លោក​ចៅខ្មែរ​ចង់​បាន​ទារក​អភព្វ​នេះ​ជា​កូន​ប្រុស តែ​ខ្លាច​រឿង​ម្យ៉ាង​…

បន្ទាប់​ពី​មាន​ការ​ចែក​ចាយ​រូប​ភាព​ទារក​ម្នាក់ ដែល​មាន​ម្ដាយ​សតិ​មិន​ល្អ ត្រូវ​ជន​ពាល​ចិត្ត​សាមាន្យ​រំលោភ​នោះ ដំណឹង​នេះ​បាន​ជ្រាប​ដល់​ម្ចាស់​ទំព័រ​ហ្វេសប៊ុក​ចៅ​ខ្មែរ​ផ្សារ។ លោក​ដែល​ម្ចាស់​ទំព័រ​ហ្វេសប៊ុក​ចៅ​ខ្មែរ​ផ្សារ មាន​ចិត្ត​អាណិត​អាសូរ​ដល់​ទារក​អភព្វ ដែល​បាន​ចាប់​កំណើត​មក​លើ​ផែន​ដី​នេះ​ហើយ មាន​ម្ដាយ​ជា​ជន​មាន​សតិ​មិន​ល្អ ថែម​ទាំង​មិន​ឲ្យ​កូន​បៅ​ទៀត​ផង លោក​ចង់​បាន​ទារក​នោះ​មក​ចិញ្ចឹម​ជា​កូន​ខ្លួន តែ​មិន​អស់​ចិត្ត​រឿង​មួយ ចង់​សួរ​យោបល់​បងប្អូន​ប្រិយមិត្ត មុន​នឹង​សម្រេច​ចិត្ត។

ម្ចាស់​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​បាន​បង្ហោះ​សារ​កាល​ពី​ម៉ោង ១១​យប់​ថ្ងៃទី ៩ ខែតុលា ឆ្នាំ​២០១៧ (គឺ​រយៈ​ប៉ុន្មាន​ម៉ោង​ក្រោយ​ព័ត៌មាន​ត្រូវ​បាន​ចែក​រំលែក) យ៉ាង​ដូច្នេះ​ថា «សូម​ម្នាក់​មួយ​ស៊ែ​បាន​ទេ ចង់​ដឹង ហើយ​បើ​បងប្អូន​គាំទ្រ​ខ្ញុំ​ធ្វើ​រឿង​នេះ។ បើ​វា​ជា​ការពិត​ខ្ញុំ​ជូន​បង​ស្រី 500$ តែ​ខ្ញុំ​សុំ​ប្អូន​កំសត់​ម្នាក់​នេះ​មក​ចិញ្ចឹម​ជា​កូន​ប្រុស​របស់ខ្ញុំ។ តែ​សុំ​សួរ​បងៗ​ថា បើ​ម្តាយ​ពពោះ​មាន​ស្មារតី​មិន​ប្រក្រតី (សតិ​មិន​គ្រប់) សម្រាល​កូន​រួច តើ​កូន​នោះ​អាច​មាន​សតិ​មិន​ប្រក្រតី​ដូច​ម្តាយ​ដែរ​ឬ​ទេ?»

សំណួរ​របស់​ចៅ​ខ្មែរ​ផ្សារ​នេះ បាន​ធ្វើឲ្យ​ប្រិយមិត្ត​អ្នក​លេង​ហ្វេសប៊ុក​ជា​ច្រើន​ជួយ​ឆ្លើយ គឺ​សុទ្ធតែ​ជា​ចម្លើយ​ជួយ​ឈឺឆ្អាល​ដល់​ចៅ​ខ្មែរ​ផ្សារ​ផង និង​អាណិត​អាសូរ​ដល់​ទារក​កម្សត់​នោះ។ យើង​ពុំ​ទាន់​ឃើញ​មាន​ចម្លើយ​ពី​អ្នក​ជំនាញ​ខាង​តំណ​ពូជ​ណា​ម្នាក់​នៅ​ឡើយ​ទេ។ សូម​ប្រិយមិត្ត​មេត្តា​ចូល​តាម​លីងក៍​ខាង​ក្រោម ដើម្បី​ជួយ​ខំម៉ិន​ប្រាប់​ម្ចាស់​ទំព័រ​ហ្វេសប៊ុក​ចៅខ្មែរផ្សារ​ផង។

