង​បឹង​ក្រោយ​ផ្ទះ​តែ​ម្នាក់​ឯង​ដូច​សព្វ​ដង លុះ​ព្រឹក​ឡើង​មិន​ឃើញ​ត្រល​ប់​មក​ផ្ទះ​វិញ​ហើយ​អ្នក​ដែល​ជិះ​ទូក​ទៅ​បេះត្រកួន​ដូច​គ្នា​ឃើញ​តែ​ទូក​នឹង​ត្រកួន​ពុំ​ឃើញ​គាត់​ក៏​មាន​ការ​ឆោ​ឡោ​នាំ​គ្នា​ចេញ​ទូក​ជួយ​រាវ​ហើយ​ក៏​បាន​ស្រង់​ជន​រង​គ្រោះ​ដាក់​លើ​ទូក​ត្រលប់​មក​ផ្ទះ​របស់​គាត់​វិញ​តែ​ជា​អកុសល​បុរស​ជន​ជាតិ​វៀតណាម​ខាង​លើ​នេះ​បាន​ឈ្លក់​ទឹក​ស្លាប់​បាត់​បង់​ជិវិត​បាត់​ទៅ​ហើយ សមត្ថកិច្ច​បាន​អោយ​ដឹង​ថា​ជន​រងគ្រោះ​ខាង​លើ​មាន​ឈ្មោះ​លើន ទិត អាយុ​៤៨​ឆ្នាំ​មុខ​របរ ដាំ​ត្រកួន​និង​បេះត្រកួន​ប្រពន្ធ​ឈ្មោះ​ងៀង វ៉ា អាយុ​៣៧​ឆ្នាំ បាន​មក​ស្នាក់​នៅ​កម្ពុជា​រយះ​ពេល​១០​ឆ្នាំ​មក​ហើយ ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​សហការណ៍​ជា​មួយ​នគរបាល​ជំនាញ​បាន​ចុះ​មក​ដល់​លើ​កន្លែង​កើត​ហេតុ​ធ្វើការ​ពិនិត្យ​សាក​សព​ក្រោយ​ពី​ពិនិត្យ​សាក​សព​រួច​សមត្ថកិច្ច​បាន​អោយ​ដឹង​ថា សព​បុរស​ខាង​លើ​នេះ​ពិត​ជា​ស្លាប់​ដោយ​សារ​លង់​ទឹក​ឈ្លក់​ស្លាប់​ពិត​ប្រាកដ​មែន ហើយ​បាន​ប្រគល់​សាក​សព​ទៅឲ្យ​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