ជួយ Share ផង​បន្ទាន់! បើ​ជួយ​មិន​ទាន់​ទេ​ទារក​នេះ​ស្លាប់​ហើយ ព្រោះ​ម្ដាយ​សតិ​មិន​ល្អ​មិន​ឲ្យ​កូន​បៅ​ទេ​

មាន​រឿង​ដ៏​គួរឲ្យ​សង្វេគ ដែល​នារី​ទុរគតម្នាក់​មាន​សតិ​មិន​គ្រប់ រស់​នៅភូមិ​ត្រពាំង​ក្រសាំង ស្រុក​បាទី ខេត្ត​តាកែវ ​ត្រូវ​ជនមិន​ស្គាល់​មុខ​ចិត្ត​ពាល​សាមាន្យ​ចាប់​រំលោភ ហើយ​មាន​កូន។ ឥឡូវ​កូន​បាន​សម្រាល​ហើយ តែ​នារី​ជា​ម្ដាយ​មិន​មាន​លទ្ធភាព​ចញ្ចឹម​ទេ សូម​អំពាវនាវ​រក​សប្បុរស​ជន​ជួយ​កាត់​ផង។ នេះ​បើ​តាម​ការ​បង្ហោះ​ខ្លឹមសារ​របស់​នារី​រូបស្រស់​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Ellie Jet។​

ម្ចាស់​គណនី​ហ្វេសប៊ុក​ខាងលើ​បាន​បង្ហោះ​រូបភាព​និង​ខ្លឹមសារ នៅ​មុន​នេះ​បន្តិច ថ្ងៃទី ៩ ខែតុលា ឆ្នាំ​២០១៧ យ៉ាង​ដូច្នេះ​ថា «បង​ស្រី​សតិ​មិន​ល្អ​ហើយ​ត្រូវ​មនុស្ស​អាក្រក់​ចាប់​រំលោភ​រហូត​មាន​ផ្ទៃ​ពោះ ឥឡូវ​គាត់​សម្រាល​កូន​ហើយ តែ​គ្មាន​លទ្ធភាព​ចិញ្ចឹម ថ្ងៃ​អាទិត្យ 15/10/17 ខ្ញុំ​ទៅ​ជួប​គាត់។​ គាត់​រស់​នៅ​ឃុំ​ត្រពាំង​ក្រសាំង ស្រុកបាទី ខេត្ត​តាកែវ បងប្អូន​ចង់​ជួយ​ទាក់ទង​មក​លេខ​ខ្ញុំ 096 626 663 5។​

ចំណែក​ម្ចាស់​ទំព័រ​​ហ្វេស​ប៊ុក​​មួយ​ឈ្មោះ គុណធម៌​ជីវិត (​ជា​ព្រះសង្ឃ) ក៏​បាន​បង្ហោះ​សារ​ជួយ​អំពាវនាវ​រក​ជំនួយ ជួយ​នារី​ទុរគត​កម្សត់​នេះ​ដែរ កាល​ពី​ម៉ោង​ប្រហែល ៧ យប់ ថ្ងៃ​ខែ​ដដែល។ សារ​នោះ​មាន​ខ្លឹមសារ​ទាំងស្រុង​យ៉ាង​ដូច្នេះ​ថា «ជួយ Share កុំ​អូស​រំលង​ដើម្បី​ជីវិត​ទារក​កម្សត់​ម្នាក់ សូម​អំពាវនាវ​ដល់​សប្បុរស​ជន ទាំងក្នុង​និង​ក្រៅ​ប្រទេស​ទាំង​អស់ ដែល​មាន​ចិត្ត​បុណ្យ​ជួយ​ដល់​កុមារ​កំ្រពា ដែល​ម្ដាយ​មាន​សតិ​មិន​គ្រប់ ហើយ​មាន​ជន​ខិលខូច​ដែល​មាន​ចិត្ត​តិរិឆ្ឆាន រំលោភ​នាង​ទាល់​តែ​មា​នកូន ឥឡូវ​ទារក​នេះ​បាន​កើត​ហើយ ភេទ​ប្រុស ហើយ​មាន​ការ​ខ្វះខាត​យ៉ាង​ខ្លាំ រកតែ​អង្ករ​ច្រក​ឆ្នាំង​គ្មាន ហើយ​ទារក​ម្ដាយ​ក៏​មិន​ឲ្យ​បៅ​ទៀត ដោយ​តែ​ម្ដាយ​សតិ​មិន​ល្អ តែបាន​យាយ​មើល​ថែ​ទារក តែ​គាត់​គ្មាន​លុយ​កាក់​ដើម្បី​ទិញ​ទឹក​ដោះ​គោឲ្យ​ចៅ​បៅ​ទេ ចឹង​ហើយ​ខ្ញុំ​សូម​អំពាវនាវ​ដល់​សប្បុរស​ជន​ជួយ​គ្នា​ព្រោះទារក​ជិត​ស្លាប់​ដោយ​សារ​គ្មាន​ទឹក​ដោះ​គោ​បៅ​ទេ ផ្ទះ​ទារក នៅ ភូមិ ត្រពាំង​ព្រិច ឃុំ​ត្រពាំង​ក្រសាំង ស្រុក​បាទី ខេត្ត​តាកែវ សម្រាប់​ព័ត៌មាន​លម្អិត​បងប្អូន អាច​ទំនាក់ទំនង​មក​អាត្មា​បាន តាម​រយៈ​លេខទូរសព្ទ័ ☎☎ 087 313 246