តែ​ចម្លើយ​ដែល​ល្អ​ជាង​គេ គឺ បើ​ម្ចាស់​ទំព័រ​ហ្វេសប៊ុក​ចៅ​ខ្មែរ​ផ្សារ មាន​សមាន​ចិត្ត គួរ​ជួយ​សង្គ្រោះ​ទារក​នេះ​សិន​ផង​ចុះ ព្រោះ​ទារក​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ដាច់​ទឹក​ដោះ ព្រោះ​ម្ដាយ​មិន​ឲ្យ​បៅ ហើយ​សព្វថ្ងៃ ទារក​នៅ​ជីដូន​ក្រីក្រ​ថែ​រក្សា ដែល​មិន​មាន​លទ្ធភាព​រក​ទឹក​ដោះ​គោ​ឲ្យ​ចៅ​បៅ​បាន។ ចំណែក​រឿង​សុំ​ជា​កូន​ចិញ្ចឹម ចាំ​គិត​ពេល​ក្រោយ​ទៅ​ចុះ។

សូម​រំលឹក​ថា កាល​ពី​ម៉ោង ៥​និង​៥២​នាទី​ល្ងាច​ថ្ងៃទី ៩ ខែតុលា ឆ្នាំ​២០១៧ ទំព័រ​ហ្វេសប៊ុក គុណធម៌​ជីវិត បាន​បង្ហោះ​រូប​ភាព និង​ខ្លឹមសារ​ថា «ជួយ Share កុំ​អូស​រំលង​ដើម្បី​ជីវិត​ទារក​កម្សត់​ម្នាក់ សូម​អំពាវនាវ​ដល់​សប្បុរស​ជន ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ទាំង​អស់ ដែល​មាន​ចិត្ត​បុណ្យ​ជួយ​ដល់​កុមារ​កំព្រា ដែល​ម្ដាយ​មាន​សតិ​មិន​គ្រប់ ហើយ​មាន​ជន​ខិលខូច​ដែល​មាន​ចិត្ត​តិរច្ឆាន រំលោភ​នាង​ទាល់​តែ​មាន​កូន ឥឡូវ​ទារក​នេះ​បាន​កើត​ហើយ ភេទ​ប្រុស ហើយ​មាន​ការ​ខ្វះខាត​យ៉ាង​ខ្លាំង រកតែ​អង្ករ​ច្រក​ឆ្នាំង​គ្មាន ហើយ​ទារក​ម្ដាយ​ក៏​មិន​ឲ្យ​បៅ​ទៀត ដោយ​តែ​ម្ដាយ​សតិ​មិន​ល្អ តែ​បាន​យាយ​មើល​ថែ​ទារក តែ​គាត់​គ្មាន​លុយ​កាក់​ដើម្បី​ទិញ​ទឹក​ដោះ​គោ​ឲ្យ​ចៅ​បៅ​ទេ ចឹង​ហើយ​ខ្ញុំ​សូម​អំពាវនាវ​ដល់​សប្បុរស​ជន​ជួយ​គ្នា​ព្រោះ​ទារក​ជិត​ស្លាប់​ដោយ​សារ​គ្មាន​ទឹក​ដោះ​គោ​បៅ​ទេ ផ្ទះ​ទារក នៅ ភូមិ ត្រពាំង​ព្រិច ឃុំ​ត្រពាំង​ក្រសាំង ស្រុក​បាទី ខេត្ត​តាកែវ សម្រាប់​ព័ត៌មាន​លម្អិត​បងប្អូន អាច​ទំនាក់ទំនង​មក​អាត្មា​បាន តាម​រយៈ​លេខទូរសព្ទ័ ☎☎ 087 313 246»៕

ម្ចាស់​ទំព័រ​ហ្វេសប៊ុក ចៅខ្មែរផ្សារ

ប្រភព៖ ហ្វេសប៊ុក ចៅខ្មែរផ្សារ | ហ្វេសប៊ុក គុណធម៌ជីវិត