លោក​អើយ ! ក្មេងស្រីអាយុ៤ឆ្នាំ ត្រូវ​​ជនល្មោភ កាមរំលោភបាន​សម្រេច

ខេត្តរតនគិរី៖ ក្មេង​ស្រី​ម្នាក់​ត្រូវ​ជន​សង្ស័យ​ម្នាក់​ចាប់​រំលោភ​​បាន​សម្រេច​នៅ​ចំណុច​ផ្ទះ​ឈ្មោះ អេ ពិសិដ្ឋ ស្ថិតក្នុងភូមិ អូរកន្សែង សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី កាលពីវេលាម៉ោង ០៤និង២៥នាទីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ ។

ជន​សង្ស័យ​ឈ្មោះ ម៉ក់ កុម្ភៈរតនៈ ភេទប្រុស អាយុ​២៨​ឆ្នាំ​មុខរបរ មិនពិតប្រាកដ ជន​ជាតិ​ខ្មែរ មាន​ទី​លំ​នៅ ផ្ទះ​លេខ​៦៦​សេ ផ្លូវ​ព្រះ​មុនី​វង្ស ខណ្ឌ​ចំការមន ។ ដោយឡែក​ក្មេងស្រីរង គ្រោះ​ឈ្មោះ អ-ស-ដភេទស្រី អាយុ៤ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទី​លំ​នៅ​កន្លែង​កើត​ហេតុ​ខាង​លើ ។

បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​បាន​លុង ដើម្បី​សើុប​សួរ​និងចាត់​​តាម​នីតិ​វិធី ៕