នារី​ម្នាក់ផ្ញើ​ពាក្យ​ទៅ បុរស​ទាំងឡាយ និង​នារី​ខារ៉ាអូខេ ថា បង​អោប បង​ច្របា*ចុះ តែ​​កុំ…

ការ​តស៊ូ​ស្រឡាញ់​គ្នា ដើម្បី​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ ជា​រឿង​លំបាក​ណាស់ ទម្រាំ​បាន​រៀបការ​ជាមួយ​គ្នា រស់​នៅ​ជាមួយ​គ្នា តែ​កាល​បាន​រស់​នៅ​ជាមួយ​គ្នា ការ​ថែ​រក្សា​ចំណង​ស្នេហ៍ និង​ការ​ផ្គត់ផ្គង់​គ្រួសារ ចិញ្ចឹម​កូន វា​រឹតតែ​លំបាក​ថែម​ទៀត។ បាន​គ្នា​ជា​គូ​ហើយ គួរតែ​ចេះ​ថែរក្សា​គ្នា ស្រឡាញ់​គ្នា ស្មោះ​នឹង​គ្នា ពុំ​គួរ​ក្បត់​គ្នា ធ្វើបាប​ចិត្ត​គ្នា ឲ្យ​រង​ទុក្ខ ធ្វើ​ឲ្យ​បែកបាក់​គ្នា​វិញ ចំណែក​អ្នក​ដែល​រងគ្រោះ​គឺ​កូន​តូច​ៗ ដែល​មិន​ទាន់​ដឹង​ក្ដី​នុះ​ឯង។

មាន​រឿង​ជា​ច្រើន​បណ្ដាល​មក​ពី​ភាគី​ខាង​បុរស​ៗ ដូច​ករណី​ខាង​ក្រោម​នេះ​ជា​ដើម គឺ​ភាគី​ខាង​ប្ដី បាន​លង់​សម្រស់​នារី​បម្រើការ​ខារ៉ាអូខេ រហូត​ចាញ់​ការ​លួងលោម​របស់​នាង មក​ធ្វើ​បាប ប្រើ​អំពើ​ហិង្សា​ដាក់​ប្រពន្ធ​ឯ​ផ្ទះ ភ្លេច​អនុស្សាវរីយ៍ គ្រា​លំបាក​ជាមួយ​គ្នា។ ទី​បំផុត​នាង​ជា​ប្រពន្ធ​អស់​ចិត្ត សម្រេច​ចិត្ត​ចែក​ផ្លូវ​គ្នា។ លុះ​នាង​ជា​នារី​ខារ៉ាអូខេ​បោក​អស់​ពី​ខ្លួន នាង​ក៏​ដោះដៃ ទើប​ដឹង​ខ្លួន ចង់​វិល​ត្រឡប់​មក​ជានា​ជាមួយ​ប្រពន្ធ​វិញ តែ​អ្វី​ៗ ហួស​អស់​ទៅ​ហើយ មាន​តែ​វិប្បដិសារៈ​ប៉ុណ្ណោះ។ នេះ​បើ​តាម​ខ្លឹមសារ​ដែល​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Noreah Keo បាន​បង្ហោះ​កាល​ពី​ថ្ងៃទី ៥ ខែតុលា ឆ្នាំ​២០១៧ កន្លង​ទៅ។

ម្ចាស់​គណនី​ហ្វេសប៊ុក​ខាងលើ បាន​សរសេរ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា «លោក​ប្ដី​ទាំងឡាយ… ពេល​បង​ចូល​ខារ៉ាអូខេ បង​អោប​ចុះ ថើប​ចុះ ច្របាច់​ចុះ ព្រោះ​ស្រី​ទាំង​នោះ​ជា​ស្រី​រក​លុយ ជា​ស្រី​លក់​សម្រស់ តែ​បង​កុំ​ចាញ់​ល្បួង កុំ​លង់​សម្ផស្ស ព្រោះ​ស្រី​ទាំង​នោះ​មិន​ស្មោះ​បង​ទេ នាង​ចេះ​លួងលោម ផ្អែមល្ហែម​សម្ដី ក៏​ព្រោះ​ប្រុស​ថ្លៃ​មាន​លុយ​ឡាន នាង​ល្បួង​ចង់​ល្បង​ឲ្យ​បង​លែង​ភរិយា កុំ​ណា៎! លោក​ប្ដី កុំ​ងប់​នឹង​ស្រី​ភ្លេច​គ្រា​លំបាក…!

បង​ជឿ​សម្ដី​ស្រី​មាយា ម្ញ៉ិកម្ញ៉ក់​ទាមទារ​ចង់​បាន​ឡាន បង​ប្ដូរ​នឹង​ទ្រព្យ​ដើម្បី​យក​ប្រាណ ទីបំផុត​បង​ហ៊ាន​លែង​ប្រពន្ធ​ដើម្បី​ផ្គាប់​ចិត្ត​ស្រី ហ៊ាន​ទាំង​លើក​ដៃ​ទះ​កំផ្លៀង​អូន បង​មិន​អាសូរ​កូន​នៅ​ក្នុង​ផ្ទៃ​ទើប​ចាប់​កំណើត.. អកុសល​កូន​រលូត​បាត់​ទៀត…ហ៊ឹម លោក​ប្ដី​សប្បាយ​ហ៊ឺហា​នឹង​ជីវិត​កាមគុណ ប្រពន្ធ​កំពុង​ព្យួរ​សេរ៉ូម​ក្នុង​ពេទ្យ ព្រះ​អើយ..! ស្រី​ណា​មិន​ឈឺ??

មួយ​ឆ្នាំ​កន្លង​ស្រី​កំណាន់​បង​ល្បួង​បាន​ឡាន​ហើយ ចាប់​ផ្ដើម​ដោះដៃ បង​ក៏​ត្រឡប់​រក​ប្រពន្ធ​សុំ​ជាគ្នា​វិញ តើ​បង​ដឹង​ទេ​វា​ហួស​ពេល​ហើយ…!

#រឿង​ពិត​របស់​បង​ស្រី​ធីតា សូម​ផ្ញើ​ជូន​បុរស​ទាំងឡាយ​និង​នារី​ខារ៉ាអូខេ​ទាំងអស់ #កុំ​ងប់​នឹង​ស្រី​ស្អាត ឯ​ស្រី​ស្អាត​កុំ​ល្បួង​ប្ដី​គេ​ដោយសារ​លុយ​ឡាន៕»