ល្បី​ទៀត​ហើយ! មាន​អ្នក​តាំង​ខ្លួន​ជា​ព្រះ​មហា​ក្សត្រ​សោយរាជ​លើ​ដែន​កម្ពុជា​រដ្ឋ បន្ទាប់​ពី​មាន​ព្រះអរហន្ត ធាន វុទ្ធី

ភ្នំពេញ ៖ បន្ទាប់​ពី​មាន​ព្រះអរហន្ត​ត្រាស់​ដឹង​នា​សម័យ​ថ្មី​នៅ​ខេត្ត​តាកែវ មាន​រឿង​ថ្មី​ទៀត​ហើយ ស្ទើរតែ​ក្រឡាប់​ចាក់​អស់​ហើយ​ប៉ុន្មាន​ថ្ងៃនេះ ដោយ​សារ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ស្រាប់តែ​លេច​ចេញ​បុរស​ម្នាក់ទៀត បាន​ប្រកាស និង​តាំង​​ខ្លួន​ថា ជា​ព្រះមហាក្សត្រ​វររាជ​បិតា​ជាតិខ្មែរ។

រូបថត​ប៉ុន្មាន​សន្លឹក​របស់​បុរស​ម្នាក់​នេះ​ដែល​បែកធ្លាយ​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​បង្ហាញ​ការ​ស្លៀកពាក់​របៀប​ដូច ព្រះមហាក្សត្រ និង​មាន​ស្ត្រី​ម្នាក់​អង្គុយ និង​ស្ត្រី​​ឈរ​អម​ ដោយ​បាន​តាំងខ្លួន​ថា ជា​ព្រះ​មាតា​ជាតិខ្មែរ​ដែរ។

ក្នុង​រូបភាព​ទាំងនោះ គេ​ឃើញ​មាន​មនុស្ស​មួយ​ចំនួន​ដង្ហែ​អម ឬ​ឈរ​អម និង​ក្រាប​បង្គំ​ផង​នោះ ក៏​បាន​ប្រកាស​ថា ខ្លួន​ជា​ស្ដេច​ចក្រវាឡ និង​ជា​ស្ដេច​ពោធិសត្វ ដោយ​មាន​ទាំង​កន្លែង​រៀបចំ​ជា​រាជ​បល្ល័ង្ក​សម្រាប់​សោយរាជ្យ ទៀត​ផង ដែល​មើលទៅ​ហាក់បីដូចជា​អស្ចារ្យ​ក្រៃ​លែង។

បញ្ហា​ទាំងនេះ មហាជន​មិន​ដឹង​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ក្រសួង​ពាក់ព័ន្ធ​មាន​ចំណាត់ការ​បែប​ណា​នៅឡើយ​ទេ? ប្រសិនបើ​នៅ​ប្រទេស​ជិតខាង ​ប្រហែល​មិន​ដល់​មួយ​ម៉ោង​ផង ដេក​គុក​ហើយ អ្នក​តាំង​ខ្លួន​ជា​ស្ដេច ប្រមាថ​ព្រះ​ចេស្ដា បែបនេះ។ ចាំ​មើល​វាសនា​ព្រះមហាក្សត្រ​ក្លែងក្លាយ​នេះ អាច​នឹង​យាង​ទៅ​សោយរាជ្យ នៅ​គុក​ព្រៃ​ស ឬ​យ៉ាងណា​ទេ ?

ព័ត៌មាន​កំពុង​ចាប់អារម្មណ៍​ផ្សេង​ទៀត